វីរុសណូរ៉ូ (Norovirus) គឺជាវីរុសដែលឆ្លងខ្លាំង និងបណ្តាលឱ្យរលាកក្រពះពោះវៀនស្រួចស្រាវ ហើយជាញឹកញយត្រូវបាន គេស្គាល់ថា ជាវីរុសបង្ករាកក្អួតនៅរដូវរងា ឬជាការពុលអាហារ។ យើងអាចឆ្លងវីរុសណូរ៉ូ (Norovirus) ពីមនុស្សម្នាក់ទៅមនុស្សម្នាក់តាមរយៈការប៉ះពាល់ជាមួយអ្នកឆ្លងវីរុស ការប៉ះផ្ទៃដែលមានវីរុស ការញុាំទឹកដែលមានផ្ទុកវីរុស និងការប៉ះពាល់ជាមួយកំអួត ឬលាមកអ្នកឆ្លងវីរុសជាដើម។ ប៉ុន្តែយើងក៏អាចឆ្លងវីរុសណូរ៉ូ (Norovirus) តាមរយៈការញុាំអាហារដែលមានផ្ទុកវីរុសនេះពីធម្មជាតិដែរ។ តើអាហារណាខ្លះដែលអាចមានផ្ទុកវីរុសណូរ៉ូ (Norovirus)?
គ្រឿងសមុទ្រដូចជា អយស្ទ័រ លៀសសមុទ្រ ខ្យងប្រម៉ោយដំរី គ្រំ ងាវ ក្តាម បង្គាជាដើមអាចមានផ្ទុកវីរុសណូរ៉ូ (Norovirus) ដោយសារវីរុសអាចឆ្លងចូលទៅក្នុងទឹកសមុទ្រតាមរយៈទឹកស្អុយ ដែលមានកំអួត ឬលាមកអ្នកឆ្លងវីរុស ដែលបានបង្ហូរចូលទឹកសមុទ្រ ដោយមិនបានចម្រោះសម្អាតត្រឹមត្រូវ ឬបណ្តាលមកពីការលិចជ្រាប ឬធ្លាយប្រព័ន្ធគ្រប់គ្រងទឹកស្អុយចូលទឹកសមុទ្រជាដើម។
ពពួកគ្រឿងសមុទ្រដូចជា អយស្ទ័រ លៀសសមុទ្រ ខ្យងប្រម៉ោយដំរី គ្រំ ងាវ ក្តាម បង្គាជាដើមគឺជាសត្វច្រោះចំណី ដែលមានន័យថា ពួកវាច្រោះទឹកសមុទ្រតាមរយៈរាងកាយរបស់ពួកវា ដើម្បីទទួលបានអាហារអណ្តែតក្នុងទឹក។ នៅពេលដែលភាគល្អិតវីរុសណូរ៉ូ (Norovirus) ស្ថិតនៅក្នុងទឹក គ្រឿងសមុទ្រទាំងនេះអាចប្រមូលផ្តុំវីរុសចូលទៅក្នុងខ្លួនរបស់ពួកវា។
ការញុាំអាហារដូចបានរៀបរាប់ខាងដើមទាំងឆៅ ឬចម្អិនមិនបានឆ្អិនល្អអាចបណ្តាលឱ្យយើងប្រឈមនឹងការឆ្លងវីរុសណូរ៉ូ (Norovirus) ខ្ពស់ ជាពិសេសអយស្ទ័រ។ អ្នកជំនាញបានណែនាំថា បើយើងចង់ញុាំគ្រឿងសមុទ្រទាំងនេះ យើងគួរចម្អិនឱ្យបានឆ្អិនល្អ ជាពិសេសអយស្ទ័រ យ៉ាងហោចណាស់ក៏ត្រូវប្រើកម្តៅ ៦៣ អង្សារសេដែរ។ ការស្រុះ ឬចំហុយដែលប្រើរយៈខ្លីតិចតួចមិនអាចសម្លាប់វីរុសណូរ៉ូ (Norovirus) បានទេ។
ថ្វីត្បិតតែជំងឺបង្កឡើងដោយវីរុសណូរ៉ូ (Norovirus) ត្រូវបានចាត់ទុកថា ជាការបង្ករោគស្រាល ព្រោះភាគច្រើនអ្នកឆ្លងវីរុសនេះអាចធូរស្រាលដោយមិនមានការព្យាបាល ហើយជាទូទៅនឹងជាក្នុងរយៈពេល ១ ទៅ ៣ ថ្ងៃ តែរោគសញ្ញា ឬ អាការជំងឺបង្កឡើងដោយវីរុសណូរ៉ូ (Norovirus) អាចរាងធ្ងន់ធ្ងរ ព្រោះអាចមានក្អួត និងរាកច្រើនដង។ ជាពិសេសបើកើតលើកុមារ មនុស្សចាស់ ស្រ្តីពពោះ អ្នកមានប្រព័ន្ធការពាររាងកាយខ្យោយ ឬអ្នកដែលមានជំងឺប្រចាំកាយ វីរុសណូរ៉ូ (Norovirus) អាចបង្កអាការធ្ងន់ធ្ងរ។
បើចៀសបាន គួរចៀសវាងញុាំអាហារដូចរៀបរាប់ខាងលើទាំងឆៅ ឬចម្អិនមិនបានឆ្អិនល្អ ដើម្បីការពារខ្លួនយើងពីវីរុសណូរ៉ូ (Norovirus) និង ចៀសវាងចម្លងដល់សមាជិកគ្រួរសារ។
អត្ថបទគួរអាន៖
- អ្នកជំងឺអេដស៍គួរជៀសវាងអាហារប្រភេទណាខ្លះ ដើម្បីថែទាំសុខភាពឲ្យនៅតែរឹងម៉ាំ?
- ស្វែងយល់ពីមធ្យោបាយធ្វើតេស្ដរក HIV ខ្លួនឯង កុំចាំតែពេទ្យ
- តើមេរោគ HIV ធ្វើការបំផ្លាញរាងកាយមនុស្សដូចម៉្តេចខ្លះ? មកស្វែងយល់ទាំងអស់គ្នា!
- ជំងឺអេដស៍ នៅតែផ្តល់ការគំរាម ខណៈអ្នកឆ្លងថ្មី ភាគច្រើនជាអ្នកស្រឡាញ់ភេទដូចគ្នា
- ជំងឺកាមរោគទាំង៤នេះ ចេញរោគសញ្ញាតិចតួច ឬគ្មានរោគសញ្ញា
- អ្វីទៅជាជំងឺស្វាយ? មានរោគសញ្ញាម៉េចខ្លះ ហើយធ្ងន់ធ្ងរប៉ុនណា?
ចំណុចសំខាន់
- អយស្ទ័រ
- លៀសសមុទ្រ
- ខ្យងប្រម៉ោយដំរី
- គ្រំ
- ងាវ
- ក្តាម
- បង្គាជាដើម
[embed-health-tool-bmi]