ជាក់ស្ដែង មានតិចនិកជាច្រើនសម្រាប់ប៉ាម៉ាក់ក្នុងការចិញ្ចឹមបីបាច់កូន ដើម្បីឲ្យពួកគេមានសុខភាពល្អ និងភាពឆ្លាតវៃ។ ប៉ុន្តែ វាពិតជាមានការពិបាកក្នុងការបែងចែកថា តិចនិកមួយណាដែលយើងគួរអនុវត្ត និងមិនគួរអនុវត្តតាមណាស់។ យ៉ាងណាមិញ បណ្ឌិត Bryan Roche ចិត្តវិទូផ្នែកអាកប្បកិរិយាបានចែករំលែកតិចនិកមួយចំនួន ដើម្បីជួយបង្កើនមុខងារខួរក្បាលរបស់មនុស្សគ្រប់រូប ក៏ដូចជាបង្ហាញអំពីការផ្លាស់ប្ដូរសាមញ្ញចំនួនបី ដែលអាចបង្កើនIQ របស់ក្មេង ព្រមទាំងធ្វើឲ្យការសិក្សារបស់ពួកគេកាន់តែប្រសើរឡើងផងដែរ។
១. ឲ្យកូនញ៉ាំអាស៊ីដខ្លាញ់ Omega 3
យើងតែងតែគិតថា ខ្លាញ់ត្រី និងប្រភពផ្សេងៗទៀតមានផ្ទុកOmega 3 គឺសម្រាប់តែមនុស្សពេញវ័យប៉ុណ្ណោះ ដើម្បីបង្ការជំងឺសរសៃឈាមបេះដូង ។ ប៉ុន្តែ ការពិតទៅ Omega 3 អាចជួយបង្កើនមុខងារខួរក្បាលរបស់ក្មេង ហើយវាកាន់តែមានប្រសិទ្ធភាពនៅពេលដែលក្មេងឆាប់ចាប់ផ្ដើមញ៉ាំវា។ Omega 3 មាននៅក្នុងទឹកដោះម្ដាយ និងម្ដាយដែលបំបៅកូននៅរយៈពេលពីរសប្ដាហ៍ដំបូង។
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
Omega 3 មិនសូវមាននៅក្នុងម្សៅទឹកដោះគោរបស់ទារកប៉ុន្មានទេ បើទោះបីជាការសិក្សាបានបង្ហាញថា ទារកដែលបៅម្សៅទឹកដោះគោដែលមាន Omega 3 មានIQខ្ពស់ជាងក្មេងដែលដែលបៅម្សៅទឹកដោះគោធម្មតារហូតដល់អាយុ៤ឆ្នាំក៏ដោយ។ វាអាចដែរថាបើក្មេងៗបានញ៉ាំ Omega 3 តាំងពីនៅតូចអាចមានអត្ថប្រយោជន៍ដល់មុខងារខួរក្បាលពេញមួយជីវិត។
ជាមួយគ្នានេះដែរ ប៉ាម៉ាក់គប្បីឲ្យកូនចាប់ផ្ដើមញ៉ាំសាច់ត្រីតាំងពីពួកគេនៅក្មេង រួមជាមួយនឹងផ្កាខាត់ណា និងស្ពៃពួយឡេង ជាដើម។ បន្ថែមពីនេះ ពពួកផ្លែបឺរីក៏ល្អសម្រាប់មុខងារខួរក្បាលផងដែរ។
[embed-health-tool-bmi]
២. ឧស្សាហ៍ជជែកជាមួយកូន និងអានឲ្យកូនស្ដាប់
នៅពេលដែលប៉ាម៉ាក់ជជែកជាមួយកូនច្រើនប៉ុណ្ណា ពួកគេនឹងមានភាពឆ្លាតវៃច្រើនប៉ុននោះដែរ។ ការលេងហ្គេមលក្ខណៈបែបបង្រៀនសាមញ្ញៗ ដូចជាសួរកូនអំពីឈ្មោះ ឬរាប់វត្ថុ នឹងបង្កើនភាពឆ្លាតវៃរបស់ក្មេងបន្ថែមទៀត។ ប៉ាម៉ាក់អាចបង្កើនពិន្ទុIQ របស់ក្មេងចំនួន៦ពិន្ទុ ដោយការធ្វើបែបនេះរយៈពេលពីរបីឆ្នាំ នៅពេលដែលពួកគេនៅក្មេង។ ប៉ុន្តែ វាមិនសូវមានអត្ថប្រយោជន៍នោះទេ ប្រសិនបើប៉ាម៉ាក់ទើបតែចាប់ផ្ដើមនៅពេលដែលកូនអាយុបាន៤ឆ្នាំទៅហើយនោះ។
ចំណែកឯការអានឲ្យកូនស្ដាប់ក៏មានអត្ថប្រយោជន៍ខ្ពស់ដូចគ្នា ជាពិសេស គឺឲ្យកូនមានការចូលរួមជាមួយនឹងយើង ដោយសួរសំណួរងាយៗទៅកូនទាក់ទងទៅនឹងសាច់រឿង ព្រមទាំងអានដោយការលើកដាក់សំឡេង និងផ្លាស់ប្ដូរអារម្មណ៍ទើបជាការប្រសើរ។
៣. រំពឹងថាកូននឹងឆ្លាតវៃ
ទោះបីជាវាជាយុទ្ធសាស្ត្រដ៏សាមញ្ញយ៉ាងណាក្តី ប៉ាម៉ាក់មួយចំនួននៅតែមិនធ្លាប់បានដឹងអំពីការផ្លាស់ប្ដូរដ៏ធំមួយនេះឡើយ។ ចិត្តវិទូជាច្រើនបានអប់រំថា នៅពេលដែលយើងគិតថាយើងឆ្លាតជាងមុន យើងនឹងឆ្លាតជាងមុនពិតមែន ហើយភាពឆ្លាតវៃនេះដែរមិនមែននៅនឹងថ្កល់នោះទេ វាអាចផ្លាស់ប្ដូរ និងកើនឡើងបាន។ ដូច្នេះហើយ ប៉ាម៉ាក់គួរនិយាយប្រាប់កូនថា ពួកគេឆ្លាត ឬរំពឹងថាពួកគេឆ្លាត ដើម្បីឲ្យកូនមានគំនិតវិជ្ជមាន និងកាន់តែព្យាយាមបន្ថែមទៀត។
អត្ថបទគួរអាន៖
- ប៉ាម៉ាក់គិតថាមានរបស់លេងច្រើនជួយកូនឆ្លាត ទំនងមិនត្រឹមត្រូវទេ ព្រោះហេតុផលនេះ
- ចេះជ្រើសរើសរបស់លេងឲ្យកូនទៅតាមអាយុ ទើបផ្ដល់ប្រយោជន៍ច្រើនដល់កូន
- ក្មេងចូលចិត្តលេងច្រើន មិនអត់ប្រយោជន៍ទេ ជួយក្មេងបានច្រើនណាស់
- ហេតុផលទាំងនេះហើយ ប៉ាម៉ាក់គួរជំរុញកូនៗឲ្យហាត់កីឡាខ្លះ កុំឲ្យវក់នឹងទូរសព្ទពេក
- តិចនិកបង្វែរអារម្មណ៍កូន កុំឲ្យម្ង៉ៃៗនៅតែមុខអេក្រង់ទូរស័ព្ទ ឬទូរទស្សន៍
- WHO ព្រមានប៉ាម៉ាក់ដែលចូលចិត្តឲ្យកូនមើលទូរសព្ទ
ចំណុចសំខាន់
១. ឲ្យកូនញ៉ាំអាស៊ីដខ្លាញ់ Omega 3
២. ឧស្សាហ៍ជជែកជាមួយកូន និងអានឲ្យកូនស្តាប់
៣. រំពឹងថាកូននឹងឆ្លាតវៃ