ការផឹកទឹកដោះគោពេលយប់ក៏មានប្រយោជន៍ដល់ស្បែកដែរ។ ការផឹកទឹកដោះគោជាប្រចាំអាចជួយឲ្យស្ថានភាពស្បែកកាន់តែល្អ។ ទឹកដោះគោមានវីតាមីន B12ដែលអាចជួយបង្ការការបាត់បង់ភាពយឺតរបស់ស្បែក និងខូឡាជែន។ រីឯវីតាមីន A ក្នុងទឹកដោះគោអាចជួយដល់ការផលិតកោសិកាថ្មី និងប្រឆាំងបញ្ហាស្បែកផ្សេងៗដែលនេះអាចជួយឲ្យស្បែកស្អាតរលោង។
៥. ផ្តល់ថាមពល
ការផឹកទឹកដោះគោក្ដៅឧណ្ហៗមុនគេងអាចផ្តល់ថាមពលដល់យើងនៅថ្ងៃបន្ទាប់។ យើងនឹងភ្ញាក់ពីគេងដោយមានថាមពលដែលអាចជួយឲ្យយើងចាប់ផ្តើមថ្ងៃថ្មីជាមួយនឹងស្មារតីល្អ និងសកម្មពេញមួយថ្ងៃ។
៦. កាត់បន្ថយស្ត្រេស
ផឹកទឹកដោះគោមួយកែវមុនចូលគេងអាចកាត់បន្ថយស្ត្រេសបាន។ នេះមកពីប្រូតេអ៊ីន និង Lactium ក្នុងទឹកដោះគោមានឥទ្ធិពលវិជ្ជមានទៅលើរាងកាយដោយបញ្ចុះសម្ពាធឈាម សម្រាកសាច់ដុំ និងបន្ថយកម្រិតអ័រម៉ូន Cortisol ដែលរាងកាយបញ្ចេញនៅពេលស្ត្រេស។ រីឯ Lactium អាចមានឥទ្ធិពលលើរ៉េស៊ិបទ័ររបស់ខួរក្បាលដើម្បីគ្រប់គ្រងស្ត្រេស និងអាការៈថប់បារម្ភ។
៧. គ្រប់គ្រងកម្រិតកូលេស្តេរ៉ូល
ផឹកទឹកដោះគោមានជាតិខ្លាញ់ទាប ឬគ្មានជាតិខ្លាញ់អាចបញ្ចុះកម្រិតកូលេស្តេរ៉ូលបាន ព្រោះប្រូតេអ៊ីនក្នុងទឹកដោះគោអាចបន្ថយកម្រិតជាតិខ្លាញ់អាក្រក់ (LDL) និងបង្កើនកម្រិតជាតិខ្លាញ់ល្អ (HDL) ក្នុងរាងកាយ។ ម៉្យាងទៀត ទឹកដោះគោសម្បូរដោយវីតាមីន A វីតាមីន D និងកាល់ស្យូមដែលសុទ្ធតែល្អសម្រាប់សុខភាពបេះដូង។
៨. សម្រួលដល់ការរំលាយអាហារ