ជំងឺឆ្លង

ជំងឺ​ឆ្លង​​ ​- ជំងឺ​ឆ្លង​ ជាពិសេស​តាម​ផ្លូវ​ដង្ហើម​ដែល​​បង្ក​ទុក្ខទោស​ដល់គ្រប់​គ្នា​មាន វីរុសកូរ៉ូណា​ ​ឆ្លង​រោគ​ប្រ​ព័ន្ធ​ផ្លូវ​ដង្ហើម ​ពុល​ចំណីអាហារ ​ឆ្លងបាក់តេរីផ្សេងៗ ​ជំងឺឆ្លងតាមប្រព័ន្ធ​ខ្យល់ដង្ហើម ​ជំងឺហ្សីកា ​ជំងឺគ្រុនឈាម ​ជំងឺ​ឆ្លងពីសត្វល្អិត ​ជំងឺ​ឆ្លង​ពី​វីរុស​ផ្សេងៗ​ ​ជំងឺរលាកស្រោមខួរ ​ជំងឺ​រើម ​ជំងឺគ្រុនពោះវៀន ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

ជំងឺឆ្លង

ម្ចាស់សត្វឆ្កែកុំភ្លេចយកទៅចាក់ជំងឺឆ្កែឆ្កួតឥតគិតថ្លៃ នៅទីតាំងចំនួន៣ធំៗ

ម្ចាស់សត្វឆ្កែទាំង​អស់ កុំភ្លេច​យក​សត្វ​ចិញ្ចឹម​របស់ខ្លួន​ទៅចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតដោយឥតគិតថ្លៃ នៅ​ទី​តាំង​ចំនួន​៣ធំៗ គឺជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តបាត់ដំបង ចាប់ពីថ្ងែទី២០ ដល់ ៣១ ខែតុលា ឆ្នាំ២០២៥។ យុទ្ធ​នា​ការ​ចាក់​វ៉ាក់សាំងបង្ការជំ​ងឺ​ឆ្កែឆ្កួតទូទាំងរាជធានីខេត្តទាំងនេះ ធ្វើ​ឡើង​ក្នុង​គោល​បំណង ដើម្បីការពារសហគមន៍របស់គាត់ក្នុងការប្រឆាំងនឹងជំងឺឆ្កែឆ្កួត ដែលសម្លាប់មនុស្សប្រមាណ ៥៩,០០០ នាក់នៅទូទាំងពិភពលោកជារៀងរាល់ឆ្នាំ។ ការខាំដោយសត្វឆ្កែដែលមានជំងឺឆ្កែឆ្កួត គឺជាមូលហេតុចម្បងនៃការស្លាប់បង្កដោយជំងឺឆ្កែឆ្កួត ហើយត្រូវបានប៉ាន់ស្មានថាមានមនុស្សប្រមាណ ៤០០,០០០ នាក់ ត្រូវបានឆ្កែខាំជារៀងរាល់ឆ្នាំក្នុងប្រទេសកម្ពុជា។ [embed-health-tool-vaccination-tool] កម្មវិធីចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតទ្រង់ទ្រាយធំ ត្រូវបានគេបញ្ជាក់ថាជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតក្នុងការបញ្ឈប់ការរីករាលដាលនៃជំងឺនេះ។ យុទ្ធនាការប្រចាំឆ្នាំនេះ គឺជាផ្នែកមួយនៃផែនការយុទ្ធសាស្រ្ដជាតិដើម្បីលុបបំបាត់ជំងឺឆ្កែឆ្កួតនៅកម្ពុជា ហើយនឹងដឹកនាំសម្របសម្រួលដោយអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ (GDAHP) និងអង្គការ Worldwide Veterinary Service (WVS) ដែលជាអង្គការសប្បុរសធម៌បសុពេទ្យអន្តរជាតិ តាមរយៈគម្រោងបេសកកម្មប្រយុទ្ធនឹងជំងឺឆ្កែឆ្កួត (Mission Rabies)។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់ស្វែងយល់​ពី​ថ្នាំបង្ការមនុស្ស​ពេញ​វ័យ ចុចទីនេះ! ចង់ពិនិត្យ​ជំ​ងឺ​បម្រុង​ទឹកនោមផ្អែម ចុចទីនេះ! អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ (GDAHP) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​ពន្យល់អំពីសារៈសំខាន់ដល់ម្ចាស់សត្វឆ្កែចិញ្ចឹមគ្រប់រូបទាំងអស់ និងត្រូវតែយកសត្វឆ្កែរបស់ពួកគាត់មកទទួលការចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួត នៅក្នុងអំឡុងពេលយុទ្ធនាការនេះ។ អគ្គនាយកដ្ឋាន​បាន​បញ្ជាក់​ថា៖ «យើងខ្ញុំសូមធ្វើការអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់សត្វឆ្កែចិញ្ចឹមទាំងអស់ នៅទូទាំងរាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តបាត់ដំបង សូមអញ្ជើញចូលរួមទាំងអស់គ្នា […]

អត្ថបទផ្សេងទៀតពី ជំងឺឆ្លង

ស្វែងរក ជំងឺឆ្លង

ជំងឺឆ្លងពីវីរុសផ្សេងៗ

កុមារអាយុជាង ២ ឆ្នាំ បាត់បង់ជីវិតដោយជំងឺផ្តាសាយបក្សី!

ថ្មី​ៗ​នេះ ក្រសួង​សុខាភិបាល​បាន​ចេញ​សេចក្តី​ប្រកាស​ស្តី​ពី​ករណី​ស្លាប់​ដោយ​ជំងឺ​ផ្តាសាយ​បក្សី​លើ​កុមារា​អាយុ ​២ ​ឆ្នាំ ​៧ ​ខែ មក​ពី​ខេត្ត​ព្រៃ​វែង។ គួរ​បញ្ជាក់​ផង​ដែរ​ថា កុមារ​រូប​នេះ​បាន​ស្លាប់​នៅ​ថ្ងៃទី ២៥ ខែ​កុម្ភៈ ឆ្នាំ​២០២៥ ដោយ​សារ​តែ​ឪពុក​ម្តាយ​ទើប​នាំ​ក្មេង​មក​កាន់​មន្ទីរ​ពេទ្យ​ បណ្តាល​ឱ្យ​កុមារ​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​ពេក រួម​មាន​គ្រុន​ក្តៅ ក្អក ហត់​ និង​ពិបាក​ដង្ហើម​ធ្ងន់ធ្ងរ។ ​តាម​ការ​សាកសួរ​បង្ហាញ​ថា ផ្ទះ​អ្នក​ជំងឺ​មាន​ចិញ្ចឹម​មាន់​ជា​លក្ខណៈ​គ្រួសារ និង​មាន​មាន់​ងាប់​ប្រហែល ​១៥ ​ក្បាល និង​ខ្លះ​ទៀត​កំពុង​ឈឺ ហើយ​កុមារ​បាន​ដេក​ និង​លេង​នៅ​ក្រោម​ផ្ទះ​ជិត​ទ្រុង​មាន់។ ក្នុង​ករណី​នេះ អាច​ជា​សារ​មួយ​ដាស់តឿន​ដល់​ប៉ា​ម៉ាក់​ដែល​មាន​កូន​តូចៗ គួរ​ជៀសវាង​ឲ្យ​កូន​រត់​លេង​ ឬ​នៅ​ក្បែរ​សត្វ​មាន់​ទា ដែល​អាច​បង្ក​ជា​ជំងឺ​ឆ្លង​ផ្សេង​ៗ​ដល់​កូន​ៗ​បាន ជា​ពិសេស​គឺ​ជំងឺ​ផ្តាសាយ​បក្សី​តែ​ម្តង។ ចុចទីនេះ ដើម្បី​គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ ដើម្បីគណនាថ្ងៃសម្រាលកូន ចុចទីនេះ ដើម្បីគណនាការឡើងទម្ងន់ស្ត្រីអំឡុងពពោះ ចុចទីនេះ ដើម្បីគណនាទម្ងន់ធៀបកម្ពស់ (BMI) ចុចត្រង់នេះ ដើម្បីមើលកាលវិភាគចាក់វ៉ាក់សាំងទារក ហេតុ​នេះ​ហើយ ប៉ា​ម៉ាក់​គួរ​ចេះ​ពី​គន្លឹះ​បង្ការ​ជំងឺ​ ដើម្បី​សុវត្ថិភាព​ផ្ទាល់​ខ្លួន​ និង​កូន​ៗ​ជា​ទី​ស្រលាញ់​ដូច​ខាង​ក្រោម៖ កុំ​ប៉ះពាល់​ ឬ​ទទួល​ទាន​មាន់​ទាឈឺ ឬ​ងាប់​ និង​ពាក់​ស្រោម​ដៃ និង​ម៉ាស់ ឬ​យក​ក្រមា​ចង​បិត​ច្រមុះ មុន​ពេល​ចាប់​កាន់​មាន់​ទា​ធ្វើ​ម្ហូប​អាហារ រួច​ហើយ​ស្រុស​វា​ក្នុង​ទឹក​ពុះ​មុន​នឹង​បោច​សម្អាត​រោម ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​ការ​អនុវត្ត​អនាម័យ​ លាង​សម្អាត​ដៃ​ឱ្យ​បាន​ញឹកញាប់​ មុន​ចាប់​កាន់​ចំណី​អាហារ ជា​ពិសេស​បន្ទាប់​ពី​ការ​ប៉ះពាល់​សត្វ​ បោច​សំអាត​រោម​សត្វ​បសុបក្សី ឬ​វត្ថុ​ផ្សេង​ៗដែល​អាច​ជា​ប្រភព​ចម្លង​រោគ​ ត្រូវ​ចម្អិន​ម្ហូប​អាហារ​ឱ្យ​បាន​ឆ្អិន​ល្អ​មុន​បរិភោគ […]


ជំងឺឆ្លងពីវីរុសផ្សេងៗ

ចិនរកឃើញវីរុសថ្មីមួយទៀតស្រដៀងកូវីដ-១៩ អាចជាក្តីបារម្ភដល់ពិភពលោកអត់?

ក្រុម​អ្នក​ស្រាវជ្រាវ​នៅ​វិទ្យាស្ថាន ​Wuhan នៃ​មេរោគ​វិទ្យា បាន​រក​ឃើញ​វីរុស​ថ្មី​មួយ​ដែល​អាច​វាយលុក​កោសិកា​មនុស្ស​ស្រដៀង​ទៅ​នឹង​វីរុស​កូវីដ​-១៩ដែរ។ វីរុស​នេះ​មាន​ឈ្មោះ​ថា HKU5-CoV-2 ​ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ពពួក​សត្វ​ប្រចៀវ។ [embed-health-tool-bmr] តើ​វីរុស ​HKU5-CoV-2 អាច​បង្ក​ក្តី​បារម្ភ​ដល់​មនុស្ស​ជាតិ​ដែរ​ទេ? ការ​ចម្លង​នៃ​វីរុស​នេះ គឺ​មាន​លក្ខណៈ​ស្រដៀង​ទៅ​នឹង​វីរុស​កូរ៉ូណា (SARS-CoV-2) ​ដែរ។ ​​ថ្វី​ត្បិត​តែ​វីរុស​នេះ​ងាយ​សម្រប​ខ្លួន​ទៅ​នឹង​កោសិកា​មនុស្ស​ជាង​វីរុស​ស្រដៀង​គ្នា​ផ្សេង​ទៀត ប៉ុន្តែ​វា​មិន​ងាយ​ឆ្លង​ចូល​កោសិកា​មនុស្ស​យើង​​ស្រួល​ដូច​វីរុស​កូរ៉ូណា​នោះ​ទេ។ ចុចទីនេះ ដើម្បី​គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ ដើម្បីគណនាថ្ងៃសម្រាលកូន ចុចទីនេះ ដើម្បីគណនាការឡើងទម្ងន់ស្ត្រីអំឡុងពពោះ ចុចទីនេះ ដើម្បីគណនាទម្ងន់ធៀបកម្ពស់ (BMI) ចុចត្រង់នេះ ដើម្បីមើលកាលវិភាគចាក់វ៉ាក់សាំងទារក តើ​យើង​អាច​ព្យាបាល​វីរុស​ HKU5-CoV-2 ​​ដោយ​របៀប​ណា? ប្រសិនបើ​វីរុស​ HKU5-CoV-2 ​​​ឆ្លង​មក​កាន់​មនុស្ស​ពិត​មែន អ្នក​ស្រាវជ្រាវ​​បាន​បញ្ជាក់​ថា អង់ទីក័រ monoclonal និង​ថ្នាំ​ប្រឆាំង​វីរុស អាច​ព្យាបាល​វីរុស​នេះ​បាន ពីព្រោះ​ថា​ពពួក​ថ្នាំ​ប្រឆាំង​វីរុស អាច​បញ្ឈប់​ការ​រាលដាល​វីរុស​នៅ​ក្នុង​ខ្លួន ព្រម​ទាំង​អាច​កាត់បន្ថយ​រោគសញ្ញា​ និង​ព្យាបាល​ជំងឺ​ក្នុង​រយៈពេល​ខ្លី។ លោក​វេជ្ជ. Michael Osterholm ជា​អ្នក​ជំនាញ​ផ្នែក​ជំងឺ​ឆ្លង​ពី​សាកលវិទ្យាល័យ Minnesota ​បាន​មាន​ប្រសាសន៍​ទាក់ទង​នឹង​របាយការណ៍​​ដែល​ថា អាច​មាន​ជំងឺ​រាតត្បាត​ថ្មី​មួយ​ទៀត​នៅ​ក្នុង​ពិភពលោក​​ ថា​​ជា​ការ​បំប៉ោង​ពត៌មាន (overblow)។ លោក​បន្ថែម​ថា យើង​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ខ្លាំង​​ជាង​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​ដែល​ស្រដៀង​ទៅ​នឹង​វីរុស​កូរ៉ូណា បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៩ ​ដែល​ក្នុង​ន័យ​នេះ គឺ​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​រាតត្បាត​បាន​ច្រើន។ ហើយ​ការ​សិក្សា​ក៏​បាន​បង្ហាញ​ថា វីរុស​ហ្នឹង​មិន​ងាយ​ភ្ជាប់​ខ្លួន​ទៅ​នឹង​កោសិកា​មនុស្ស​យើង​(ACE2)​ ដូច​ទៅ​នឹង​វីរុស​កូរ៉ូណា​នោះ​ដែរ​ អ៊ឹចឹង​ហើយ​យើង​មិន​គួរ​បំផ្លើស​ពី​ហានិភ័យ​នៃ​ការ​រីករាលដាល​នៃ​វីរុស​ហ្នឹង​ទេ។ ចំណុចសំខាន់ តើ​យើង​អាច​ព្យាបាល​វីរុស​ HKU5-CoV-2 ​​ដោយ​របៀប​ណា? ប្រសិនបើ​វីរុស ​HKU5-CoV-2​​​ ឆ្លង​មក​កាន់​មនុស្ស​ពិត​មែន […]


ឆ្លងរោគប្រព័ន្ធផ្លូវដង្ហើម

ជំងឺផ្តាសាយ កំពុងធ្វើឱ្យពលរដ្ឋអាមេរិក ស្លាបច្រើនជាងកូវីដ ១៩

ប្រជា​ពល​រដ្ឋកាន់​តែ​ច្រើន​នៅ​សហ​រដ្ឋ​អាមេរិក បាន​ស្លាប់​​ដោយ​សារ​តែ​ជំ​ងឺ​គ្រុន​ផ្តាសាយ​ច្រើន​ជាងជំ​ងឺ​កូវីដ ១៩ ជា​លើក​ដំបូង នៅក្នុង​សប្តាហ៍​ដែល​បញ្ចប់​ត្រឹម​ថ្ងៃទី​២៥ ខែមករា បើ​គិត​ចាប់​តាំងពី​ការ​ផ្ទុះរាត​ត្បាត​ពី​​វីរុស​ឆ្លង​តាម​ផ្លូវ​ដង្ហើម​មួយនេះ​។ នេះ​បើយោង​ទៅ​តាម​ទិន្នន័យ​ប្រចាំ​សប្តាហ៍ ដែល​ចេញផ្សាយ​ដោយ​មជ្ឈមណ្ឌល​គ្រប់​គ្រង​ជំងឺ និង​បង្ការ​ (CDC)។ ចុចទីនេះ ដើម្បី​គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ ដើម្បីគណនាថ្ងៃសម្រាលកូន ចុចទីនេះ ដើម្បីគណនាការឡើងទម្ងន់ស្ត្រីអំឡុងពពោះ ចុចទីនេះ ដើម្បីគណនាទម្ងន់ធៀបកម្ពស់ (BMI) ចុចត្រង់នេះ ដើម្បីមើលកាលវិភាគចាក់វ៉ាក់សាំងទារក សម្រាប់​សប្តាហ៍​ដែល​បញ្ចប់​នៅ​ថ្ងៃ​ទី​២៥ ខែ​មករា អ្នក​ស្លាប់​ជិត​ ១,៧% ក្នុង​ចំណោម​អ្នកស្លាប់​ទូទាំង​ប្រទេស គឺ​បណ្តាល​មក​ពី​គ្រុន​ផ្តាសាយ ខណៈ​ដែល​​ជំ​ងឺ​កូវីដ ១៩ បាន​ធ្វើ​ឱ្យ​មាន​មនុស្ស​ស្លាប់​ត្រឹម​តែ​ ១,៥% ប៉ុណ្ណោះ បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នានេះ​។ នេះ​បើយោង​ទៅ​តាម​ទិន្នន័យ​របស់ CDC។ អត្រា​អ្នក​ដែល​ទទួល​ការ​ព្យា​បាល​ជំ​ងឺ​គ្រុនផ្តាសាយ កើន​ឡើង​ខ្ពស់​ជាង អ្នក​ដែល​ទទួល​ការ​ព្យា​បាល​ជំ​ងឺ​កូវីដ ១៩ នៅ​មន្ទីរពេទ្យ ដល់ទៅ​៣ដង អំឡុង​ពេល​មាន​ការ​ឆ្លង​ជំ​ងឺ​គ្រុនផ្តាសាយ​យ៉ាង​គំហុក នៅ​រដូវ​កាល​នេះ​។ ទិន្នន័យ CDA បង្ហាញ​ថា តួលេខ​អ្នកស្លាប់​ដោយ​សារ​តែ​គ្រុនផ្តាសាយ បាន​កើន​​ខ្ពស់រហូត​ដល់ ២% ក្នុង​ចំណោម​អ្នក​ស្លាប់​ទាំង​អស់ នៅ​ត្រឹម​សប្តាហ៍ ដែល​បញ្ចប់នៅថ្ងៃទី​១ ខែកុម្ភៈ ពោល​គឺ​​ច្រើន​ជាង​ចំនួន​អ្នក​ស្លាប់​ដោយ​សារ​តែ​កូវីដ ១៩ ទូ​ទាំង​ប្រទេស ដែលមានត្រឹម​តែ ១,៥%​។ [embed-health-tool-ovulation] នៅក្នុង​រដ្ឋ​ចំនួន​២២របស់​អាមេរិក អត្រា​អ្នក​ស្លាប់​ដោយ​សារ​ជំ​ងឺ​គ្រុន​ផ្តាសាយ បាន​កើន​ឡើង​ខ្ពស់​ជាង​អ្នក​ស្លាប់​ដោយ​សារ​តែ​ជំ​ងឺ​កូវីដ ១៩ រយៈពេល​៥សប្តាហ៍​​ពេញ​នៃ​ដើម​ឆ្នាំ​២០២៥​នេះ​។ មន្ត្រី​សុខាភិបាល […]


ជំងឺឆ្លងពីវីរុសផ្សេងៗ

បើឆ្លងវីរុសណូរ៉ូ (Norovirus) គួរថែទាំខ្លួនម៉េច?

មនុស្សគ្រប់វ័យអាចឆ្លងវីរុសណូរ៉ូ (Norovirus) គ្រប់ពេល ប៉ុន្តែវីរុសនេះឆ្លងខ្លាំងបំផុតនៅខែត្រជាក់ និងបង្កឱ្យមានអាការដូចជា ចង្អោរ ចុកពោះ រាក និងក្អួតច្រើនដង ហើយពេលខ្លះអាចបង្កឱ្យក្តៅខ្លួន ឈឺក្បាល និងឈឺខ្លួន ដោយសាររលាកក្រពះពោះវៀនស្រួចស្រាវ។ បើឆ្លងវីរុសណូរ៉ូ (Norovirus) យើងគួរថែទាំខ្លួន ឬសមាជិកគ្រួសារបែបម៉េច? បើយើងឆ្លងវីរុសណូរ៉ូ (Norovirus) យើងនឹងមានអាការដូចបានរៀបរាប់ខាងដើម ចន្លោះពី ១២ ទៅ ២៤ ម៉ោង សូមទៅពិគ្រោះជំងឺនៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យរដ្ឋដែលនៅជិតផ្ទះ។ គ្រូពេទ្យអាចនឹងធ្វើតេស្តពិនិត្យលាមកបន្ថែម ដើម្បីឱ្យប្រាកដ។ មិនមានថ្នាំសម្រាប់កម្ចាត់ ឬព្យាបាលវីរុសណូរ៉ូ (Norovirus) ទេ រួមទាំង ថ្នាំផ្សះ ព្រោះជាវីរុសណូរ៉ូ (Norovirus) មិនមែនជា​ប្រភេទបាក់តេរីទេ។ ការព្យាបាលគឺផ្តោតលើការបន្ថយរោគសញ្ញា ឬ អាការរបស់អ្នកឆ្លងវីរុសនេះ។ ជាទូទៅអ្នកជំងឺឆ្លងវីរុសណូរ៉ូ (Norovirus) នឹងជាសះស្បើយក្នុង រយៈពេល ១ ទៅ ៣ ថ្ងៃ។ ក្នុងអំឡុងពេលឈឺ អ្នកជំងឺអាចគ្រប់គ្រងអាការជំងឺដោយ៖ ញុំាទឹកឱ្យបានច្រើន ជាពិសេសទឹកដែលមានផ្ទុកអេឡិចត្រូលីតច្រើនដូចជា ទឹកដូង ឬទឹកអូរ៉ាលីត សម្រាកឱ្យបានគ្រប់គ្រាន់ ញុំាអាហារទន់ៗ […]


ជំងឺឆ្លងពីវីរុសផ្សេងៗ

ចូលចិត្តញុាំអាហារទាំងនេះឆៅ ប្រយ័ត្នឆ្លងវីរុសណូរ៉ូ (Norovirus)

វីរុសណូរ៉ូ (Norovirus) គឺជាវីរុសដែលឆ្លងខ្លាំង និងបណ្តាលឱ្យរលាកក្រពះពោះវៀនស្រួចស្រាវ ហើយជាញឹកញយត្រូវបាន គេស្គាល់ថា ជាវីរុសបង្ករាកក្អួតនៅរដូវរងា ឬជាការពុលអាហារ។ យើងអាចឆ្លងវីរុសណូរ៉ូ (Norovirus) ពីមនុស្សម្នាក់ទៅមនុស្សម្នាក់តាមរយៈការប៉ះពាល់ជាមួយអ្នកឆ្លងវីរុស ការប៉ះផ្ទៃដែលមានវីរុស ការញុាំទឹកដែលមានផ្ទុកវីរុស និងការប៉ះពាល់ជាមួយកំអួត ឬលាមកអ្នកឆ្លងវីរុសជាដើម។ ប៉ុន្តែយើងក៏អាចឆ្លងវីរុសណូរ៉ូ (Norovirus) តាមរយៈការញុាំអាហារដែលមានផ្ទុកវីរុសនេះពីធម្មជាតិដែរ។ តើអាហារណាខ្លះដែលអាចមានផ្ទុកវីរុសណូរ៉ូ (Norovirus)? គ្រឿងសមុទ្រដូចជា អយស្ទ័រ លៀសសមុទ្រ ខ្យងប្រម៉ោយដំរី គ្រំ ងាវ ក្តាម បង្គាជាដើមអាចមានផ្ទុកវីរុសណូរ៉ូ (Norovirus) ដោយសារវីរុសអាចឆ្លងចូលទៅក្នុងទឹកសមុទ្រតាមរយៈទឹកស្អុយ ដែលមានកំអួត ឬលាមកអ្នកឆ្លងវីរុស ដែលបានបង្ហូរចូលទឹកសមុទ្រ ដោយមិនបានចម្រោះសម្អាតត្រឹមត្រូវ ឬបណ្តាលមកពីការលិចជ្រាប ឬធ្លាយប្រព័ន្ធគ្រប់គ្រងទឹកស្អុយចូលទឹកសមុទ្រជាដើម។ ពពួកគ្រឿងសមុទ្រដូចជា អយស្ទ័រ លៀសសមុទ្រ ខ្យងប្រម៉ោយដំរី គ្រំ ងាវ ក្តាម បង្គាជាដើមគឺជាសត្វច្រោះចំណី ដែលមានន័យថា ពួកវាច្រោះទឹកសមុទ្រតាមរយៈរាងកាយរបស់ពួកវា ដើម្បីទទួលបានអាហារអណ្តែតក្នុងទឹក។ នៅពេលដែលភាគល្អិតវីរុសណូរ៉ូ (Norovirus) ស្ថិតនៅក្នុងទឹក គ្រឿងសមុទ្រទាំងនេះអាចប្រមូលផ្តុំវីរុសចូលទៅក្នុងខ្លួនរបស់ពួកវា។ ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូងលោត ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ការញុាំអាហារដូចបានរៀបរាប់ខាងដើមទាំងឆៅ ឬចម្អិនមិនបានឆ្អិនល្អអាចបណ្តាលឱ្យយើងប្រឈមនឹងការឆ្លងវីរុសណូរ៉ូ […]


ជំងឺឆ្លងពីវីរុសផ្សេងៗ

តោះមកដឹងពីវិធីបង្ការជំងឺបង្កឡើងដោយវីរុសណូរ៉ូ (Norovirus)

វីរុសណូរ៉ូ (Norovirus) មានវត្តមានយូរមកហើយ និងមិនមែនជាវីរុសផ្ទុះថ្មីទេ​ ប៉ុន្តែឆ្លងខ្លាំង និងមិនទាន់មានវ៉ាក់សាំងការពារនៅឡើយទេ។ វីរុសណូរ៉ូ (Norovirus) ឆ្លងខ្លាំងបំផុតនៅខែត្រជាក់ និងកើតជាប្រចាំនៅបណ្តាប្រទេសត្រជាក់។ លើសពីនេះ កុមារអាយុក្រោម ៥ ឆ្នាំ មនុស្សចាស់ និងអ្នកដែលមានប្រព័​ន្ធការពាររាងកាយខ្សោយ​ងាយប្រឈមនឹងការឆ្លងវីរុសនេះជាងគេ។ តើវីរុសណូរ៉ូ (Norovirus) អាចបង្កឱ្យយើងមានបញ្ហាសុខភាពអ្វីខ្លះ ហើយយើងគួរការពារខ្លួនពីវីរុសនេះដោយរបៀបណា? ១. អ្វីទៅជាវីរុសណូរ៉ូ (Norovirus)? វីរុសណូរ៉ូ (Norovirus) គឺជាវីរុសដែលបង្កឱ្យរលាកក្រពះពោះវៀនស្រួចស្រាវ និងបណ្តាលឱ្យយើងចង្អោរ រាក និងក្អួតច្រើនដង ឈឺពោះ ឈឺក្បាល ខ្សោយ ឈឺរាងកាយ ឬក្តៅខ្លួន។ ភាគច្រើនអ្នកជំងឺអាចធូរស្បើយក្នុងអំឡុងពេល ២ ទៅ ៣ ថ្ងៃ។ បើទោះជា​អ្នកជំងឺជាពីជំងឺបង្កឡើងដោយវីរុសនេះក៏ដោយ ក៏អ្នកជំងឺ​នៅតែ​អាចបន្តចម្លង​វីរុសនេះទៅបុគ្គលផ្សេងទៀតបានក្នុងអំឡុង ២ សប្តាហ៍ ឬលើស បន្ទាប់ពីជាសះស្បើយ​។ ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូងលោត ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២. វិធីបង្ការវីរុសណូរ៉ូ (Norovirus) ថ្វីត្បិតតែវីរុសណូរ៉ូ (Norovirus) ជាវីរុសឆ្លងខ្លាំង ប៉ុន្តែយើងអាចការពារខ្លួន និងសមាជិកគ្រួសារពីការឆ្លងវីរុសនេះបានដោយធ្វើតាមការណែនាំដូចខាងក្រោម៖ នៅឱ្យឆ្ងាយពីអ្នកជំងឺឆ្លងវីរុសណូរ៉ូ […]


ជំងឺឆ្លងពីវីរុសផ្សេងៗ

អ្នកជំងឺអេដស៍គួរជៀសវាងអាហារប្រភេទណាខ្លះ ដើម្បីថែទាំសុខភាពឲ្យនៅតែរឹងម៉ាំ?

សម្រាប់​អ្នក​ជំងឺ​អេដស៍ តើ​គួរ​ជ្រើសរើស​អាហារ​ប្រភេទ​ណា​ ដើម្បី​ជួយ​ឲ្យ​សុខភាព​នៅ​តែ​រឹងម៉ាំ និង​ស្រូប​យក​​ថ្នាំ​ពន្យារ​ជំងឺ​អេដស៍​ប្រកប​ដោយ​ប្រសិទ្ធភាព​ជាង​មុន? ពិត​ណាស់​ មេរោគ​អេដស៍​បាន​វាយ​ប្រហារ​កោសិកា​ឈាម​ស​នៃ​រាងកាយ​ ហើយ​បំផ្លាញ​កោសិកា​ទាំង​នេះ ក៏​ដូចជា​ធ្វើ​ឲ្យ​សមត្ថភាព​របស់​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​ ជាហេតុ​នាំ​ឲ្យ​យើង​ងាយ​ឆ្លង​មេរោគ​ផ្សេងៗ ហើយ​បើ​យើង​មិន​ទទួល​ការ​ព្យាបាល​ទាន់​ពេលវេលា​ទេ​នោះ វីរុស​នេះ​នឹង​ចូល​ដល់​ដំណាក់កាល​មួយ​ដែល​ធ្ងន់ធ្ងរ​ខ្លាំង។ គណនា BMI គណនា BMR កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​ ជាមួយ​គ្នា​នេះ​ដែរ ស្រប​ពេល​ដែល​យើង​កំពុង​​ទទួល​ការ​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​ ការ​ជ្រើសរើស​របបអាហារ​តុល្យភាព​ ក៏​មាន​គុណប្រយោជន៍​ច្រើន​ដល់​រាងកាយ​យើង​ដូច​គ្នា។​ [embed-health-tool-heart-rate] ​អាហារ​ដែល​អ្នក​ជំងឺ​អេដស៍​គួរ​ជៀសវាង? អាហារ​ដែល​ប្រៃ​ខ្លាំង ផ្អែម​ខ្លាំង និង​ខ្លាញ់​ច្រើន ស៊ុត​ឆៅ សាច់​ ឬ​គ្រឿង​សមុទ្រ​ដែល​មិន​ឆ្អិន​ល្អ អាហារ​ដែល​មាន​ជាតិ​ទឹក​ដោះគោ និង​ទឹក​ផ្លែឈើ សារធាតុ​ចិញ្ចឹម​សំខាន់​ៗ​សម្រាប់​អ្នក​ជំងឺ​អេដស៍ ជាក់ស្តែង​ អ្នក​មាន​ផ្ទុក​មេរោគ​អេដស៍ ​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ឆ្លង​មេរោគ​ផ្សេងៗ។ អ៊ីចឹង​ហើយ​ អ្នក​ជំងឺ​គួរ​ជ្រើសរើស​របប​អាហារ​ត្រឹម​ត្រូវ រួម​មាន​៖ ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​កាឡូរី​គ្រប់គ្រាន់ បង្កើន​ការ​ញ៉ាំ​ប្រូតេអ៊ីន​ ដូចជា​សាច់​គ្មាន​ខ្លាញ់ ញ៉ាំ​អាហារ​ដែល​សម្បូរ​វីតាមីន​ និង​ជាតិ​រ៉ែ ដូចជា​បន្លែ និង​ផ្លែឈើ អត្ថបទគួរអាន៖ អាលែកហ្ស៊ីនឹងទឹកដោះគោ អាចញុំាអាហារទាំងនេះជំនួស ដើម្បីឲ្យឆ្អឹងរឹងមាំ ដុះសាច់ច្រមុះ និង​អាលែកហ្ស៊ីច្រមុះ មានរោគសញ្ញាដូចម្ដេចខ្លះ? ញ៉ាំផ្លែបឺរ បើចេញរោគសញ្ញាទាំងនេះ បញ្ជាក់ថាអាលែកហ្ស៊ីហើយ អាលែកហ្ស៊ីធ្វើទុក្ខច្រមុះ អាចនាំឲ្យ​អស់កម្លាំង របប​អាហារ​ត្រឹមត្រូវ​មាន​អត្ថប្រយោជន៍​​អ្វី​ខ្លះ​ដល់​អ្នក​ជំងឺ​អេដស៍? ប្រសិនបើ​ទទួល​បាន​សារធាតុ​ចិញ្ចឹម​​គ្រប់គ្រាន់ អ្នក​​ជំងឺ​អេដស៍​ ​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ជា​ច្រើន​ដូចជា៖ កាត់បន្ថយ​រោគសញ្ញា​នៃ​មេរោគ​អេដស៍ កាត់​បន្ថយ​ផលរំខាន​នៃ​ថ្នាំ​ ជួយ​ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ​ អាច​ជួយ​គ្រប់គ្រង​ទម្ងន់ ជួយ​ឲ្យ​ការ​ស្រូប​យក​ជាតិ​​ថ្នាំ​ប្រកប​ដោយ​ប្រសិទ្ធភាព។ ចំណុចសំខាន់ អាហារ​ដែល​អ្នក​ជំងឺ​អេដស៍​គួរ​ជៀសវាង? […]


ឆ្លងរោគប្រព័ន្ធផ្លូវដង្ហើម

នៅរដូវភ្ជុំបិណ្ឌនេះ កុំភ្លេចអនុវត្តវិធីបង្ការជំងឺផ្លូវដង្ហើម និងជំងឺឆ្លងផ្សេងៗ

ក្រសួង​សុខាភិបាល​បាន​​អំពាវនាវ និង​ក្រើន​រំឮក​ដល់​ប្រជាពលរដ្ឋ​​​ខ្មែរ​យើង​ ឲ្យ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់ក្នុង​ការ​អនុវត្ត​វិធានការ​នានា​ ដើម្បី​ការពារ​សុខភាព​​ផ្ទាល់​ខ្លួន​ គ្រួសារ​ និង​សហគមន៍​ ក្នុង​ឱកាស​នៃ​ពិធី​បុណ្យ​កាន់​បិណ្ឌ និង​ភ្ជុំ​បិណ្ឌ​​នេះ។ ក្នុង​នោះ​ផង​ដែរ ក្រសួង​បាន​ដាក់​ចេញ​នូវវិធី​បង្ការ​ការ​ចម្លង​ជំងឺ​ផ្លូវ​ដង្ហើម​ ជំងឺ​ផ្តាសាយ ជំងឺ​ផ្តាសាយ​បក្សី ជំងឺ​កូវីដ-១៩ និង​ជំងឺ​ឆ្លង​ផ្សេងៗ ដែល​រួម​មាន​៖ គណនា BMI គណនា BMR កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​ -ត្រូវ​ចៀសវាង​ការ​ក្អក​ ឫ​កណ្តាស់ ដោយ​មិន​មាន​ការការពារ​ដល់​អ្នក​ដទៃ ដោយ​ត្រូវ​ខ្ទប់​មាត់​ ពាក់​ម៉ាស ឬ​ប្រើ​កន្សែង​ដៃ ឬ​ប្រើ​ផ្នត់​កែង​ដៃ និង​មិន​ត្រូវ​ខាក​ស្តោះ ឬ​បន្ទោរបង់​ពាសវាលពាសកាល -កុំ​ប៉ះពាល់​ ឬ​ទទួល​ទាន​ មាន់​ទា ឈឺ​ ឬ​ងាប់ -ពាក់​ស្រោម​ដៃ និង​ម៉ាស់ ឫ​យក​ក្រមា​ចង​បិត​ច្រមុះ មុន​ពេល​ចាប់កាន់​មាន់​ទា​ធ្វើ​ម្ហូប​អាហារ រួច​ហើយ​ស្រុះ​វា​ក្នុង​ទឹក​ពុះ​មុន​នឹង​ចោច​សម្អាត​រោម -ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​ទម្លាប់​រស់នៅ​ស្អាត ធ្វើ​អនាម័យ​ផ្ទះ​សម្បែង ផ្ទះ​មាន​ពន្លឺ​ចេញ​ចូល ទុក​ដាក់របស់របរ​សម្លៀកបំពាក់​ទាំង​នៅក្នុង និង​ក្រៅ​ផ្ទះ​ឲ្យ​មាន​សណ្តាប់​ធ្នាប់​ លុប​បំបាត់​ព្រៃ​ស៊ុប​ទ្រុប​ជុំវិញ​ផ្ទះ ដើម្បីកាត់​បន្ថយ​ជម្រក​មូស -ចៀសវាង​ការ​ធ្វើ​ដំណើរ​ ប្រសិនបើ​មាន​អាការៈ​ក្តៅ​ខ្លួន ក្អក​ ឫ​ពិបាក​ដកដង្ហើម​ ឫ​មាន​បញ្ហា​សុខភាព​ហើយ​ត្រូវ​ទៅ​ពិនិត្យ​ព្យាបាល​ជំងឺ​ឲ្យ​បាន​ត្រឹមត្រូវ -ករណី​មាន​រោគសញ្ញា​ក្តៅ​ខ្លួន​ខ្លាំង​ភ្លាម​ៗ លើស​ពី​៣៨​អង្សាសេ ត្រូវ​ប្រញាប់​នាំ​អ្នក​ជំងឺ​ទៅ​ពិនិត្យ​ និង​ព្យាបាល​ នៅ​តាម​មូលដ្ឋាន​សុខាភិបាល​សាធារណៈ ដូចជា​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ​ ដែល​នៅ​ជិត​បំផុត​ជា​បន្ទាន់​ (មិន​ឲ្យ​យឺត​ជាង​៧២​ម៉ោង បន្ទាប់​ពី​ក្តៅ​ខ្លួន) ហើយ​សូម​កុំ​សាកល្បង​ព្យាបាល​អ្នក​ជំងឺ​គ្រុន​ក្តៅ​ខ្លាំង​ភ្លាម​ៗ​នេះ​ដោយ​ខ្លួន​ឯង ឫ​ពន្យារ​ពេល​តាមដាន​ព្យាបាល​ជំងឺ​នៅ​ក្នុង​សេវា​ឯកជន​ដែល​មិន​មាន​សមត្ថភាព​ព្យាបាល​ផ្នែក​ជំងឺ​គ្រុន​ឈាម​នេះ​ឲ្យ​សោះ [embed-health-tool-bmi] -សូម​អាជ្ញាធរ​រាជធានី […]


ជំងឺឆ្លង

កម្ពុជា ប្រកាសរកឃើញករណីថ្មីនៃជំងឺអុតស្វាញ២នាក់ទៀត

ក្រសួង​សុខាភិបាល បាន​អំពាវ​នាវ​ឲ្យ​​ប្រជា​ពល​រដ្ឋ​កម្ពុជាទាំង​អស់ បង្កើន​ការ​ប្រុង​ប្រយ័ត្ន និង​ស្វែង​យល់​ពី​វិធី​បង្ការ​ការ​ឆ្លង​ជំ​ងឺ​អុត​ស្វា ក៏ដូច​ជា ត្រូវ​អនុ​វត្តន៍​នូវ​វិធី​បង្ការ​នានា​ឲ្យ​បាន​ខ្ជាប់​ខ្លួន ក្រោយពី​ក្រសួង​បាន​ឃើញ​ករណី​ជំ​ងឺ​អុត​ស្វាយ​ចំនួន​២​ករណី​ទៀត ដែល​នាំ​ឲ្យ​ករណី​វិជ្ជ​មាន​សរុប​កើន​ដល់៣​ករណីនេះ​។ ក្រសួង​សុខា​ភិបាល បានបញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌​មាន​របស់​ខ្លួន​ថា យោង​តាម​លទ្ធផល​ដែល​ទទួល​បាន​ពី​វិទ្យា​ស្ថានជាតិ​សុខភាព​សាធារណៈ គិត​ត្រឹម​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០២៤ កម្ពុជា បាន​រក​ឃើញករណី​វិជ្ជ​មាន​ចំនួន​២​ករណី​បន្ថែមទៀត ក្រោយពី​រក​ឃើញករណី​ទី​១ លើ​បុរស​​វ័យ​២៨​ឆ្នាំ​ម្នាក់ រស់​នៅ​សង្កាត់ទឹក​ថ្លា ខណ្ឌ​សែន​សុខ រាជ​ធានីភ្នំពេញ កាលពីថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២៣ កន្លង​ទៅ​។ ក្រោយពី​រក​ឃើញ​ករណី​ថ្មី​ទាំង​២​ខាង​លើ ក្រសួង​សុខា​ភិបាល បាន​បញ្ជាក់​ថា វីរុសអុតស្វា អាច​ចម្លងពី​មនុស្ស​ទៅ​មនុស្ស​ម្នាក់​ទៀត តាម​រយៈ​ការ​រួម​ភេទ​គ្រប់ទម្រង់ ជា​មួយនឹង​អ្នក​ជំ​ងឺ​អុតស្វា និង​ការ​ប៉ះ​ពាល់​ផ្ទាល់​នឹង​កន្លែង​មាន​ដំបៅ ទឹក​សារ​ពាង្គកាយ ទឹក​មាត់ ដំណក់​តូច​ៗ​តាមផ្លូវ​ដង្ហើម និង​សម្ភារៈ​ប្រើប្រាស់​ដែល​មាន​ជាប់​វីរុស ដូច​ជា​ចម្លៀក​បំពាក់ ពូក កន្សែង ស្លាប​ព្រាចាន ជា​ដើម​។ វីរុស​អុតស្វា ក៏អាច​ឆ្លង​ពី​ម្តាយ​ទៅកូន​តាម​រយៈទង​សុក ក្នុង​អំឡុង​ពេល ឬក្រោយពេលសម្រាល តាមរយៈ​ការ​ប៉ះ​ពាល់​ផ្ទាល់ បើ​ស្ត្រី​មាន​ផ្ទៃ​ពោះ ឬឪពុក​ម្តាយ​មាន​ជំ​ងឺ​អុត​ស្វា​។ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ជាមួយ​គ្នា​នេះ ក្រសួង​បាន​បញ្ជាក់​ថា បើ​បុគ្គល​ណាមាន​រោគ​សញ្ញា​ដូច​ជា កន្តួល​រមាស់ ដោយ​មាន​ពង​ទឹក​នៅលើ​មុខ បាត​ដៃ ជើង​ […]


ឆ្លងបាក់តេរីផ្សេងៗ

ស្រ្តីជនជាតិអាមេរិកម្នាក់ធ្លាក់ខ្លួនពិការ និងស្ទើរតែបាត់បង់ជីវិត ក្រោយញ៉ាំត្រីទីឡាយ៉ា

ស្ត្រី​ជនជាតិ​អាមេរិក​ម្នាក់​ ដែល​រស់នៅ​រដ្ឋ​កាលីហ្វ័រញ៉ា​ បាន​​បាត់បង់​​​ដៃ និង​ជើង​ទាំងសងខាង ក្រោយ​ឆ្លង​បាក់តេរី​ដ៏​គ្រោះថ្នាក់​មួយ​ប្រភេទ។ យោង​តាម​របាយ​ការណ៍​បាន​ឲ្យ​ដឹង​ថា ស្ត្រី​រូប​នោះ​ បាន​ឆ្លង​មេរោគ​ ក្រោយ​ពី​ញ៉ាំ​ត្រី​ទីឡាយ៉ា​ដែល​មិន​បាន​ចម្អិន​ឆ្អិន​ល្អ។ ត្រី​នេះ​មាន​ផ្ទុក​នូវ​បាក់តេរី​ដ៏​សាហាវ​មួយ​ប្រភេទ​ ដែល​មាន​ឈ្មោះ​ថា “Vibro Vulnificus” ហើយ​​ភាគ​ច្រើន​មាន​នៅ​ក្នុង​ទឹក​សមុទ្រ និង​គ្រឿងសមុទ្រ​ឆៅ។ តើ​ស្ត្រី​រងគ្រោះ​មាន​ស្ថានភាព​យ៉ាង​ដូច​ម្តេច? ក្រោយ​ញ៉ាំ​ត្រី​ទីឡាយ៉ា​រួច​ លោកស្រី Laura Barajas បាន​ធ្លាក់​ខ្លួន​ឈឺ​ភ្លាម​ៗ ​ដោយ​តម្រូវ​ឲ្យ​ដាក់​ម៉ាសុីនសប់ដង្ហើម។ ការ​ឆ្លង​មេរោគ​នេះ បាន​រាលដាល​ទៅ​កាន់​ផ្នែក​ផ្សេង​ៗ​នៃ​រាងកាយ ដោយ​ម្រាម​ដៃ​ ប្រអប់​ជើង និង​បបូរ​មាត់​ខាង​ក្រោម​​ប្រែ​ទៅ​ជា​ពណ៌​ខ្មៅ រួម​ជា​មួយ​នឹង​ការ​បង្ក​រោគ​ក្នុង​ឈាម​ ហើយ​តម្រង​នោម​ទាំង​ពីរ​ក៏​មិន​អាច​ដំណើរការ​ប្រក្រតី​បាន​​ដែរ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ​​​​​​តើ​គ្នា​យើង​អាច​ឆ្លង​មេរោគ​នេះ​ដោយ​របៀប​ណា? ការ​ឆ្លង​មេរោគ​នេះ អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត បើ​ព្យាបាល​មិន​ទាន់​ពេលវេលា​ទេ​នោះ ហើយ​បាក់តេរី​ប្រភេទ​នេះ ច្រើន​តែ​លូតលាស់​នៅ​ក្នុង​ទឹក​សមុទ្រ និងគ្រឿងសមុទ្រ។ ​ [embed-health-tool-bmi] យោង​ទៅ​តាម​មជ្ឈមណ្ឌល​​ត្រួត​​ពិនិត្យ ​និង​បង្ការ​ជំងឺ​ឆ្លង (CDC) បាន​បញ្ជាក់​ថា មាន​ករណី​ដូច​គ្នា​នេះ​ប្រមាណ​ជា​១៥០ ទៅ​២០០​ករណី​ដែល​កើត​ឡើង​ជា​រៀង​រាល់​ឆ្នាំ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ហើយ​ម្នាក់​ក្នុង​ចំណោម​៥​នាក់​ អាច​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​។ ហេតុដូច្នេះ​ហើយ​ គ្នា​យើង​គួរ​ញ៉ាំ​អាហារ​ដែល​ចម្អិន​ឆ្អិន​ល្អ​ជា​និច្ច ដើម្បី​ជៀស​ផុត​ពី​ការ​ឆ្លង​មេរោគ​ដ៏​កាច​សាហាវ​ផ្សេង​ៗ។ អត្ថបទគួរអាន៖ ប្រើអាល់កុលដឺក្រេខ្ពស់ មិនអាចសម្លាប់មេរោគបាន ហើយគ្រោះថ្នាក់ស្បែកទៀត! លាងដៃនឹងអាល់កុលញឹកញាប់ធ្វើឲ្យស្ងួត រលាកដៃ គួរធ្វើបែបណា? កាំកុងត្រូលរកឃើញអាល់កុលលក់លើទីផ្សារ ភាគច្រើនមានមេតាណុលខ្ពស់ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ