ក្មេងៗឧស្សាហ៍ក្តៅខ្លួនណាស់ ម៉ាក់ប៉ាត្រូវប្រយ័ត្នប្រយែង និងដឹងពីវិធីជួយកូនតូចៗពេលមានអាការៈក្តៅខ្លួនខ្លាំង អាចឈានដល់ប្រកាច់បាត់បង់ស្មារតី។
ក្មេងកើនកម្តៅប៉ុន្មានទើបចាត់ទុកក្តៅខ្លួន?
ជាទូទៅសីតុណ្ហភាពក្នុងខ្លួនក្មេងប្រប្រួលទៅតាមអាយុ ដែលជាធម្មតានៅចន្លោះពី ៣៦,៤-៣៧ អង្សារសេ អ៊ីចឹងកាលណាមានកម្តៅចាប់ពី ៣៨ អង្សារសេឡើងទៅ ចាត់ទុកថាអូនតូចក្តៅខ្លួនហើយ។ អូនតូចក្តៅខ្លួនល្មមៗ នៅលេង ញ៉ាំធម្មតា គ្មានបញ្ហាចោទទេ គ្រាន់ញ៉ាំថ្នាំបញ្ចុះកម្តៅទៅ វិលទៅសភាពធម្មតាវិញហើយ។
កូនតូចក្តៅខ្លួនខ្លាំងធ្វើម៉េច?
បើសិនជាអូនតូចក្តៅខ្លួនខ្លាំងចាប់ពី ៣៨,៥ អង្សារសេ លើសពី២ថ្ងៃ ហើយមិនញ៉ាំ លែងសូវសកម្មដូចមុន ម៉ាក់ប៉ាត្រូវប្រញាប់នាំកូនទៅពេទ្យ តែភ្លាមៗយើងអាចជួយបញ្ចុះកម្តៅកូនតាមវិធីខាងក្រោមនេះ ដើម្បីកុំឲ្យអាអូនក្តៅខ្លួនកាន់តែខ្លាំង ឈានដល់ប្រកាច់។
[embed-health-tool-baby-poop-tool]
– មិនត្រូវឲ្យកូនពាក់ខោអាវជិត និងក្រាស់ៗ
– ឲ្យអូនតូចញ៉ាំទឹកឲ្យបានច្រើន
– ឲ្យកូនញ៉ាំថ្នាំបញ្ចុះកម្តៅ (មិនត្រូវឲ្យកូនញ៉ាំថ្នាំផ្តេសផ្តាស ក្រៅពីថ្នាំបញ្ចុះកម្តៅ)
– យកកន្សែងជ្រលក់ទឹកសើមៗមកជូតខ្លួនកូនឲ្យបានញឹកញាប់ ពិសេសរុំនៅតំបន់ដែលមានសរសៃឈាមធំៗ ដូចជាក្លៀក បរិវេណកជាដើម។
អត្ថបទគួរអាន៖