ជំងឺលើសឈាម ឬសម្ពាធឈាមខ្ពស់ មិនត្រឹមតែកើតលើមនុស្សពេញវ័យប៉ុណ្ណោះទេ សូម្បីតែកុមារក៏ប្រឈមនឹងជំងឺនេះដែរ។ ជាក់ស្ដែង ជំងឺលើសឈាមកើតលើកុមារ បណ្ដាលមកពីកត្តាបែបបទរស់នៅមួយចំនួនដូចជាលើសទម្ងន់ ស្រូបយកសារធាតុចិញ្ចឹមមិនគ្រប់គ្រាន់ ឬកង្វះការធ្វើលំហាត់ប្រាណ។
យោងតាមលោកវេជ្ជបណ្ឌិត Sudhir, U គ្រូពេទ្យផ្នែកពិគ្រោះជំងឺ រោគកុមារ និងទារកនៃមន្ទីរពេទ្យ Motherhood ប្រទេសឥណ្ឌា បានឲ្យដឹងថា ជំងឺលើសឈាមកើតលើកុមារ ច្រើនតែមានពាក់ព័ន្ធនឹងបញ្ហាសុខភាពផ្សេងទៀតដូចជាខូចបេះដូង ផលវិបាកតម្រងនោម វិបត្តិអ័រម៉ូន ឬបញ្ហាហ្សែន។ កត្តាផ្សេងទៀត រួមមានរបបអាហារមិនត្រឹមត្រូវ ធាត់ជ្រុល កម្រិតកូលេស្តេរ៉ុលខ្ពស់ ឬកង្វះលំហាត់ប្រាណ។ បន្ថែមពីនេះ លោកវេជ្ជបណ្ឌិតក៏បានបញ្ជាក់ពីមូលហេតុនៃជំងឺលើសឈាមលើកុមារដែលកើតឡើងដោយមិនដឹងមូលហេតុ និងកើតឡើងដោយសារជំងឺ ។

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
ជំងឺលើសឈាមលើកុមារកើតឡើងដោយមិនដឹងមូលហេតុ
ថ្វីត្បិតតែជំងឺលើសឈាមកើតឡើងជាទូទៅក៏ពិតមែន ប៉ុន្តែប៉ាម៉ាក់ក៏អាចគ្រប់គ្រងជំងឺនេះ តាមរយៈការផ្លាស់ប្ដូរបែបបទរស់នៅមួយចំនួនរបស់កូន ដែលរួមមាន៖