គ្នាយើងមួយចំនួន បារម្ភខ្លាច COVID-19 ពេក ម្យ៉ាងដោយហេតុថា អាល់កុល ឬជែល អាចបាញ់សម្លាប់មេរោគបាន មានអ្នកខ្លះបានយកវាមកបាញ់លើរាងកាយ។ តែអ្នកជំនាញអះអាងថា ការធ្វើបែបនេះគ្រោះថ្នាក់ខ្លាំងណាស់។
លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ថា ការបាញ់សារធាតុ ឬទឹកសម្លាប់មេរោគ អាល់កុល លើរាងកាយមនុស្សយើង មិនអាចជួយប្រឆាំងនឹងវីរុស COVID-19 បាននោះទេ វាអាចបណ្តាលឲ្យមានគ្រោះថ្នាក់សុខភាពមនុស្សបាន។ លោកជំទាវបានបន្តថា លើកលែងតែការលាងសម្អាតដៃដោយសាប៊ូជាមួយទឹកស្អាត អាល់កុល ឬជែល ដែលជាវិធានការសម្រាប់ការពារការចម្លងវីរុស COVID-19។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
នៅអត្ថបទរបស់អង្គការសុខភាពពិភពលោក (WHO) ដែលបកប្រែក្រៅផ្លូវការរបស់លោកជំទាវ ឱ វណ្ណឌីន បានហាមយកថ្នាំសម្លាប់មេរោគ អាល់កុល ឬសារធាតុសម្លាប់មេរោគទៅលើខ្លួនមនុស្សនៅក្នុងគ្រប់កាលៈទេសៈ។ សារធាតុទាំងនោះអាចធ្វើឲ្យពុល ប្រសិនបើប៉ះមាត់ ហើយលេបចូលទៅ អាចធ្វើឲ្យរំខាន រមាស់ ឬអាលែកហ្ស៊ី ធ្វើឲ្យខូចស្បែក និងភ្នែក។
អាល់កុល ឬជែល អាចប្រើប្រាស់សម្អាតដៃរបស់មនុស្សពីភាពកខ្វក់ ដែលមានជាប់មេរោគនៅដៃ តែមិនត្រូវប្រើសម្រាប់បាញ់លើខ្លួនប្រាណឡើយ។ ឯថ្នាំសម្លាប់មេរោគ ឬសារធាតុសម្លាប់មេរោគ ត្រូវប្រើប្រាស់ដោយប្រុងប្រយ័ត្ន សម្រាប់លាងសម្អាតផ្ទៃ ឬទីកន្លែងណាមួយប៉ុណ្ណោះ។
អត្ថបទគួរអាន៖
- ក្រសួងសុខាភិបាល ប្រកាសឲ្យមានការប្រុងប្រយ័ត្នខ្ពស់ពីជំងឺអុតស្វា
- អ្នកណាខ្លះប្រឈមហានិភ័យខ្ពស់ក្នុងការកើតជំងឺអុតស្វា?
- ទាំងនេះជាអ្វីគ្រប់គ្នាគួរដឹងពីជំងឺអុតស្វា កំពុងផ្ទុះនៅប្រទេសនានា
ចំណុចសំខាន់
អាល់កុល ឬជែល អាចប្រើប្រាស់សម្អាតដៃរបស់មនុស្សពីភាពកខ្វក់ ដែលមានជាប់មេរោគនៅដៃ តែមិនត្រូវប្រើសម្រាប់បាញ់លើខ្លួនប្រាណឡើយ។ ឯថ្នាំសម្លាប់មេរោគ ឬសារធាតុសម្លាប់មេរោគ ត្រូវប្រើប្រាស់ដោយប្រុងប្រយ័ត្ន សម្រាប់លាងសម្អាតផ្ទៃ ឬទីកន្លែងណាមួយប៉ុណ្ណោះ។
[embed-health-tool-bmi]