brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

ប្រយ័ត្ន! អ្នកជាសះស្បើយពីកូវីដ អាចប្រឈមបញ្ហាកំណកឈាមធ្ងន់ធ្ងរក្នុងសួត

វីរុស​កូវីដ-១៩​មិន​ត្រឹម​តែ​ប៉ះពាល់​ដល់​សួត​ប៉ុណ្ណោះ​ទេ ថែមទាំង​​អាច​បំផ្លាញ​​សរីរាង្គ​ជា​ច្រើន​ផ្សេង​ទៀត​នៅ​ក្នុង​រាងកាយ​​ផង​ដែរ​។ តាម​ការ​សិក្សា​ថ្មី​ៗ​នេះ​បាន​បង្ហាញ​ថា​ ​អ្នក​ដែល​ជា​សះស្បើយ​ពី​វីរុស​កូវីដ​-១៩ ​មាន​ហានិភ័យ​ខ្ពស់​​ក្នុង​ការវិវត្តទៅ​ជា​បញ្ហា​កំណក​ឈាម​ធ្ងន់ធ្ងរ​រហូត​ដល់​៦​ខែ​ ហើយ​ផលវិបាក​នេះ​​អាច​កើត​ឡើង​ចំពោះ​អ្នក​​ជំងឺ​កូវីដ​ដែល​មាន​រោគសញ្ញា​ស្រាល​ដូច​គ្នា។

ប្រយ័ត្ន! អ្នកជាសះស្បើយពីកូវីដ អាចប្រឈមបញ្ហាកំណកឈាមធ្ងន់ធ្ងរក្នុងសួត

អ្នក​ជំនាញ​បាន​​រក​ឃើញ​​ហានិភ័យ​កើន​ឡើង​នៃ​ការ​ស្ទះ​សរសៃ​ឈាម​វ៉ែន​ជ្រៅ ជា​​កំណក​ឈាម​​ដែល​កើត​នៅ​ជើង​រហូត​ដល់​៣​ខែ​បន្ទាប់​ពី​ជា​សះស្បើយ​ពី​កូវីដ​-១៩ និង​​ការ​ស្ទះ​ដុំ​កំណក​ឈាម​ក្នុង​សួតរហូត​ដល់​​៦​ខែ​។

គណនា BMI

គណនា BMR

កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​

ហានិភ័យ​នៃ​កំណក​ឈាម​កើន​ឡើង​ក្រោយ​ជា​សះស្បើយ​រយៈពេល​១៨០​ថ្ងៃ​

ទន្ទឹម​នឹង​នេះ​ដែរ​ អ្នក​ស្រាវជ្រាវ​ក៏​បាន​កត់សម្គាល់​ឃើញ​​ថា លទ្ធផល​ទាំង​នេះ​គាំទ្រ​ដល់​វិធានការ​ការពារ​​​ការ​កើត​​កំណក​ឈាម​ ជា​ពិសេស​ចំពោះ​អ្នក​ជំងឺ​ដែល​មាន​ហានិភ័យ​ខ្ពស់​ ក៏​ដូចជា​សារសំខាន់​នៃ​ការ​​ចាក់​វ៉ាក់សាំង​ប្រឆាំង​នឹង​វីរុស​កូវីដ​-១៩។ យោង​តាម​លទ្ធផល​នៃ​ការ​សិក្សា​​ ហានិភ័យ​កើន​ឡើង​ក្នុង​រយៈពេល​៩០​ថ្ងៃ​ នៃ​ការ​ស្ទះ​សរសៃ​ឈាម​វ៉ែន​ជ្រៅ និង​​​​រយៈពេល​១៨០​ថ្ងៃ​​នៃ​ការ​ស្ទះ​ដុំ​កំណក​ឈាម​ក្នុង​សួត​ (pulmonary embolism) ព្រម​ទាំង​​​បញ្ហា​ហូរ​ឈាម​នៅ​រយៈពេល​៦០​ថ្ងៃ​ក្រោយ​ជា​សះស្បើយ​ពី​វីរុស​កូវីដ​-១៩​នេះ​​។

ក្រោយជាពីកូវីដ២

​រោគសញ្ញា​នៃ​កំណក​ឈាម​ក្នុង​សួត​

រោគសញ្ញា​ទូទៅ​មួយ​ចំនួន​នៃ​បញ្ហា​កំណក​ឈាម​នៅ​ក្នុង​សួត​ ក្រោយ​ជា​សះស្បើយ​ពី​កូវិដ​-១៩ មាន​ដូចជា៖

  • ពិបាក​ដក​ដកដង្ហើម​
  • ឈឺ​ទ្រូង​ធ្ងន់ធ្ងរ
  • ក្អក​ជាប់​
  • ញ័រ​ទ្រូង​
  • ចង្វាក់​បេះដូង​លោត​ញាប់។

អានបន្ត​៖

ចំណុចសំខាន់

រោគសញ្ញា​ទូទៅ​មួយ​ចំនួន​នៃ​បញ្ហា​កំណក​ឈាម​នៅ​ក្នុង​សួត​ ក្រោយ​ជា​សះស្បើយ​ពី​កូវិដ​-១៩ មាន​ដូចជា៖
  • ពិបាក​ដកដង្ហើម​
  • ឈឺ​ទ្រូង​ធ្ងន់ធ្ងរ
  • ក្អក​ជាប់​
  • ញ័រ​ទ្រូង​
  • ចង្វាក់​បេះដូង​លោត​ញាប់។
medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ 11/04/2022