backup og meta

អ្នកជំនាញព្រមានថា វីរុសអុតស្វាអាចធ្វើឲ្យខូចសួតបាន

អ្នកជំនាញព្រមានថា វីរុសអុតស្វាអាចធ្វើឲ្យខូចសួតបាន

​វីរុស​អុតស្វា​កំពុង​តែ​រាលដាល​នៅ​បណ្ដា​ប្រទេស​​ចំនួន​៧៥​ និង​មាន​ករណី​​ឆ្លង​យ៉ាង​ហោចណាស់​១៦ ០០០​ករណី​ នេះ​បើ​យោង​តាម​ទិន្នន័យ​ចុង​ក្រោយ​របស់​អង្គការ​សុខភាព​ពិភពលោក (WHO)។ តើ​ជំងឺ​អុតស្វា​បង្ក​ផលវិបាក​អ្វី​ខ្លះ​នៅ​ពេល​ឆ្លង? តើ​វីរុស​នេះ​ ពិត​ជា​បំផ្លាញ​សួត​មែន​​ដែរ​ឬ​ទេ?

តើ​ជំងឺ​អុតស្វា​អាច​ធ្វើ​ឲ្យ​ខូច​សួត​ទេ?

​​ពិត​ណាស់​ វីរុស​អុតស្វា​ មិន​ឆ្លង​តាម​ខ្យល់​អាកាស​ដូច​​ទៅ​នឹង​វីរុស​កូវីដ​-១៩ ​ឡើយ។ យ៉ាង​ណា​មិញ យោង​តាម​ការ​សិក្សា​ថ្មី​ៗ​បាន​បង្ហាញ​​ពី​របៀប​​ដែល​មេរោគ​នេះ​​ចូល​ទៅ​​បំផ្លាញ​សួត ​ក្នុង​អំឡុង​ពេល​ឆ្លង។

ក្រុម​អ្នក​ជំនាញ​បាន​បញ្ជាក់​ថា វីរុស​អុតស្វា​មិន​ត្រឹម​តែ​បង្កើន​ការ​ផលិត​ប្រូតេអ៊ីន​ដែល​ពាក់ព័ន្ធ​នឹង​ការ​បង្ក​ការ​រលាក​ធ្ងន់ធ្ងរ​នៅ​ក្នុង​សួត​ប៉ុណ្ណោះ​ទេ វា​ក៏​កាត់បន្ថយ​ការ​ផលិត​ប្រូតេអ៊ីន​ដែល​រក្សា​ជាលិកា​សួត​​ដែល​ល្អ និង​មាន​ជាតិ​រម្អិល​ផង​ដែរ​។

ចង់គណនា BMR ចុចទីនេះ!

ចង់គណនា BMI ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ទន្ទឹម​នឹង​នេះ​ដែរ ការ​សិក្សា​ដែល​ចេញ​ផ្សាយ​នៅ​ក្នុង​ទស្សនាវដ្ដី​Molecular & Cellular Proteomics ក៏​បាន​ឲ្យ​ដឹង​ថា​ វីរុស​អុតស្វា​អាច​បណ្ដាល​ឲ្យ​រលាក​សួត​ធ្ងន់ធ្ងរ និង​នាំ​ឲ្យ​កើត​ជំងឺ​រលាក​សួត​ថែម​ទៀត​ផង។

បញ្ហាសួត១

រោគសញ្ញា​ធ្ងន់ធ្ងរ​នៃ​ការ​ឆ្លង​វីរុស​អុតស្វា

​​រោគសញ្ញា​មិន​ប្រក្រតី និង​ធ្ងន់ធ្ងរ​មួយ​ចំនួន​ ដែល​អ្នក​ជំងឺ​​អាច​ជួប​ប្រទះ​ រួម​មាន​៖

  • ការ​បង្ក​រោគ​ក្នុង​ឈាម
  • ជំងឺ​រលាក​ខួរ​ក្បាល
  • រលាក​ទង​សួត និង​សាច់សួត
  • ការ​បង្ក​រោគ​លើ​កញ្ចក់​ភ្នែក​ដែល​អាច​ធ្វើ​ឲ្យ​ពិការ​ភ្នែក។

អត្ថបទគួរអាន៖

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Monkeypox Virus Can Damage Your Lungs, Cause Pneumonia: Experts Warn

https://www.thehealthsite.com/diseases-conditions/monkeypox-virus-can-damage-your-lungs-cause-pneumonia-experts-warn-896226/

How Monkeypox Damages the Lungs

https://rtmagazine.com/disorders-diseases/infectious-diseases/other-infections/monkeypox-study-reveals-how-the-virus-damages-lungs/

Is monkeypox airborne and can it damage organs? As the virus spreads, here are answers to the most pertinent questions

https://economictimes.indiatimes.com/magazines/panache/is-monkeypox-airborne-and-can-it-damage-organs-as-the-virus-spreads-here-are-answers-to-the-most-pertinent-questions/articleshow/92129672.cms?from=mdr

កំណែ​ប្រែបច្ចុប្បន្ន

26/07/2022

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

បើកើតជំងឺអុតស្វា គ្នាយើងគួរធ្វើយ៉ាងម៉េចខ្លះ?

ជំងឺអុតស្វា អាចបង្កហានិភ័យអ្វីខ្លះដល់ស្រ្តីពពោះ?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jul 26, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម