backup og meta

អាហារទាំងនេះ ជួយកូនៗបំបាត់ភាពតានតឹង មានផ្លូវចិត្តរឹងមុំា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Jul 22, 2022

    អាហារទាំងនេះ ជួយកូនៗបំបាត់ភាពតានតឹង មានផ្លូវចិត្តរឹងមុំា

    ការមានសុខភាពផ្លូវចិត្តល្អមិនត្រឹមតែជួយឱ្យកុមារអភិវឌ្ឍខួរក្បាលបាន​ល្អ មានគំនិតសុទ្ធិដ្ឋិនិយម និងអាចប្រាស្រ័យទាក់ទងជាមួយអ្នកនៅជុំវិញបានល្អទេ ថែមទាំងជួយឱ្យក្មេងមាន​សុខភាពល្អ​ទៀត​ផង។ តើកត្តាអ្វីខ្លះអាចប៉ះពាល់ដល់សុខភាពផ្លូវចិត្តកុមារ? ហើយរបបអាហារអ្វីខ្លះ​អាចជួយ​កាត់​បន្ថយ​ភាពតាន​តឹងរបស់កូនៗបាន?

    ក្នុងជីរភាពរស់នៅប្រចាំថ្ងៃមានរឿងសាមញ្ញជាច្រើនដែលអាចធ្វើឱ្យកុមារ​មានភាពតានតឹង ប៉ុន្តែ​បើ​កុមារជួបភាពតានតឹងខ្លាំងក្នុងរយៈពេលយូរ និងមិនបានរំសាយចេញ ឬបំបាត់ សុខភាពផ្លូវចិត្ត​កុមារ​នឹង​មានភាពប៉ះពាល់ដែលធ្វើឱ្យក្មេងធុញធប់ ល្វើយ គេងមិនលក់ យល់សប្តអាក្រក់ គេងសង្កៀត​ធ្មេញ មិនឃ្លានអាហារ មួម៉ៅ ច្របូកច្របល់ ឬបាក់ទឹកចិត្តជាដើម៖

    ១. អាយុ ០ ខែដល់ ១ ខួប

    ចាប់តាំងពីកើតអ្វីទារកត្រូវការមុនគេគឺការចម្អែតក្រពះដោយបំបៅទឹកដោះ ឬទឹកដោះគោម្សៅ និង​ភាព​កក់ក្តៅដោយត្រូវការសម្លៀកបំពាក់ និងការថ្នាក់ថ្នមពីម៉ាក់ប៉ា។ បើតម្រូវការទារកមិន​ត្រូវបាន​បំពេញ​ទាន់ពេល ខួរក្បាលទារកនឹងបញ្ចេញអ័រម៉ូនស្រេ្តសដែលធ្វើឱ្យទារកមានភាពតានតឹង មិន​សប្បាស​ចិត្ត រួចក៏យំ។ ឧទាហរណ៍ បើម៉ាក់ៗ​​មិនបានបំបៅទារកទៀងពេល ទារកនឹងយំដោយ​សារ​ឃ្លាន។

    ២. អាយុ ១ ខួបដល់ ៣ ខួប

    ទារកអាចមានភាពតានតឹងដោយសារជួប ឬត្រូវរៀនអ្វីថ្មីៗដូចជា រៀនដើរ ប្រើកន្ថោរ ស្លៀកពាក់ មាន​ប្អូនម្នាក់ទៀត ម៉ាក់ប៉ាទៅធ្វើការបាត់មិនសូវរវល់ជាមួយ ឬរលាកគូទជាដើម។

    ៣. អាយុ ៣ ខួបដល់ ៥ ខួប

    ជាពេលដែលត្រូវរៀនធ្វើអ្វីៗជាច្រើនដូចជារៀននិយាយ ត្រូវចូលសាលា​មតេ្តយ្យ ត្រូវជួបមជ្ឈដ្ឋាន​ខាងក្រៅ ត្រូវបងប្អូន ឬមិត្តភ័ក្តធ្វើ​បាប ឬ​អត់​លេងជាមួយ ប៉ាម៉ាក់ឈ្លោះប្រកែកគ្នា ត្រូវធ្វើ​កិច្ច​ការ​សាលា ឬប្រឡង ត្រូវម៉ាក់ប៉ាបន្ទោសជាដើមដែលអាចធ្វើឱ្យក្មេងមានភាពតានតឹង។

    ធ្វើកិច្ចការសាលា

    ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

    ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

    ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

    ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

    តើរបបអាហារអ្វីខ្លះអាចជួយឱ្យកូនបាត់ភាពតានតឹង?

    – អាហារជួយកាត់បន្ថយភាពតានតឹង និងធ្វើឱ្យកុមារមានអារម្មណ៍ល្អរួមមានអាហារសម្បូរ៖

    • អាហារសម្បូរអូមេហ្កា ៣ (EPA និង DHA)៖ ត្រីសាល់ម៉ុន ធូណា ប្រេងអូលីវ។ល។
    • វីតាមីន B៖ សាច់គោ សាច់​មាន់ ស៊ុត។ល។
    • ម៉ាញ៉េស្យូម៖ ផ្លែបឺរ ចេក សូកូឡា​ខ្មៅ។ល។
    • ស័ង្កសី៖ គ្រាប់ស្វាយចន្ទី ថ្លើម សាច់គោ ស៊ុតលឿង។ល។

    – អាហារជំនួយសុខភាពពោះវៀនរួមមានអាហារសម្បូរ៖

    • បាក់តេរីល្អ (Probiotics)៖ ទឹកដោះគោជូរ គីមឈី ជ្រក់។ល។ អាចជួយរក្សា​តុល្យភាព​បាក់តេរីល្អនៅក្នុងពោះរៀន និងជួយឱ្យ​ពោះរៀនកូនមានសុខភាពល្អ
    • ព្រីបាយអូទិក (Prebiotics)៖ សណ្តែក បន្លែ គ្រាប់ធញ្ញជាតិ។ល។ ដែលសម្បូរ​ជាតិ​សរសៃ និងជាអាហារជួយឱ្យបាក់តេរីល្អក្នុងពោះរៀនលូតលាស់

    តាមការសិក្សាបានឱ្យដឹងថា សុខភាពក្រពះពោះវៀនមានទំនាក់ទំនងយ៉ាងជិតស្និទ្ធិ​ជាមួយ​សុខភាព​ខួរក្បាល ដោយសារប្រព័ន្ធទាំងពីរនេះប្រើប្រព័ន្ធប្រសាទ vagus រួមតែមួយ និងប្រើអ័រម៉ូន​បញ្ជា​តែមួយ។ ពេលពោះវៀនមានសុខភាពល្អ ពោះវៀននឹងបញ្ចេញអ័រម៉ូនដែលធ្វើឱ្យ​កុមារមានអារម្មណ៍​ល្អ ដូច្នេះភាពតានតឹងរបស់កូនក៏បាត់ដែរ ។

    ដើម្បីភាពងាយស្រួល ម៉ាក់ប៉ាក៏អាចឱ្យកូនញុំាទឹកដោះគោម្សៅដែលមានសារធាតុ SYNBIOTICS ដែលជាការសំយោគរវាងបាក់តេរីល្អ (Probiotics) ជាមួយនឹងអាហារជំនួយបាក់តេរីល្អ (Prebiotics) ដើម្បីឱ្យកូនមានសុខភាពពោះវៀនល្អ និងជួយឱ្យកូនមានអារម្មណ៍ល្អ​ដែលជួយ​ឱ្យខួរក្បាល​អភិវឌ្ឍ​ល្អ។

    អត្ថបទគួរអា​​ន៖

    ចំណុចសំខាន់

    – បើ​កុមារជួបភាពតានតឹងខ្លាំងក្នុងរយៈពេលយូរ និងមិនបានរំសាយចេញ សុខភាពផ្លូវចិត្ត​កុមារ​នឹង​មានភាពប៉ះពាល់។
    – អាហារជួយកាត់បន្ថយភាពតានតឹង និងធ្វើឱ្យកុមារមានអារម្មណ៍ល្អរួមមានអាហារសម្បូរ៖
    • អូមេហ្កា ៣
    • វីតាមីន B
    • ម៉ាញ៉េស្យូម
    • ស័ង្កសី
    • បាក់តេរីល្អ (Probiotics)
    • ព្រីបាយអូទិក (Prebiotics)
    • ទឹកដោះគោម្សៅដែលមានសារធាតុ SYNBIOTICS ដែលជាការសំយោគរវាងបាក់តេរីល្អ (Probiotic) ជាមួយនឹងអាហារជំនួយបាក់តេរីល្អ (Prebiotics)

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សុខ វណ្ណ · កែ Jul 22, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម