backup og meta

ប៉ាម៉ាក់គេ ប្រយ័ត្នអត់ដឹង! អាអូន ៥ឆ្នាំ ត្រូវឲ្យញ៉ាំអាហារទាំងនេះ

ប៉ាម៉ាក់គេ ប្រយ័ត្នអត់ដឹង! អាអូន ៥ឆ្នាំ ត្រូវឲ្យញ៉ាំអាហារទាំងនេះ

ជា​ប៉ាម៉ាក់ តែងគិត​លើ​សុខភាព​កូន តាំងពី​សម្រាល​រហូត​ដល់​ចេះ​ញ៉ាំ​អាហាររឹង គិត​គ្រប់វិធី ធ្វើយ៉ាងណា​ឲ្យ​កូនមាន​សុខភាព​ល្អ។ ពេលកូន​អាយុបាន ៥ ឆ្នាំ ម៉ាក់ប៉ា​មាន​ដឹងអ​ត់ថា អាហារ​អីខ្លះ​ល្អ​សម្រាប់កូន? “Hello គ្រូពេទ្យ” ជួយ​ណែនាំ​ក៏​បាន។

នៅវ័យ​ជា​បេប៊ី អូនៗ​អាច​ទទួលបាន​អាហារូបត្ថម្ភ​ខុសៗគ្នា ប៉ុន្តែ​ឈាន​ដល់​អាយុ ៥ ឆ្នាំ ជា​ពេល​ពិបាក​បំផុត ព្រោះអូនៗ​ចាប់ផ្ដើម​ញ៉ាំ​អាហារ​ដូ​ចប៉ាម៉ាក់ បងប្អូន​ក្នុង​គ្រួសារ ដូច្នេះ​យើង​ត្រូវ​ដឹង​ច្បាស់​អ្វីអូនៗ​គួរ​ញ៉ាំ​បំប៉ន​រាងកាយ។

១ – អាហារសុខភាព

ជម្រើស​អាហារមួយ​ចំនួន​អាចជួយ​ឲ្យ​មានតុល្យភាព ជំនួយការ​លូតលាស់​របស់​អូនៗ៖

– ប្រូតេអ៊ីន​មិន​ជាប់​ខ្លាញ់ (Lean Protein)៖ សណ្តែក មាន់ មាន់បារាំង ត្រី តៅហ៊ូ ស៊ុត

– អាហារជាតិសរសៃ៖ គ្រាប់​ធញ្ញជាតិ​សម្រូប នំបុ័ង បន្លែស្រស់ ផ្លែឈើ ផលិតផល​ទឹកដោះ​មាន​ខ្លាញ់​ទាប (low-fat dairy) អាច​ជា​ទឹក​ដោះគោ ទឹកដោះគោជូរ ហ្វ្រូម៉ា គឺ​សុទ្ធ​តែ​ជាជម្រើស​អាហារ​ផ្តល់​សុខភាព​ល្អ។

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

២ – បរិមាណអាអូនគួរញ៉ាំម្តងៗ

អាអូន ជាធម្មតា​មិន​ដែល​ញ៉ាំ​អាហារ​អស់​ពីចាន​ទេ បើ​មិនចង់​បង្កើត​ទម្លាប់​អាក្រក់​នេះ ម៉ាក់ប៉ា​ឲ្យ​អាហារអូនៗ​ញ៉ាំ ត្រូវ​កំណត់​បរិមាណ​សមស្រប ឬ​អាចសួរ​អាអូន​ចង់​ញ៉ាំអី បែបនេះ​ល្អជាង​ត្រូវ​ចោល​អាហារ​នៅ​សល់។ អំឡុងពេល​អាអូន​អាយុ ៥ ឆ្នាំ សំខាន់​ណាស់​ត្រូវ​បង្រៀន​ឲ្យដឹងពី​សញ្ញា​បញ្ជាក់​ថាឆ្អែត ចៀសវាង​បង្ខំអូនៗ​ញ៉ាំ​គ្រប់​យ៉ាង មិនគួរ​តានតឹង​ជាមួយអូនៗ​ពេល​ញ៉ាំ​អាហារទេ។

៣ – ការចូលរួមពីម៉ាក់ប៉ា

ម៉ាក់ប៉ា ជាច្រើន​ជោគជ័យ​លើកទឹកចិត្ត​អូនៗ ញ៉ាំអាហារ​មាន​ផ្តល់​សុខភាពល្អ តាមរយៈ​ការ​ចូលរួម​ញ៉ាំ​របស់​ម៉ាក់ប៉ា។ ញ៉ាំ​អាហារ​ដូចគ្នា​ជាមួយអូនៗ អាច​បង្កើត​ភាពស្និទ្ធស្នាល​មួយ​កម្រិត​ទៀត ប៉ុន្តែ​ចៀសវាង​ឲ្យអាហារ​សម្រន់​នៅ​ចន្លោះ​ពេលវេលា​ញ៉ាំ​អាហារ​ធម្មតា។ អំឡុង​ពេល​ញ៉ាំ បើអាច​បិទ​ទូរទស្សន៍ វីដេអូ​ហ្គេម ឬអ្វីមួយ​អាច​ធ្វើ​ឲ្យអូនៗបែក​អារម្មណ៍ បែប​នេះអូនៗ​នឹង​ចាប់​អារម្មណ៍​អាហារ​ក្នុង​ចាន ក៏​ការពារ​មិនឲ្យ​ឈឺក្រពះ​ផង​ដែរ។

អត្ថបទគួរអាន៖

៤ – កម្រិតអាហារ

លើ​លោក​នេះ​អូនៗ​ណា​មិន​ចូលចិត្ត Fast Food (អាហារទាន់ចិត្ត) និង​ភេសជ្ជៈ​ផ្អែមៗ ប៉ុន្តែដូច​ម៉ាក់ប៉ា​ដឹង​ស្រាប់ អាហារ​កែច្នៃ និង​ភេសជ្ជៈ​មាន​ជាតិស្ករ ជះឥទ្ធិពល​អាក្រក់​លើ​សុខភាព​អូនៗ។

Fast Food និង​ភេសជ្ជៈមាន​ជាតិស្ករ ជា​មូលហេតុ​ចម្បងនាំឲ្យ​អាអូន មីអូន ឡើង​គីឡូ និង​អាច​កើត​ជំងឺ​ទឹកនោម​ផ្អែម​ទៀត​ផង។ អាចបន្ត​ឲ្យ​អាអូន​ញ៉ាំអាហារប្រភេទ​នេះ​បាន ប៉ុន្តែ​កុំ​ញឹកញាប់​ពេក។ ក្រៅពីនេះ ព្យាយាម​ដាក់​កម្រិតញ៉ាំ​ភេសជ្ជៈ​មាន​ជាតិស្ករ ដូចជា សូដា ទឹកផ្លែឈើ ទឹកក្រូចឆ្មារ តែផ្អែម និង​ភេសជ្ជៈកីឡា កុំឲ្យ​ប៉ាតណាប៉ាតណី។ យូរៗម្តង ម៉ាក់ប៉ា ឲ្យគ្នា​ភ្លក់ ការ៉េម​ត្រជាក់ៗ​ក៏មិនអី​ដែរ តែ​មិនមែន​រាល់ថ្ងៃ​ទេ។

អូនៗ​អាយុ​មុន​ចូល​សាលា រើស​ចំណី​បំផុត ម៉ាក់ប៉ា​ត្រូវ​ចេះអត់ធ្មត់ តស៊ូ​ឲ្យខ្លាំង​ដើម្បី​ជួយអូនៗ​ញ៉ាំអាហារ​ផ្តល់​សុខភាពល្អ។ ទម្លាប់​ញ៉ាំ​របស់ល្អៗ​ពីតូច អូនៗ​នឹងបន្ត​ទម្លាប់នេះ​ពេញ​មួយជីវិត។ ម៉ាក់ប៉ា ត្រូវមាន​ទំនួលខុស​ត្រូវ ដើម្បីផ្ដល់​ឲ្យអូនៗ​នូវ​អាហារប្រកប​ដោយ​សុខភាព និង​ពេលវេលា​ត្រឹមត្រូវ កែប្រែ​ទម្លាប់​មិនល្អដែល​កូន​តែងធ្វើ។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Feeding Your Preschooler – Ages 4 to 5 Year. http://my.clevelandclinic.org/childrens-hospital/health-info/ages-stages/preschool/hic-Feeding-Your-Preschooler. Accessed November 26, 2016.

Sample Day of Meals for a 4-Year Old Child. http://www.superkidsnutrition.com/sample-day-meals-4-year-old-child/. Accessed November 26, 2016.

Nutrition guidelines for young children (ages 2 to 4). http://www.babycenter.com/0_nutrition-guidelines-for-young-children-ages-2-to-4_64359.bc. Accessed November 26, 2016.

កំណែ​ប្រែបច្ចុប្បន្ន

29/09/2022

អត្ថបទ​ដោយ Meng Vatana

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ចង់ឲ្យអាអូនលូតលាស់ដោយភាពរីករាយ ម៉ាក់ប៉ាអាចសាកល្បងតិចនិកចិញ្ចឹមកូនបែបនេះបាន

ចិញ្ចឹមកូនរំពឹងលទ្ធផលសិក្សាខ្ពស់គ្រប់ពេល មិនល្អដល់ការលូតលាស់ក្មេងទេ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Meng Vatana · កែ Sep 29, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម