ពន្យារពេលចាក់ ឬអត់ចាក់វ៉ាក់សាំង (ថ្នាំបង្ការ) អាចមានគ្រោះថ្នាក់ដល់កូនក្មេង។ មូលហេតុ គឺភ្លេច រវល់ ខ្លាចកូនយំ ឈឺ ឬក៏ជឿថាវ៉ាក់សាំងអាចធ្វើឲ្យកូនមានបញ្ហាខុសប្រក្រតី។ ក្មេងៗអត់ចាក់វ៉ាក់សាំងងាយឆ្លងជំងឺ ហើយអាចសម្លាប់កុមាររាប់លាននាក់។
ជំងឺស្រឡទែន ក្អកមាន់ កញ្ជ្រឹល អាចរើឡើងវិញគ្រប់ពេល ហើយធ្ងន់ធ្ងរជាងមុន បើក្មេងមិនបានចាក់វ៉ាក់សាំង។ ក្រៅពីនេះ ដឹងអត់ បើអត់ចាក់វ៉ាក់សាំងអាចមានបញ្ហាអីខ្លះ?
ម៉ាក់ៗដឹងអត់ វ៉ាក់សាំងស្អូចចាក់ឲ្យកូនប៉ុន្មានដង? នៅពេលណាខ្លះ?
១– បញ្ហាវេជ្ជសាស្ត្រ
បើក្មេងមានការព្យាបាលដោយថ្នាំ ប៉ាម៉ាក់ត្រូវប្រាប់ពេទ្យឲ្យដឹង ព្រោះក្មេងមិនដែលចាក់វ៉ាក់សាំងតាំងពីក្មេង ត្រូវព្យាបាលខុសពីគេ។ បើពេទ្យមិនដឹងស្ថានភាពច្បាស់ពីវ៉ាក់សាំងក្មេងទេ (អត់ដឹងថា ក្មេងអត់ចាក់វ៉ាក់សាំង) វាពិតជាប្រថុយខ្លាំង។
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
ចំពោះស្ត្រីមានផ្ទៃពោះ មិនចាក់វ៉ាក់សាំងត្រឹមត្រូវ អាចងាយឆ្លងជំងឺ ធ្វើឲ្យមានបញ្ហាដល់កូនក្នុងពោះទៀត។ បើស្ត្រីមានផ្ទៃពោះមានជំងឺកញ្ជ្រឹលក្នុងត្រីមាសទីមួយ កូនក្នុងពោះក៏អាចកើតកញ្ជ្រឹលដែរ ហើយបើកូនឆ្លងកញ្ជ្រឹលតាំងក្នុងពោះ ធ្វើឲ្យមានបញ្ហាបេះដូង លូតលាស់ខុសប្រក្រតី ឬយឺត និងគថ្លង់។
បើមិនចាក់វ៉ាក់សាំងឲ្យកូន កូនអាចចម្លងជំងឺទៅអ្នកជុំវិញខ្លួនយើងបាន (ពេលកូនឈឺ) ពិសេសអ្នកមានបញ្ហាសុខភាពស្រាប់ ដែលពួកគេមិនអាចចាក់វ៉ាក់សាំងបាន (អ្នកកើតមហារីកគ្រាប់ឈាម ឬ មហារីកផ្សេងៗ)។
២– កត្តាសង្គម
បើកូនអត់ចាក់វ៉ាក់សាំង ពេលគេឈឺ ឬឆ្លងជំងឺអ្វីមួយ ទាមទារឲ្យនៅដាច់ពីគេ។ មិនអាចទៅសាលា និងកម្មវិធីផ្សេងៗទៀត ហើយអាចប៉ះពាល់ដល់គ្រួសារទាំងមូលទៀត។ សាលាខ្លះមិនទទួលក្មេងដែលមិនបានចាក់វ៉ាក់សាំងឲ្យចូលរៀនទេ ព្រោះវាអាចបង្កភាពភ័យខ្លាច និងបញ្ហាដល់ក្មេងដទៃទៀតអាចប្រឈមនឹងជំងឺឆ្លងកាចៗ។
[embed-health-tool-due-date]
អត្ថបទគួរអាន៖
- ជំនាញសង្គមទាំង៥ ប៉ាម៉ាក់គួរបង្រៀនកូនៗឲ្យចេះចាំ
- វិធីសាស្រ្តអប់រំកូនពេលមានកំហុស កុំឲ្យកូនបាត់ជំនឿចិត្តលើខ្លួនឯង
- កូនអាយុប៉ុន្មានអាចឱ្យគេងឱបតុក្កតាបាន?
- ប៉ាម៉ាក់ផ្ដល់ការស្រឡាញ់មិនស្មើគ្នា អាចប៉ះពាល់ការលូតលាស់របស់កូន
- ប៉ាម៉ាក់ចង់ឲ្យខួរក្បាលកូនលូតលាស់ល្អ កុំរំលងតិចនិកទាំងនេះ
- ប្រើពាក្យអវិជ្ជមាន ប៉ះពាល់ការលូតលាស់កូនច្រើនយ៉ាង ម៉ាក់ប៉ាគួរដឹង
៣– ហានិភ័យ
ការពិត វ៉ាក់សាំងមានផលរំខាន ដូចការប្រើប្រាស់ថ្នាំផ្សេងៗដែរ។ ប៉ុន្តែ វាមានអត្ថប្រយោជន៍ជាងហានិភ័យ (ផលរំខាន)។ បើវ៉ាក់សាំងណាមួយមានគ្រោះថ្នាក់ គេមិនអនុញ្ញាតឱ្យប្រើទេ។
មានការអះអាងមិនពិតថា វ៉ាក់សាំងអាចមានប្រតិកម្មធ្វើឲ្យមានបញ្ហាខួរក្បាលក្មេង ជាហេតុធ្វើឲ្យប៉ាម៉ាក់បារម្ភខ្លាច ដល់ថ្នាក់មិនយកកូនទៅចាក់វាក់សាំង។ ប៉ុន្តែ គ្មានភស្ដុតាងណាមួយបញ្ជាក់អំណះអំណាងនោះឡើយ។
វិធីល្អបំផុត គឺត្រូវចាក់វ៉ាក់សាំងការពារសំខាន់ៗឲ្យកូនតាមពេទ្យណែនាំ ដើម្បីចៀសវាងបញ្ហាថ្ងៃក្រោយ។
ចំណុចសំខាន់