ដើម្បីជួយឲ្យកូនៗវៃឆ្លាត សុខភាពល្អ មិនមែនត្រឹមតែត្រូវការអាហារល្អៗ បរិយាកាសរស់នៅសម្បូរបែប និងកូនចង់បានអីបាននឹងនោះទេ។ ចង់ឲ្យកូនធំធាត់លូតលាស់ទាំងរាងកាយ ប្រាជ្ញា សុខភាពទន្ទឹមគ្នា ប៉ាម៉ាក់ ចាំបាច់ត្រូវតែបង្កើតទម្លាប់រស់នៅល្អៗឲ្យអូនៗ ក្នុងនោះទម្លាប់នៃការគេង ក៏ជាផ្នែកមួយសំខាន់ដូចគ្នា។ អត្ថបទខាងក្រោមនេះ នឹងជួយម៉ាក់ប៉ា អាចបង្កើតទម្លាប់ គេងល្អមួយសម្រាប់កូនៗបាន។
១- គេងទៀងពេលជួយឲ្យគុណភាពដំណេកក្មេងប្រសើរឡើង
ការកំណត់ពេលលេងឧបករណ៍អេឡិចត្រូនិកសម្រាប់អូនៗជាជំហានដំបូងដែលប៉ាម៉ាក់ត្រូវធ្វើ ដើម្បីបង្កើតទម្លាប់គេងត្រឹមត្រូវមួយ។ កុំឲ្យអូនៗលេងទូរសព្ទ ឬមើលកុំព្យុទ័រ មើលទូរទស្សន៍យូរពេក យ៉ាងហោចណាស់មួយម៉ោងមុនពេលគេង។ ប៉ាម៉ាក់មិនគួរឲ្យកូនៗមើលឧបករណ៍ទាំងនោះជិតដល់ម៉ោងគេងនោះទេ ព្រោះអេក្រង់គ្រឿងអេឡិចត្រូនិកទាំងនេះ អាចរំញោច និងរំខានភាពងងុយគេង ជាមូលហេតុនាំឲ្យគុណភាពដំណេកក្មេងធ្លាក់ចុះ។
២- បន្ទប់កូនយើងគេងត្រូវតែមានផាសុកភាព
ត្រូវប្រាកដថា បន្ទប់សម្រាប់អូនៗគេង ទោះគេងជាមួយយើងក៏ដោយ ត្រូវតែមានផាសុកភាព មិនក្តៅ មិនស្អុះ និងមិនត្រូវមានពន្លឺខ្លាំងពេកទេ។ បើអូនៗខ្លាចបន្ទប់ងងឹង អាចជ្រើសប្រើអំពូលរាត្រីប្រភេទណាក៏ដោយ អាចជួយឲ្យបន្ទប់គេងមើលទៅកាន់តែស្រទំ តាមតែអាចធ្វើបាន។ ភាពស្អប់ស្ងាត់ក្នុងបន្ទប់គេង ភាពងងឹត និងត្រជាក់ស្រួល អាចជួយឲ្យកូនយើងគេងលក់បានយ៉ាងស្កប់ស្កល់។
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
អត្ថបទពាក់ព័ន្ធ៖
- ទម្លាប់ធ្វើរឿងទាំងនេះមុនចូលគេង ដឹងតែឡើងគីឡូមិនខាន
- ប្រើទូរសព្ទច្រើននៅពេលយប់ អាចប៉ះពាល់ដល់គុណភាពដំណេក
៣- ចំណាយពេលវេលាកាន់តែច្រើនជាមួយកូន
បើកូនយើងឈានដល់វ័យត្រៀមចូលសាលា ឬធំជាងនេះ ត្រូវប្រាកដថា យើងផ្តល់ពេលវេលាឲ្យកូនៗទាំងអស់បានគ្រប់គ្រាន់ ពិសេសបើកូនៗមិនបន្តគេងជាមួយប៉ាម៉ាក់ទេនោះ។ អាចបែកចែកពេលវេលានៅជិតប្តីប្រពន្ធយើងទៅនៅក្បែរកូនខ្លះមុនពេលពួកគេចូលគេង ដែលនេះអាចជួយឲ្យកូនកាន់តែមានភាពកកក្តៅ គេងលក់ស្កប់ស្កល់បាន។
៤- កុំឲ្យក្មេងញ៉ាំអាហារមានជាតិកាហ្វេអ៊ីន
រឿងនេះប៉ាម៉ាក់ត្រូវយកចិត្តទុកដាក់បន្តិច ពិសេសកូនធំៗរបស់យើង គួរប្រាប់កុំឲ្យផឹកកាហ្វេមុនពេលចូលគេង។ យ៉ាងណា អាហារ និងភេសជ្ជៈមួយចំនួន ក៏មានជាតិកាហ្វេអ៊ីន ដែលប៉ាម៉ាក់មិនសូវចាប់អារម្មណ៍ ដូចជាសូកូឡា តែកំប៉ុង ឬដប សូម្បីតែទឹកក្រូច។ ប៉ាម៉ាក់ត្រូវអានការណែនាំលើផលិតផលទាំងនោះ ថាតើមានលាយជាតិកាហ្វេអ៊ីនក្នុងនោះ ឬយ៉ាងណា មុននឹងឲ្យកូនៗយើងញ៉ាំ។
អត្ថបទពាក់ព័ន្ធ៖
- មុនពេលចូលគេង គួរចៀសវាងអាហារប៉ុន្មានប្រភេទនេះ អាចរំខានដល់ដំណេក
- យប់ឡើងគេងមិនងាយលក់ សាក៦វិធីនេះអាចជួយឲ្យគេងលក់ស្រួល
៥- មើលភាពងងុយគេងរបស់កូនជាជាងផ្ទៀងនាឡិកា
ដើម្បីដឹងថា កូនយើងត្រូវការគេងប៉ុន្មានម៉ោងទើបគ្រប់គ្រាន់ គឺអាស្រ័យទៅលើតម្រូវការជាក់ស្តែងរបស់ក្មេង។ អូនៗមួយចំនួន ប្រហែលជាគេងប្រមាណ ៨ម៉ោង គ្រប់គ្រាន់ហើយ ប៉ុន្តែអូនៗខ្លះអាចនឹងត្រូវការពេលដល់ទៅ១០ម៉ោង ឬច្រើនជាងនេះ។
ចង់ដឹងថាកូនគេងបានគ្រប់គ្រាន់ ឬអត់ អាចតាមដានសកម្មភាពរបស់កូន ដូចជាការផ្ចង់អារម្មណ៍ ភាពអត់ធ្មត់ ការចងចាំ និងការផ្តោតអារម្មណ៍លើអ្វីមួយ។ បើសង្កេតឃើញសញ្ញាណាមួយខុសប្រក្រតី ប្រញាប់ហៅកូនចូលគេងពីព្រលប់ កុំធ្វើអ្វីដែលនាំឲ្យប្រឆាំងដំណើរពេលចូលគេង ហើយរៀបចំពេលវេលាគេងឲ្យបានទៀងទាត់រៀងរាល់ថ្ងៃ។
អត្ថបទពាក់ព័ន្ធ៖
- កែទម្លាប់ ៧យ៉ាងនេះ ក្រែងជួយឲ្យស្រកគីឡូ តាមការចង់បាន
- តិចអត់ជឿទៅ! ស្រីៗគេងក្នុងបន្ទប់មានពន្លឺភ្លើង នឹងឡើងគីឡូ
[embed-health-tool-vaccination-tool]