backup og meta

តិចនិក​ដោះស្រាយ​បញ្ហាកូនដេក​នោម​ដាក់​ពូក

តិចនិក​ដោះស្រាយ​បញ្ហាកូនដេក​នោម​ដាក់​ពូក

រឿង​ក្មេង​គេង​នោម​ដាក់​ពូក អាច​ចាត់​ទុក​ជារឿង​ធម្មតា ចាស់ៗ​ពី​ដើមជឿថា​ ដោយ​សារ​ទម្លាប់​អាក្រក់​ពី​ប៉ាម៉ាក់បណ្តែត​បណ្តោយ​ បាន​ជាកូន​ខ្ជិល​បែប​នេះ។ ប៉ុន្តែ​ ក្មេងតូចៗ​នោម​ដាក់​ពូក​ពេល​គេង អាច​ជា​បញ្ហា​ហ្សែន ហើយ​នឹង​បាត់​ទៅ​វិញ​នៅ​អាយុ​មួយ។ យ៉ាង​ណា បើ​ដល់​វ័យ​កូន​គួរ​តែ​ឈប់​នោម​ តែបែរ​ជា​​នៅ​បន្ត​នោម ត្រូវ​ស្វែង​រក​ជំនួយ​ និង​តិចនិក​ពិសេសៗ​ដោះ​ស្រាយ​រឿង​នេះ​ហើយ។

១- ក្មេង​នោម​ដាក់​ពូក​មិន​មែន​ដោយ​សារ​បញ្ហា​សុខភាព

ពេល​ខ្លះ​ ការ​នោម​ដាក់​ពូក​ពេល​គេង អាច​ដោយ​សារ​ជំងឺ​ទល់​លាមក​ ឬ​ការ​បង្ក​រោគ​ណា​មួយ។ ត្រូវ​យក​អូនៗ​ទៅ​ជួប​ពេទ្យ ដើម្បី​រក​ឲ្យ​ឃើញ​មូលហេតុ​បង្ក។

ករណី​ក្មេងៗ​នោម​ដាក់​ពូក​ភាគ​ច្រើន គឺ​ស្ថិត​ក្នុង​ស្ថាន​ភាព​នោម​ទាំង​មិន​ដឹង​ខ្លួន មាន​ន័យ​ថា បញ្ហា​មិន​ងាយ​បាត់​ទៅ​វិញ​ឡើយ។ គ្រូពេទ្យ​ជឿ​ថា ស្ថាន​ភាព​នេះ​អាច​បង្ក​ឡើង​ដោយ​ប្លោក​នោម ដែល​មិន​ទាន់​ពេញ​លក្ខណៈ​គ្រប់​គ្រាន់។ បើ​ការ​នោម​ដាក់​គ្រែ​ពេល​គេង ស្រាប់​កើត​មាន​ឡើង​ក្រោយ ទាំងអូនៗ​មិន​នោម​ដាក់​គ្រែ​យូរ​ហើយ​នោះ​ វា​ជា​ការ​នោម​ដោយ​មិន​ដឹង​ខ្លួន បណ្តាល​មក​ពី​កត្តា​អ្វី​មួយ​ផ្សេង។ នោម​ដោយ​មិន​ដឹង​ខ្លួន បណ្តាល​មក​ពី​កត្តា​មួយ​ផ្សេង​ទៀត​តាម​ធម្មតា មាន​ជាប់​ទាក់​ទង​នឹង​បញ្ហា​ផ្លូវ​ចិត្ត ទាម​ទារ​ការ​ព្យាបាល​ផ្សេងៗ។ ប្រសិន​គ្មាន​បញ្ហា​ស្ថាន​ភាព​វេជ្ជ​សាស្ត្រ​ជា​ដើម​ហេតុ​បង្ក​ទេ យើង​នៅ​តែ​មាន​វិធី​ជួយ​ទប់​ស្កាត់​បញ្ហា​នេះ​បាន។

២- វិធី​សាស្ត្រ​ជួយ​ក្មេងៗ​កុំ​ឲ្យ​នោម​ដាក់​ពូក

– ចៀស​វាង​កុំ​ផឹក​ទឹក​ពេល​យប់ គួរ​ឲ្យ​អូនៗ​ផឹក​ទឹក​នៅ​ពេល​ថ្ងៃ​ឲ្យ​បាន​ច្រើន។

– ដាក់​កាល​វិភាគ​ទៅ​បន្ទប់​ទឹក​សម្រាប់​អូនៗ ដោយ​អូនៗ​គួរ​ទៅ​បង្គន់​រៀង​រាល់​ ២-៣ ម៉ោង​ម្តង​ និង​មុន​ពេល​ពួក​គេ​ចូល​គេង។

– ផ្តល់​រង្វាន់​អ្វី​មួយ​ឲ្យ​អូនៗ​នៅ​ពេល​អូនៗ អាច​ទប់​ខ្លួន​មិន​នោម​ដាក់​ពូក​ទៀត។

– ចៀស​វាង​កុំ​ឲ្យ​អូនៗ​ញ៉ាំចំណី​ធ្វើ​ឲ្យ​ភ្ញោច​ប្លោក​នោម ដោយ​សារធាតុ​ទាំង​នោះ​មានជាតិ​កាហ្វេអ៊ីន (សូកូឡា កាកាវ) ទឹក​ផ្លែ​ឈើ​មាន​ជាតិ​ជូរ សារធាតុ​បន្ថែម​ក្នុង​អាហារ ជាតិ​ពណ៌ និង​ជាតិ​ផ្អែម។

– ជំរុញលើក​ទឹក​ចិត្ត​អូនៗ ​ឲ្យ​ញ៉ាំ​ទឹក​ម្ដង​បន្តិចៗ ឲ្យ​បាន​ពេញ​មួយ​ថ្ងៃ។

−កុំ​ដាក់​ទោស​កូន​រឿង​នោម​ដាក់​ពូក។

អូនៗដេក​នោម​ដាក់​ពូក Hello គ្រូពេទ្យ

៣- គួរ​ឲ្យ​ក្មេង​ប្រើ​ថ្នាំ​ដែរ​ទេ?

ទោះបី​មាន​ថ្នាំ​ដោះស្រាយ​កុំឲ្យ​ការ​នោម​ពេល​គេង​ក៏​ពិត​មែន ប៉ុន្តែ​ពេទ្យ​មិន​ណែនាំ​ឲ្យ​ប្រើ​ទេ ព្រោះ​វា​គ្រាន់​តែ​ជា​ការ​ដោះ​ស្រាយ​បញ្ហា​បណ្ដោះ​អាសន្ន មិន​មែន​ជាង​ដំណោះ​ស្រាយ​ពិត​ប្រាកដ​ឡើយ។

អត្ថបទគួរអាន៖

៤- ទម្លាប់​នោម​ពេល​គេង​នឹង​ក្លាយ​ជា​បញ្ហា​នៅ​ពេល​ធំ​ឡើង

ត្រូវ​សួរ​អូនៗ ថា​គេង​ពិត​ជា​ចង់​ឈប់​នោម​ដាក់​ពូក​ពេល​គេង ឬ​យ៉ាង​ណា? បើ​អូនៗ​តាំង​ចិត្ត​ឈប់​នោម​ពេល​យប់ ត្រូវ​ប្រាកដ​ថា គេ​នឹង​មិន​ផឹក​ទឹក ឬ​ញ៉ាំ​អាហារ​ដូច​រៀប​រាប់​ខាង​លើ​មុន​ចូល​គេង ព្រោះ​ទម្លាប់​នោម​ពេល​គេង អាច​បន្ត​ដល់​ពេល​អូនៗ​ធំ​ពេញ​វ័យ ក៏​ជា​បញ្ហា​ធំ​មួយ​ដែល​គេ​នឹង​ត្រូវ​ប្រ​ឈម​មុខ​ជា​មួយ​មិត្ត​ភក្តិ បើ​សិន​ជា​មាន​ដំណើរ​កម្សាន្ត​រួម​គ្នា​ណា​មួយ​។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

How to Help Older Children Overcome Bedwetting, https://www.chop.edu/news/health-tip/how-help-older-children-overcome-bedwetting

How to Help Your Child Stop Wetting the Bed. https://health.clevelandclinic.org/2014/05/how-to-help-your-child-stop-wetting-the-bed-2/

កំណែ​ប្រែបច្ចុប្បន្ន

23/01/2023

អត្ថបទ​ដោយ Meng Vatana

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Meng Vatana · កែ Jan 23, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម