backup og meta

ប្រើ​ថ្នាំ​ផ្សះ​ផ្ដេសផ្ដាស អាច​គ្រោះ​ថ្នាក់​ដល់ក្មេងៗ

ប្រើ​ថ្នាំ​ផ្សះ​ផ្ដេសផ្ដាស អាច​គ្រោះ​ថ្នាក់​ដល់ក្មេងៗ

រត់​ទៅ​ទិញ ឬ​ប្រើ​ថ្នាំ​ខ្លួន​ឯង ​ព្យាបាល ឬ​បំបាត់​ការ​ឈឺចាប់​ដល់​កូន​ គឺ​ភាគ​ច្រើន​ស្ទើរ​គ្រប់​ឪពុកម្ដាយ​សុទ្ធ​តែ​ធ្វើ​បែប​នេះ។ ការ​យល់​ច្រឡំ​ធំ​មួយ គឺ​ឲ្យ​តែ​ឈឺ ដឹង​តែ​ដាក់​ថ្នាំ​ផ្សះ ប៉ុន្តែ​ត្រូវ​ដឹង​ថា​​ថ្នាំ​ផ្សះ​មិន​អាច​ព្យាបាល​ជំងឺ​គ្រប់មុខ​ទេ។ ការ​ប្រើ​​ថ្នាំ​ផ្សះ​លើស​ចំនួន​កម្រិត​នឹង​បណ្ដាល​ឲ្យ​មាន​ផល​ប៉ះ​ពាល់​គ្រោះ​ថ្នាក់​ជា​ច្រើន​។ អាច​ស្វែងយល់​ពី​ការ​ប្រើ​ថ្នាំផ្សះជាមួយ “Hello គ្រូពេទ្យ” ដើម្បី​ព្យាបាល​អូនអូន។

១- គ្រប់ជំងឺមិនមែនសុទ្ធតែត្រូវការថ្នាំផ្សះ

ត្រូវ​ដឹង​ថា ​ថ្នាំ​ផ្សះ​​ជា​ឱសថ​ព្យាបាល​ការ​ចម្លង​រោគ​ដោយ​សារ​បាក់តេរី។ មាន​ន័យ​ថា ​មិនមែន​គ្រប់​ជំងឺ​សុទ្ធ​តែ​ចម្លង​ដោយ​បាក់តេរី​ឡើយ មាន​ជំងឺ​ផ្សេង​ជា​ច្រើន​បង្ក​ដោយ​មេរោគ​ផ្សិត ឬ​​វីរុស​ដែល​មិន​តម្រូវ​​ព្យាបាល​ដោយ​ថ្នាំ​ផ្សះ​ ជា​ពិសេស​ការ​ប្រើ​​ថ្នាំ​ផ្សះ​លើស​កម្រិត​អាច​សម្លាប់​បាក់តេរី​ល្អ​នៅ​ក្នុង​ខ្លួន (Microbiome) ឬ​ទាំង​បាក់តេរី ផ្សិត និង​វីរុស ​រស់នៅ​ក្នុង​កោសិកា​ការពារ​ខ្លួន​យើង​ទៀត​ផង។ ​រឿង​ចាំ​បាច់​បំផុត​ គឺប្រើ​ថ្នាំ​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​តម្រូវ​ការ។

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

២- ហានិភ័យ បើប្រើថ្នាំផ្សះលើសកម្រិត

– ថ្នាំ​ផ្សះ​ត្រូវ​ក្រុម​គ្រូពេទ្យ​ជំនាញ​អះអាងថា អាច​បង្ក​ជំងឺ​រាកធ្ងន់ធ្ងរ​ចំពោះ​កុមារ។ ក្មេងៗ​ភាគ​ច្រើន​កើត​ផ្ដាសាយ​បង្ក​ដោយ​សារ​​តែ​វីរុស ដូច្នេះ​ប្រើ​ថ្នាំ​ផ្សះ​​ព្យាបាល​មិន​បាន​ផល​អ្វី​នោះ​ទេ ​ក្រៅ​ពី​ធ្វើ​ឲ្យ​មាន​ផល​រំខាន​ផ្សេង​ទៀត។ ការ​សិក្សា​រក​ឃើញ​ថា​សឹង​តែ​ពាក់​កណ្ដាល​នៃ​ចំនួន​ថ្នាំ​ផ្សះដែល​ប្រើលើ​​ក្មេងដែល​​កើត​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ផ្នែក​ខាង​លើ​ និង​ក្មេងៗ​មាន​ជំងឺផ្ដាសាយ​ធម្មតា។

[embed-health-tool-bmi]

– ក្នុង​ពោះវៀន​​មនុស្ស​មាន​បាក់តេរី​ជា​ច្រើន​ប្រភេទ​ប្រហែល​១លាន​កោដិ​ ហើយ​ការ​ប្រើ​ថ្នាំ​ផ្សះ​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​បាក់តេរី​ទាំង​នោះ។ ក្នុង​ចំណោម​នោះ​ដែរ​បាក់តេរី​ខ្លះ​អាច​បង្ក​គ្រោះ​ថ្នាក់ តែ​ខ្លួន​យើង​មាន​តុល្យភាព​មួយ​រវាង​ពោះ​វៀន​និង​បាក់តេរី។ បាក់តេរី​ល្អជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​និង​ការ​រំលាយ​អាហារ ជា​លទ្ធផល​ការ​ប្រើ​ថ្នាំ​ផ្សះ​ហួស​កម្រិត​អាច​ជួយ​ព្យាបាល​ជំងឺ​បាន​ក៏​ពិត​មែន​តែ​ក៏​បង្ក​ឲ្យ​មាន​ការ​បំផ្លាញ​បាក់​តេរី​ល្អ​ផ្សេង​ទៀត​មាន​តួនាទី​ការពារ​ប្រពន្ធ័​ភាពស៊ាំ​ផង​ដែរ។

– អ្នក​វិទ្យាសាស្ត្រ​អះអាង​ថា ​ថ្នាំ​ផ្សះ​ធ្វើឲ្យ​បាក់តេរី​ល្អ​ទៅ​ជា​អាក្រក់​បាន។ បាក់តេរី​បាន​វិវត្ត​ខ្លួន​ពី​ការ​ពារ​រាង​កាយ​ទៅ​ជា​បំផ្លាញ​វិញ ​ក្រោម​ដំណើរ​ការ​បញ្ជូន​ហ្សែន ដោយ​តាម​ធម្មតា​បាក់តេរី​ទាំង​នោះ​មិន​ត្រូវ​ការ​បំបែក​ខ្លួនដើម្បី​ឆ្លង​កាត់​ហ្សែន​ការពារ​ពី​ថ្នាំ​ផ្សះ​នោះ​ទេ ពួក​វា​គ្រាន់​តែ​បញ្ជូន​សារ​ទៅ​កាន់​បាក់តេរី​ផ្សេង​តាមរយៈ​ហ្សែន​ទាំង​នោះ​ដូច​សិស្ស​បោះ​ព្រុយយ៉ុង​ឲ្យ​គ្នា​អ៊ីចឹង​ដែរ។

– ការប្រើ​ប្រាស់​ហួស​កម្រិត​អាច​ធ្វើ​ឲ្យ​រាក ឈឺក ឬ​ក៏​កើត​ជំង​ឆ្លង​ផ្សេង​ទៀត ​ដូច​ជា​ ជំងឺ​ឆ្លង​មេរោគ​ក្នុង​ត្រចៀក​ ជាដើម។

អត្ថបទគួរអាន៖

៣- វិធីការពារការ

– ធ្វើ​តេស្ត​ឈាម​ដើម្បី​ដឹង​ថា​ថ្នាំ​ផ្សះ​មួយ​ណា​ដែល​ត្រូវ​ប្រើ។

– ឲ្យ​កូន​លេប​ថ្នាំ​ត្រឹម​ត្រូវ​តាម​វេជ្ជបញ្ជា សូម​កុំ​លេប​រំលង​ឲ្យ​សោះ។ គួរលេប​ថ្នាំ​ឲ្យ​បាន​គ្រប់​តាម​វេជ្ជបញ្ជា​ ទោះ​បី​ជា​កូន​ធូរ​ស្រាល​ពី​ជំងឺ​ក្តី។

– សូម​ប្រើ​តែ​ថ្នាំ​ដែល​គ្រូ​ពេទ្យ​បាន​ចេញ​វេជ្ជ​បញ្ជា​ប៉ុណ្ណោះ កុំ​ប្រើ​ថ្នាំ​ដែល​នៅ​សល់​ជាមួយ​គ្នា​ឲ្យ​សោះ ព្រោះ​ថ្នាំ​ផ្សះ​នីមួយៗ​ព្យាបាល​បាក់តេរី​ខុសៗ​គ្នា។ ការ​ប្រើ​ថ្នាំ​ខុស​អាច​ពន្យារ​ការ​ជា​សះ​ស្បើយ ​និង​បណ្ដាល​ឲ្យ​បាក់តេរី​បំបែក​ខ្លួន​ច្រើន​ទៀត។

– ​កុំ​ទុក​ថ្នាំ​ផ្សះ​ឲ្យ​នៅ​សល់​សម្រាប់​ពេល​ឈឺ​លើក​ក្រោយ។

– កុំ​សុំ​ឲ្យ​ពេទ្យ​ចេញ​ថ្នាំ​ផ្សះ​ឲ្យ​កូន ​ប្រសិន​ជា​ពេទ្យ​និយាយ​ថា​វា​មិនមែន​បណ្ដាល​មក​ពី​បាក់តេរី ហើយ​ត្រូវ​ចាំ​ថា​គ្រប់​ថ្នាំ​សុទ្ធ​តែ​មាន​ផល​ប៉ះ​ពាល់។

– ការពារ​កូន​ពី​ការ​ចម្លង​រោគ​ដោយ​បង្រៀន​ពួក​គេ​ពី​របៀប​ការពារ​ខ្លួន មាន​អនាម័យ​ និង​ចាក់​វ៉ាក់​សាំង​ឲ្យ​បាន​ត្រឹម​ត្រូវ។

អ្វី​ដែល​គួរ​ធ្វើ ត្រូវ​ស្វែងយល់​ចំណេះដឹង​ក្នុង​ការ​ប្រើ​ថ្នាំ​ពេទ្យ​បន្ថែម ឬ​ប្រឹក្សា​ជាមួយ​ពេទ្យ។ កុំ​ធ្វើ​អ្វី​តាម​ទម្លាប់ដែល​ដាក់​ថ្នាំ​ត្រូវ ហើយ​អាការៈ​កូនល្អ​ប្រសើរ​ឡើង ព្រោះ​យើង​មិន​អាច​កំណត់​អាការៈ​កូន ដោយ​គ្រាន់​តែ​ចំណាំ ហើយ​ធ្លាប់​ប្រើ​ថ្នាំ​ត្រូវ ចេះ​តែ​សម្ងំ​ប្រើ​ជា​ទម្លាប់​នោះ​ទេ។

ចំណុចសំខាន់

ថ្នាំ​ផ្សះ​ត្រូវ​ក្រុម​គ្រូពេទ្យ​ជំនាញ​អះអាងថា អាច​បង្ក​ជំងឺ​រាកធ្ងន់ធ្ងរ​ចំពោះ​កុមារ។ ក្មេងៗ​ភាគ​ច្រើន​កើត​ផ្ដាសាយ​បង្ក​ដោយ​សារ​​តែ​វីរុស ដូច្នេះ​ប្រើ​ថ្នាំ​ផ្សះ​​ព្យាបាល​មិន​បាន​ផល​អ្វី​នោះ​ទេ ​ក្រៅ​ពី​ធ្វើ​ឲ្យ​មាន​ផល​រំខាន​ផ្សេង​ទៀត។ ការ​សិក្សា​រក​ឃើញ​ថា​សឹង​តែ​ពាក់​កណ្ដាល​នៃ​ចំនួន​ថ្នាំ​ផ្សះដែល​ប្រើលើ​​ក្មេងដែល​​កើត​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ផ្នែក​ខាង​លើ​ និង​ក្មេងៗ​មាន​ជំងឺផ្ដាសាយ​ធម្មតា។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Are Antibiotics Safe for Babies and Toddlers?

https://www.whattoexpect.com/family/childrens-health-and-safety/overusing-antibiotics-in-children/

Giving babies and toddlers antibiotics can increase the risk of obesity

https://www.health.harvard.edu/blog/giving-babies-and-toddlers-antibiotics-can-increase-the-risk-of-obesity-2018113015477

Antibiotic Prescriptions for Children: 10 Common Questions Answered

https://www.healthychildren.org/English/safety-prevention/at-home/medication-safety/Pages/Antibiotic-Prescriptions-for-Children.aspx

Medicines for babies and children

https://www.nhs.uk/conditions/baby/health/medicines-for-babies-and-children/

Antibiotics and kids: Myths and facts

https://www.childrens.com/health-wellness/antibiotics-and-kids

កំណែ​ប្រែបច្ចុប្បន្ន

01/08/2023

អត្ថបទ​ដោយ Leng Pechsovatey

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទ​ពាក់ព័ន្ធ

រោគសញ្ញានៃជំងឺទូទៅមួយលើក្មេង អាចជាសញ្ញាជំងឺអូមីក្រុង មិនគួរមើលរំលង


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Leng Pechsovatey · កែ Aug 01, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម