ម៉ាក់ប៉ាដឹងស្រាប់ហើយ មិនថានៅបរទេស ឬខ្មែរទេ តុក្កតា ជាមិត្តស្និទ្ធស្នាលរបស់ក្មេងៗ អាចធ្វើឲ្យអូនៗកក់ក្តៅ មានសុវត្ថិភាព គេងលក់ស្កប់ស្កល់។ យប់ខ្លះគ្មានមិត្តភក្ត្រអូនៗនៅក្បែរ ច្បាស់ជាពិបាកគេង ហើយរករឿងម៉ាក់ប៉ា មិនខាន។កុំបារម្ភ បើចង់ឲ្យអូនៗបោះបង់ទម្លាប់នេះ អាចគេងលក់ដូចធម្មតាគ្រាន់តែប្រើវិធីសាស្ត្រប៉ុន្មានចំណុចរបស់ “Hello គ្រូពេទ្យ” ។
១- កុំរម្លឹក
មិនមែនជារឿងងាយ ភ្លាមៗឲ្យអូនៗបោះបង់របស់ជាទីស្រលាញ់ចោល អ្វីដែលសំខាន់គឺពេលវេលា ម៉ាក់ៗអាចប្រើវិធី មិនរម្លឹកពីតុក្កតាមុនគេង ឬអាចនិយាយថាយកទៅបោកក៏បាន។ នេះជាឱកាសឲ្យអូនៗគេងដោយគ្មានមិត្តភក្រ្ត។ ករណីអូនៗនៅតែសួររក មានន័យថា ម៉ាក់ៗត្រូវការពេលវេលាបន្តិចទៀតដើម្បីកែទម្លាប់នេះ។
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
២- កំណត់ចំនួន
មានតុក្កតាច្រើនពេក ម៉ាក់ៗអាចឲ្យអូនៗជ្រើសមួយណា ដែលគេស្រលាញ់ខ្លាំង ហើយកុំទម្លាប់ឲ្យកូនលេង ឬមានច្រើនពេក។
៣- ប្តូរទម្លាប់
បើអូនៗលេងជាមួយតុក្កតាពេលថ្ងៃជំនួសពេលយប់ បន្តិចម្តងៗអូនៗអាចលែងត្រូវការតុក្កតានៅពេលគេង ព្រោះអូនៗចាត់ទុកតុក្កតាជារបស់លេងសម្រាប់ពេលថ្ងៃប៉ុណ្ណោះ។
[embed-health-tool-baby-poop-tool]
៤- រៀបចំកន្លែងទុកដាក់ឲ្យបានល្អ
ម៉ាក់ៗគួរយកតុក្កតាលេងទុកនៅកន្លែងផ្សេងក្នុងបន្ទប់គេង ប្រសើរជាងដាក់ចោលលើគ្រែ ព្រោះជាវិធីល្អឲ្យអូនៗបោះបង់ទម្លាប់នេះ ប៉ុន្តែអាម្មណ៍សុវត្ថិភាព កក់ក្តៅ និងគេងស្កប់ស្កល់នៅតែមាន ព្រោះយ៉ាងណាមិត្តរបស់អូនៗនៅក្បែរអូនៗជានិច្ច។
៥- កំណត់ពេលវេលានៅក្បែរតុក្កតា
ម៉ាក់ៗអាចបង្កើតទម្លាប់ថ្មី ឲ្យអូនៗគេងដោយគ្មានតុក្កតារាល់ថ្ងៃចុងសប្តាហ៍ ប៉ុន្តែថ្ងៃធម្មតាអូនៗអាចមានមិត្តភក្រ្តអូនៗនៅក្បែរ ឬឲ្យទៅគេងជាមួយម៉ាក់យាយក៏បាន។ កាត់បន្ថយបន្តិចម្តងៗនឹងជួយឲ្យអូនៗបោះបង់ទម្លាប់បាន។
៦- អត់ធ្មត់
ពេលខ្លះគ្មានតុក្កតានៅក្បែរ អូនៗអាចមានអារម្មណ៍រសាប់រសល់ ចឹងម៉ាក់ឲ្យអូនៗនៅក្បែរមិត្តអូនៗប៉ុន្មានយប់ទៀត ក៏មិនខុសខាតដែរ។ ត្រូវអត់ធ្មត់ ព្យាយាមរកវិធីដកតុក្កតាចេញម្តងទៀតពេលណាអូនៗមានអារម្មណ៍ធូរស្រាល។
អត្ថបទគួរអាន៖
- ក្មេងកើតអូទីស្សឹមអាចព្យាបាលជាទេ?
- អូទីស្សឹម អាចជាមូលហេតុធ្វើឲ្យខ្លាញ់ល្អក្នុងឈាម HDL ធ្លាក់ចុះទាប
- អាហារស្រីៗពពោះគួរញ៉ាំ និងមិនគួរញ៉ាំ ការពារកូនកុំឲ្យកើតមកមានបញ្ហាអូទីស្សឹម
- តិចនិកសាមញ្ញ អាចជួយក្មេងៗរើបម្រះពីជំងឺអូទីស្សឹមបាន
- ពិតទេ ក្មេងៗមើលទូរស័ព្ទយូរ អាចកើតអូទីស្សឹម?
- បើកូនកើតអូទីស្សឹម គួរយកទៅព្យាបាលនៅពេទ្យណា?