brand logo
មាតិកា
រង្វាស់​សុខភាព

ចែករំលែក

ជំងឺទាំងនេះ ឧស្សាហ៍កើតលើកុមារតូចៗក្នុងរដូវរងា ប៉ាម៉ាក់គួរបង្ការបែបណា?

នៅ​ពេល​ដែល​រាងកាយ​យើង​​ប៉ះ​ត្រូវ​អាកាសធាតុ​ត្រជាក់​ វា​នឹង​ច្របាច់​ឈាម​ដើម្បី​រក្សា​កម្តៅ និង​សីតុណ្ហភាព​ក្នុង​រាងកាយ​ ដែល​កត្តា​នេះ អាច​នាំ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​​ចុះ​ខ្សោយ​ ជា​ពិសេស​​កុមារ​តូចៗ​គឺ​ងាយ​ប្រឈម​នឹង​ជំងឺ​ជា​ច្រើន​មុខ។

ជំងឺទាំងនេះ ឧស្សាហ៍កើតលើកុមារតូចៗក្នុងរដូវរងា ប៉ាម៉ាក់គួរបង្ការបែបណា?

តើ​ជំងឺ​ណា​ខ្លះ​ដែល​កើត​លើ​កុមារ​តូច​ៗ​ក្នុង​រដូវ​រងា?

ជា​ទូទៅ កុមារ​តូចៗ​ងាយ​ឆ្លង​ជំងឺ​ផ្សេង​ៗ​នៅ​រដូវ​រងា ប៉ុន្តែ​ជំងឺ​ដែល​ឧស្សាហ៍​កើត​បំផុត​គឺ​ជំងឺ​​ផ្តាសាយ​ធម្មតា​ និង​គ្រុនផ្តាសាយ​ធំ ដែល​បណ្តាល​មក​ពី​វីរុស ហើយ​​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​ តាម​រយៈ​ខ្យល់​​អាកាស។ រោគសញ្ញា​នៃ​ជំងឺ​ផ្តាសាយ​ធម្មតា​រួម​មាន​ តឹង​ច្រមុះ ហៀរ​សម្បោរ ឈឺ​បំពង់​ក ក្អក និង​ឈឺ​ក្បាល ខណៈ​​កុមារ​ដែល​កើត​ជំងឺ​ផ្តាសាយ​ធំ​មាន​អាការ ដូចជា​គ្រុន​ក្តៅ អស់​កម្លាំង ឈឺ​ចាប់​រាងកាយ និង​ព្រឺរងារ។ ក្រៅ​ពី​ជំងឺ​គ្រុន​ផ្តាសាយ​ ក្មេង​ៗ​ក៏​ងាយ​ប្រឈម​នឹង​ជំងឺ​ផ្លូវ​ដង្ហើម​ដទៃ​ទៀត ដូចជា​រលាកទងសួត និង​រលាកសួត ដែល​មាន​រោគសញ្ញា​ រួម​មាន​ក្អក​ ពិបាក​ដកដង្ហើម​ និង​គ្រុន​ក្តៅ។

ជំងឺកុមារ

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

ធ្វើ​ម៉េច​អាច​កាត់បន្ថយ​ហានិភ័យ​ពី​ការ​ឆ្លង​ជំងឺ​ផ្សេងៗ?

ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​ឆ្លង​ជំងឺ​ផ្សេងៗ​អំឡុង​រដូវ​រងា ប៉ា​ម៉ាក់​គួរ​ណែនាំ​ឲ្យ​កូន​អនុវត្តន៍​វិធាន​​ដូច​ខាង​ក្រោម​នេះ៖

  1. លាង​សម្អាត​ដៃ​ជាមួយ​នឹង​សាប៊ូ​ឲ្យ​បាន​ញឹកញាប់​
  2. ឲ្យ​កូន​ស្លៀកសំលៀក​បំពាក់​​ឲ្យ​បាន​ក្រាស់​ល្អ ព្រម​ទាំង​​មាន​បន្ថែម​ស្រោម​ដៃ ស្រោម​ជើង ឬ​មួក
  3. ជៀសវាង​ប៉ះពាល់​ជាមួយ​នឹង​អ្នក​ជំងឺ
  4. ញ៉ាំ​ទឹក​ និង​គេង​ឲ្យ​បាន​គ្រប់គ្រាន់​។

ចំណុចសំខាន់

តើ​ជំងឺ​ណា​ខ្លះ​ដែល​កើត​លើ​កុមារ​តូច​ៗ​ក្នុង​រដូវ​រងា?


ជា​ទូទៅ កុមារ​តូចៗ​ងាយ​ឆ្លង​ជំងឺ​ផ្សេង​ៗ​នៅ​រដូវ​រងា ប៉ុន្តែ​ជំងឺ​ដែល​ឧស្សាហ៍​កើត​បំផុត​គឺ​ជំងឺ​​ផ្តាសាយ​ធម្មតា​ និង​គ្រុនផ្តាសាយ​ធំ ដែល​បណ្តាល​មក​ពី​វីរុស ហើយ​​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​ តាម​រយៈ​ខ្យល់​​អាកាស។ រោគសញ្ញា​នៃ​ជំងឺ​ផ្តាសាយ​ធម្មតា​រួម​មាន​ តឹង​ច្រមុះ ហៀរ​សម្បោរ ឈឺ​បំពង់​ក ក្អក និង​ឈឺ​ក្បាល ខណៈ​​កុមារ​ដែល​កើត​ជំងឺ​ផ្តាសាយ​ធំ​មាន​អាការ ដូចជា​គ្រុន​ក្តៅ អស់​កម្លាំង ឈឺ​ចាប់​រាងកាយ និង​ព្រឺរងារ។ ក្រៅ​ពី​ជំងឺ​គ្រុន​ផ្តាសាយ​ ក្មេង​ៗ​ក៏​ងាយ​ប្រឈម​នឹង​ជំងឺ​ផ្លូវ​ដង្ហើម​ដទៃ​ទៀត ដូចជា​រលាកទងសួត និង​រលាកសួត ដែល​មាន​រោគសញ្ញា​ រួម​មាន​ក្អក​ ពិបាក​ដកដង្ហើម​ និង​គ្រុន​ក្តៅ។

អត្ថបទពាក់ព័ន្ធ

វេជ្ជ. ចាន់ ស៊ីណេត
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស.វេជ្ជ. ចាន់ ស៊ីណេតឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ 23/01/2025