តាមទំនៀមទម្លាប់យើង ដល់រដូវបុណ្យទានដូចពិធីបុណ្យភ្ជុំបិណ្ឌ ក្មេងចាស់ក្នុងផ្ទះតែងតែជួបជុំគ្រួសារទៅវត្តដើម្បីធ្វើបុណ្យជុំគ្នា។ ពេលធ្វើបុណ្យជុំគ្រួសារ គ្នាយើងច្បាស់ជាមានអារម្មណ៍ថាសប្បាយ និងជ្រះថ្លាហើយ តែបើនាំកូនតូចទៅវត្តតាម មិនត្រូវធ្វេសប្រហែសរឿងប៉ុន្មាននេះទេ។
កម្មវិធីពិនិត្យគ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ
គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
១. ឲ្យកូននៅកន្លែងមានផ្សែងធូបយូរ
វត្តណាក៏ដូចវត្តណាដែរ ឲ្យតែពេលបុណ្យទានផ្សែងធូបហុយឡើងអ័ព្ទ មើលមនុស្សម្នាមិនចង់ឃើញទេ។ ទាក់ទងនឹងផ្សែងធូបនេះ វេជ្ជបណ្ឌិតផ្នែកទូទៅ លី ឫទ្ធីគុណ បានឲ្យដឹងថា ធូបត្រូវបានគេផលិតឡើងពីវត្ថុធាតុដើមធម្មជាតិ និងផ្សំជាមួយសារធាតុគីមីច្រើនប្រភេទ។ ផ្សែងដែលចេញភាយក្រោយត្រូវកម្ដៅ មានផលប៉ះពាល់ដល់សុខភាពជាច្រើនយ៉ាងដូចជាបញ្ហាផ្លូវដង្ហើម រលាកទងសួត រលាកបំពង់ក ហើយការស្រូបយកជាតិធូបនេះ គ្រោះថ្នាក់ជាងផ្សែងបារីទៅទៀត។ យូរៗទៅវានឹងបង្កទៅជាជំងឺមហារីកសរីរាង្គផ្សេងៗ។
២. មិនពាក់ម៉ាស់ឲ្យកូន
វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ បានណែនាំ ម៉ាក់ប៉ាថា ពេលទៅវត្តកុំភ្លេចពាក់ម៉ាស់ឲ្យកូន ព្រោះថ្ងៃចូលឆ្នាំអ្នកណាៗក៏ទៅវត្តធ្វើបុណ្យដែរ។ ដ្បិតតែតាមករណីវិជ្ជមានកូវីដ ១៩ ឬវីរុសអូមីក្រុងរបស់ក្រសួងសុខាភិបាលធ្លាក់ចុះក្ដី យើងមិនត្រូវភ្លេចខ្លួនទេ ព្រោះកូវីដ ១៩ មិនភ្លេចយើងឡើយ ដូច្នេះបើអាចគួរបន្តអនុវត្តវិធានការ ៣ការពារ ៣កុំ។
ទន្ទឹមនឹងនេះ បើអាអូនមានអាយុក្រោម ២ ឆ្នាំ អ្នកជំនាញមិនណែនាំឲ្យពាក់ម៉ាស់ទេ ព្រោះកូននៅតូចពេក អាចប្រឈមនឹងការពិបាកដកដង្ហើម។
៣. ឲ្យកូនលេងជាមួយសត្វអនាថាក្នុងវត្ត
ធម្មតា នៅក្នុងវត្តសម្បូរសត្វឆ្កែ ឬឆ្មាអនាថាដែលគួរឲ្យអាណិតណាស់ ហើយក្មេងៗខ្លះឃើញសត្វចេះតែចង់ទៅជិត។ ម៉ាក់ប៉ាគួរតែនៅក្បែរកូន បើអាអូនទៅលេងជាមួយសត្វឆ្កែ ឆ្មានោះ ឬបើអាចគួរកុំឲ្យកូននៅជិតអី ដើម្បីការពារសត្វខាំ ឬខ្វាចកូន អាចបណ្ដាលឲ្យឆ្លងមេរោគបាន(មិនមែនឲ្យរើសអើងសត្វអនាថាទេ)។
ចំណុចសំខាន់
- ពេលធ្វើបុណ្យជុំគ្រួសារ គ្នាយើងច្បាស់ជាមានអារម្មណ៍ថាសប្បាយ និងជ្រះថ្លា ហើយតែបើនាំកូនតូចទៅវត្តតាម មិនត្រូវធ្វេសប្រហែសរឿងប៉ុន្មាននេះទេ។
- ផ្សែងដែលចេញភាយក្រោយត្រូវកម្ដៅ មានផលប៉ះពាល់ដល់សុខភាពជាច្រើនយ៉ាង។
- ម៉ាក់ប៉ាពេលទៅវត្តកុំភ្លេចពាក់ម៉ាស់ឲ្យកូន ព្រោះថ្ងៃចូលឆ្នាំអ្នកណាៗក៏ទៅវត្តធ្វើបុណ្យដែរ។
- ម៉ាក់ប៉ាគួរតែនៅក្បែរកូន បើអាអូនទៅលេងជាមួយសត្វឆ្កែ ឆ្មានោះ ឬបើអាចគួរកុំឲ្យកូននៅជិតអី ដើម្បីការពារសត្វខាំ ឬខ្វាចកូន។
គួរអាន៖
- មេឃថ្ងៃក្ដៅ ល្ងាចភ្លៀងអ៊ីចឹង មកដឹងវិធីការពារសុខភាពកូនកុំឲ្យឈឺច្រើន
- ចង់ឲ្យកូនមានសុខភាពល្អតាំងពីតូច គួរបន្ថែមរបបអាហារទាំងនេះ
- មូលហេតុមួយចំនួនអាចធ្វើឲ្យកូនឈឺពោះ ម៉ាក់ប៉ាគួរដឹង
- មានកូនកើតជំងឺ G6PD ម៉ាក់ប៉ាមិនគួរឲ្យកូនញ៉ាំសណ្ដែកម្យ៉ាងនេះដាច់ខាត
- ឃើញកូនក្អួតពេលយប់ អាចបណ្ដាលមកពីមូលហេតុប៉ុន្មាននេះ
[embed-health-tool-bmi]