ម៉ាក់ៗដែលមានកូនតូចប្រាកដជាដឹង និងជួបប្រទះបញ្ហាកូនជល់ ឬដួលប៉ះទង្គិចត្រូវក្បាលរហូតបណ្ដាលឲ្យពក ជាំ ខៀវ ហើយក្ដៅកង្វល់របស់អាណាព្យាបាល គឺធ្វើយ៉ាងណាឲ្យដុំពកនោះស្រកទៅវិញ។
វេជ្ជបណ្ឌិត ហ៊ាង រតនា បានចែករំលែកចំណេះដឹងករណីនេះថា បើត្រឹមស្រាលសើស្បែក មិនបោកក្បាលខ្លាំងខ្ទាំ ហូរឈាម ឬមានឈាមកក យើងអាចយកទឹកកក ឬរបស់ណាដែលត្រជាក់យកទៅស្អំ ដើម្បីកាត់បន្ថយការឈឺចាប់កន្លែងរបួស និងធ្វើឲ្យស្រកបន្តិចម្ដងៗ រហូតដល់ក្រាបស្មើវិញ ប្រសិនបើយើងមានពេលវេលាគ្រប់គ្រាន់ គួរស្អំឲ្យយូរ។
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
លោកបន្តទៀត ពេលកូនមានវ័យធំបន្តិចចាប់ពី ៣-៤ ឆ្នាំឡើងទៅ ក្រោយស្អំរបស់ត្រជាក់រួច អាចប្រើជាប្រេងលាបរឹតដែលមានជាតិសាលីស៊ីឡាតបាន វាមានប្រសិទ្ធភាពកាន់តែលឿនជាងស្អំតែមួយមុខ។
វេជ្ជបណ្ឌិតឯកទេសទូទៅរូបនោះបន្ថែមទៀតថា ករណីដួលខ្លាំងរហូតមានហូរឈាមសូមកុំប្រើរបស់ក្ដៅដូចជាបាយ ពងមាន់ពងទា ទៅស្អំ ព្រោះការហូរឈាមប្រាកដជាដាច់សរសៃឈាមតូចណាមួយហើយ ដូចនេះបើយើងស្អំអ្វីដែលក្ដៅទៅ ធ្វើឲ្យសរសៃឈាមកាន់តែរីកធំ។
វិធីដ៏ត្រឹមត្រូវគឺត្រូវតែយកអ្វីត្រជាក់ទៅស្អំ ដើម្បីកាត់បន្ថយការឈឺចាប់ កាត់បន្ថយការហូរឈាម បង្រួមសរសៃឈាម និងទឹករងៃពីខាងក្នុង។ បន្ទាប់ពីស្អំរួចប្រហែល ១ ម៉ោងយើងអាចស្អំជាមួយរបស់ក្ដៅបានហើយ ព្រោះវាជួយឲ្យឈាម និងទឹករងៃអាចរលាយបានខ្លះ។ មួយវិញទៀតមិនថាតែដុំពកទេ បើមានអាការៈជាំ ហើម ការស្អំរបស់ត្រជាក់គឺល្អជាង។
លោកបន្ថែមទៀតថា ករណីនេះបានតែស្រាលប៉ុណ្ណោះ ប្រសិនបើធ្ងន់ធ្ងរ ឬបែកខ្លាំងត្រូវប្រញាប់នាំកូនទៅមន្ទីរពេទ្យដើម្បីតាមដានអាការៈ ព្រោះអាចខ្ទាំ ឬឈាមកកក្នុងខួរក្បាល។
អាន៖
- របួសភ្នែក ក្មេងងាយរងគ្រោះបំផុត ប៉ាម៉ាក់គួរតែប្រយ័ត្ន!
- ក្មេងតូចៗរពឹសណាស់ ងាយប៉ះទង្គិចក្បាល អ៊ីចឹងប៉ាម៉ាក់ត្រូវដឹងធ្វើម៉េចហើយ!
- មិនចង់ឲ្យកូនប្រើគ្រឿងអេឡិចត្រូនិកច្រើន ប៉ាម៉ាក់គួរធ្វើរឿងទាំងនេះ
- ប៉ាឬម៉ាក់ចិញ្ចឹមកូនតែឯង អាចសាកតិចនិកទាំង៥បង្កើតទំនាក់ទំនងល្អជាមួយកូន
- អាហារទាំងនេះ ជួយកូនៗបំបាត់ភាពតានតឹង មានផ្លូវចិត្តរឹងមុំា
[embed-health-tool-vaccination-tool]