ភាគច្រើននៅពេលយើង ឬសមាជិកគ្រួសារណាមានជំងឺផ្ដាសាយ តែងតែទៅគ្លីនិក ឬឱសថស្ថានផ្សេងៗ ដើម្បីផ្សំថ្នាំលេបដោយគ្មានការពិនិត្យឲ្យបានត្រឹមត្រូវ។ គ្លីនិក ឬឱសថស្ថានមួយចំនួនបានផ្សំថ្នាំមិនបានត្រឹមត្រូវ ដោយដាក់បញ្ចូលថ្នាំបំបាត់ការឈឺចាប់ ១ ប្រភេទ ដើម្បីឲ្យស្ថានភាពជំងឺឆាប់ជារហ័ស តែលោកវេជ្ជបណ្ឌិតជំងឺទូទៅ លី ឬទ្ធីគុណ បានឲ្យដឹងថា ការប្រើថ្នាំប្រភេទនេះមិនល្អឡើយ ជាពិសេសក្មេងៗ ហើយប៉ះពាល់ខ្លាំងដល់ខួរក្បាលក្មេង។
វេជ្ជបណ្ឌិតបន្តថា ពេលផ្ដាសាយគេហាមមិនឲ្យប្រើថ្នាំមួយប្រភេទ គឺថ្នាំអាស្ពេរីន។ ការហាមប្រាមនេះ មិនមែនសម្រាប់តែផ្ដាសាយតូច ផ្ដាសាយធំឡើយ ក្ដៅខ្លួន ឬចេញអុតស្វាយឡើយ សូម្បីជំងឺដែលបង្កដោយមេរោគ ក៏ពេទ្យមិនតម្រូវដែរ ព្រោះវានាំឲ្យមានបញ្ហាខួរក្បាល (ហើមខួរក្បាល) និងរីកថ្លើមធ្ងន់ធ្ងរ។ ពេលមានបញ្ហាហើមខួរក្បាល វាភ្ជាប់នឹងជំងឺមួយហៅថា Reye’s syndrome។
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារកនៅទីនេះ
ចង់ដឹងពីកាលវិភាគចាក់វ៉ាក់សាំងកូនចុចទីនេះ
ចង់ដឹងពីចាក់វ៉ាក់សាំងមនុស្សធំពេញវ័យចុចទីនេះ
អ្នកវិទ្យាសាស្ត្របានបញ្ជាក់ថា Reye’s syndrome នេះវាមិនទាន់មានមូលហេតុអ្វីច្បាស់លាស់នៅឡើយទេ ប៉ុន្តែវាកើតឡើងចំពោះអ្នកប្រើថ្នាំអាស្ពេរីន ចំណែករោគសញ្ញាមានចាប់ពី ៣ ថ្ងៃឡើង នៅពេលខួរក្បាលរីកធ្វើឲ្យមានអាការៈដូចជា ឈឺក្បាល ក្អួតមិនឈប់ ប្រកាច់ ឬសន្លប់ជាដើម។
បើកូនមានរោគសញ្ញាអស់ទាំងនោះ សូមប្រញាប់នាំកូនទៅមន្ទីរពេទ្យជាប្រញាប់ ដើម្បីទប់ស្កាត់តាមដានស្ថានភាពជំងឺ។ ដូច្នេះហើយមានជំងឺឆ្លងដោយសារមេរោគ សូមប្រើតែ PARACETAMOL និង IBUPROFEN ក្នុងការរក្សាកម្ដៅ និងបំបាត់ការឈឺចាប់។
គួរបញ្ជាក់ផងដែរថា ហើមខួរក្បាលដែលមកពីការប្រើប្រាស់ថ្នាំអាស្ពេរីននោះច្រើន ជាទូទៅវាកើតលើក្មេងក្រោម ១៨ ឆ្នាំ។
អត្ថបទពាក់ព័ន្ធ៖
- មូលហេតុសំខាន់មួយចំនួន បង្ហាញថាពេលល្ងាចជាវេលាល្អសម្រាប់ហាត់ប្រាណ
- អ្នកហាត់កីឡាចង់ប្រើថ្នាំជំនួយពេលហាត់ ឬប្រកួតត្រូវដឹងរឿងប្រឈមនេះ
[embed-health-tool-vaccination-tool]