ការញុំាអាហារច្រើនមុនពេលចូលគេងបានក្លាយជាទម្លាប់ក្នុងសម័យកាល ជឿនលឿននិងមមាញឹកនេះទៅហើយ ដោយសារអាហារពេលល្ងាចតែងតែបរិបូរ ព្រោះជាអាហារជួបជុំគ្រួសារបន្ទាប់ពីបំពេញភារកិច្ចពេញមួយថ្ងៃ ប៉ុន្តែការញុំាអាហារច្រើនមុនពេលចូលគេងផ្តល់ផលប៉ះពាល់ច្រើន។ តើការញុំាអាហារច្រើនមុនពេលចូលគេងប៉ះពាល់សុខភាពកូនអ្វីខ្លះ? ក្មេងគួរញុំាអាហារពេលល្ងាចនៅម៉ោងប៉ុន្មាន? ចុះបើកូនឃ្លាននៅពេលយប់ ម៉ាក់ប៉ាគួរធ្វើម៉េច?
លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅបានលើកឡើងថា ការញុំាអាហារច្រើនមុន ពេលចូលគេងអាចធ្វើឱ្យកូនប្រឈមបញ្ហាសុខភាពច្រើនយ៉ាង។
ក. ធាត់
ការញុំាអាហារច្រើនមុនពេលចូលគេងធ្វើឱ្យរាងកាយកូនគ្មានពេលវេលាគ្រប់គ្រាន់ដើម្បីដុតបំផ្លាញកាឡូរីដែលបានពីអាហារ ព្រោះកូនមិនបានបញ្ចេញសកម្មភាពរាងកាយ។ ហេតុនេះហើយកាឡូរីដែលលើសនឹងក្លាយជាជាតិខ្លាញ់ស្តុកក្នុងខ្លួន ហើយបណ្តាលឱ្យកូនធាត់លើសទម្ងន់។
ខ. ច្រាលទឹកអាស៊ីដក្រពះ
ការចូលគេងភ្លាមបន្ទាប់ពីញុំាឆ្អែតអាចបង្កឱ្យទឹកអាស៊ីដក្នុងក្រពះច្រាលចូលបំពង់អាហារ រួចបណ្តាលឱ្យកូនក្រហាយទ្រូង។
[embed-health-tool-vaccination-tool]
គ. ប៉ះពាល់ដល់ដំណេក
ការញុំាច្រើនមុនពេលចូលគេងអាចធ្វើឱ្យកូនគេងមិនលក់ឬពិបាកគេង ហើយធ្វើឱ្យកូនគេងមិនបានគ្រប់គ្រាន់ ព្រោះឆ្អែតខ្លាំងនិងដោយសារច្រាលទឹកអាស៊ីដក្រពះដែលធ្វើឱ្យកូនមានអាការៈក្រហាងទ្រូង ពិបាកក្នុងខ្លួន។ ការគេងមិនបានគ្រប់គ្រាន់អាចប៉ះពាល់ដល់ការចងចាំ អារម្មណ៍និងស្មារតីរបស់កូន ហើយអាចធ្វើឱ្យកូនមិនសូវមានកម្លាំង។
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
លោកវេជ្ជបណ្ឌិតក៏បានបន្ថែមថា ដើម្បីចៀសវាងបញ្ហាទាំងនេះ ម៉ាក់ប៉ាគួរឱ្យកូនញុំាអាហារពេលល្ងាច ២-៣ ម៉ោងមុនពេលកូនចូលគេងដើម្បីឱ្យក្រពះពោះវៀនរំលាយអាហារបានល្អ។
បើសិនកូនឃ្លានពេលយប់ ហើយចង់ញុំាអាហារម៉ាក់ប៉ាអាចឱ្យកូនញុំាអាហារសម្រន់តិចតួចដែលងាយរំលាយនិងជួយឱ្យកូនគេងលក់ស្រួលដូចជា ផ្លែឈើ ជាពិសេសចេក ទឹកដោះគោ ទឹកដោះគោជូរ ឬគ្រាប់ផ្លែឈើជាដើម។
បើកូននៅញុំាទឹកដោះគោម្សៅ ម៉ាក់ប៉ាគួរឱ្យកូនញុំាទឹកដោះគោម្សៅដែលមានផ្ទុក SYNBIOTICS ដែលជាការសំយោគបញ្ចូលគ្នារវាង Prebiotics និង Probiotics ជួយឱ្យក្រពះពោះវៀនកូនមានសុខភាពល្អ គេងលក់ស្កប់ មានប្រព័ន្ធការពាររាងកាយរឹងមាំនិងអភិវឌ្ឍខួរក្បាលបានល្អ។
អត្ថបទគួរអាន៖
- កូនចូលចិត្តញ៉ាំក្រៀមក្រោះ ល្អ ឬមិនល្អ? ប៉ះពាល់ការលូតលាស់ ឬអត់?
- ឮតែល្បី SYNBIOTICS! ជាអ្វីឲ្យប្រាកដ? មានប្រយោជន៍អ្វីខ្លះ?
- អាហារកូនៗចូលចិត្ត ពង្រឹងប្រព័ន្ធភាពស៊ាំចៀសផុតពីជំងឺផ្សេងៗ
- រោគសញ្ញា និងវិធីដោះស្រាយបញ្ហាជ្រាបពោះវៀនលើក្មេង
- កូនផឹកទឹកដោះគោ គួរផ្ដល់វីតាមីនបំប៉នឲ្យញ៉ាំទៀត ឬអត់?
- អាហារល្អសម្រាប់សុខភាពក្រពះ–ពោះវៀនកូន ម៉ាក់ៗគួរជ្រើសរើស
ចំណុចសំខាន់
- ធាត់
- ច្រាលទឹកអាស៊ីដក្រពះ
- ប៉ះពាល់ដល់ដំណេក