brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

ស្លាប់មួយករណីនៅប្រទេសចិនដោយផ្ដាសាយបក្សី

ស្ដ្រីម្នាក់បានស្លាប់ដោយសារជំងឺផ្ដាសាយបក្សី H3N8 ប្រភេទ Avian influenza នៅក្នុងប្រទេសចិន នេះបើយោងតាមរបាយការណ៍ចេញផ្សាយដោយអង្គកាសុខភាពពិភពលោក (WHO) កាលពីថ្ងៃទី១១ មេសា កន្លងទៅ។

ស្លាប់មួយករណីនៅប្រទេសចិនដោយផ្ដាសាយបក្សី

ចង់គណនា BMR ចុចទីនេះ!

ចង់គណនា BMI ចុចទីនេះ!

ស្ដ្រីជនជាតិចិនរូប​នោះ ដែល​មាន​វ័យ ៥៦ឆ្នាំ និង​ស្ថិតក្នុងខេត្ដ Guangdong ក្នុងប្រទេសចិន បានស្លាប់ដោយសារឆ្លងជំងឺផ្ដាសាយបក្សី H3N8 ដែលជាករណីស្លាប់ទី១ និង ជាករណីទី៣ដែលបានឆ្លងជំងឺផ្ដា​សាយបក្សីពីសត្វមកមនុស្ស។

របាយការណ៍របស់ WHO បានបញ្ជាក់បន្ថែមទៀតថា ស្ដ្រីម្នាក់ដែលបានឆ្លង និង ស្លាប់ដោយ​សារជំងឺផ្ដាសាយបក្សីនេះគឺមានសុខភាពមិនសូវរឹងមាំនោះទេ មិនតែប៉ុណ្ណោះក៏មានជំងឺមហា​រីកកោសិកាគ្រាប់ឈាមសផងដែរ។ អ្នកជំងឺបានធ្លាក់ខ្លួនឈឺនៅថ្ងៃទី ២២ ខែកុម្ភៈ ហើយ​នៅ​ថ្ងៃទី៣ ខែមិនា ក៏បាន​ទៅ​សម្រាកព្យាបាលជំងឺរលាកផ្លូវដង្ហើមយ៉ាងធ្ងន់ធ្ងរនៅមន្ទីរពេទ្យ និង​បាន​ស្លាប់នៅថ្ងៃទី១៦ ខែមិនា កន្លងទៅ។

គួររំឭកផងដែរថា កាលពីឆ្នាំ២០២២ ក្នុងប្រទេសចិន ក៏មានករណីឆ្លងជំងឺផ្ដាសាយបក្សី ពីសត្វមកមនុស្សចំនួន២ករណី ផង​ដែរ ប៉ុន្ដែមិនមានការស្លាប់ ឬបង្ហាញរោគសញ្ញាធ្ងន់ធ្ងរនោះទេ។ ទោះ​បី​ជា​យ៉ាង​ណា អង្គកា WHO នៅតែទទូចឲ្យមានការប្រុងប្រយ័ត្ន និង យកចិត្ដទុកដាក់ឲ្យមែនទែន ចំពោះរោគសញ្ញាផ្តាសាយ និង​ត្រូវ​ពិនិត្យ​សុខភាព បើ​មាន​ការ​សង្ស័យ​ណា​មួយ។

អត្ថបទគួរអាន៖

medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ អឿ អ៊ុយ · កែ 12/04/2023