សហរដ្ឋអាមេរិក បានរកឃើញករណីដំបូងបង្អស់នៃជំងឺអុតស្វា លើស្ត្រីមានផ្ទៃពោះ នេះបើយោងតាមប្រសាសន៍របស់មន្ត្រីនៃមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លង (CDC)។ ទោះជាប្រឈមនឹងជំងឺឆ្លងយ៉ាងនេះក្ដី ប៉ុន្តែការសម្រាលដំណើរការទៅយ៉ាងរលូន ហើយទាំងម្ដាយ និងកូនមានសុខភាពល្អធម្មតា។ ម្យ៉ាងវិញទៀត ទារកក៏មិនឆ្លងជំងឺកម្រនេះពីម្ដាយអំឡុងពេលពពោះផងដែរ។
ពិតណាស់ ស្ត្រីពពោះស្ថិតក្នុងចំណោមអ្នកដែលប្រឈមនឹងហានិភ័យខ្ពស់នៃរោគសញ្ញានៃជំងឺអុតស្វាធ្ងន់ធ្ងរ។ យ៉ាងណាមិញ រហូតមកដល់ពេលនេះ ករណីជំងឺអុតស្វាភាគច្រើនកើតលើបុរសដែលស្រលាញ់ភេទដូចគ្នា ហើយចំពោះស្ត្រីវិញ មានតែ៨ករណីប៉ុណ្ណោះ។ នេះបើតាមការសិក្សាកន្លងមក។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
តាមការសិក្សាឆ្នាំ២០១៧ លើស្ត្រីពពោះចំនួន៤នាក់ដែលមានជំងឺអុតស្វាក្នុងប្រទេសកុងហ្គោ បានបង្ហាញថាមានករណីរលូតកូនចំនួន១ករណី និងកូនស្លាប់ក្រោយសម្រាលចំនួន១ករណី។ ដូច្នេះហើយ ទើបCDC បានជំរុញឲ្យស្ត្រីពពោះ និងម៉ាក់កំពុងតែបំបៅដោះកូនទទួលបានអាទិភាពចម្បងសម្រាប់ការព្យាបាលនៅមន្ទីរពេទ្យក្នុងករណីចាំបាច់។
អត្ថបទគួរអាន៖
- អាមេរិក សម្រេចបញ្ចេញវ៉ាក់សាំងបង្ការជំងឺអុតស្វាដល់អ្នក
- ទាំងនេះជាអ្វីគ្រប់គ្នាគួរដឹងពីជំងឺអុតស្វា កំពុងផ្ទុះនៅប្រទេសនានា
- គ្រោះថ្នាក់ខ្លាំង បើកូនកើតស្អូច ឬអុតស្វាយ ត្រាំទឹករុក្ខជាតិ និងខ្ចៅខ្យងឲ្យងូត
- អាការៈក្មេងកើតអុតស្វាយ មុនឈានដល់ចេញពងបែក
- នេះជាហេតុផលគួរចាក់វ៉ាក់សាំងអុតស្វាយឲ្យកូន ព្រោះបើកើតអាចឲ្យរលាកខួរក្បាល
ថ្វីត្បិតតែមានការរីករាលដាលវីរុសអុតស្វាក្នុងបណ្ដាប្រទេសជាច្រើនក៏ពិតមែន ប៉ុន្តែពុំទាន់មានករណីស្លាប់នៅក្នុងសហរដ្ឋអាមេរិកនៅឡើយទេ។ ចំណែកឯរោគសញ្ញាកន្ទួល និងដំបៅវិញ ត្រូវបានរាយការណ៍ថា អាចបន្តកើតមានជាច្រើនសប្ដាហ៍។
[embed-health-tool-bmi]