backup og meta

មិនបាច់រុកច្រមុះ អាមេរិកអនុញ្ញាតឲ្យប្រើឧបករណ៍តេស្តកូវីដ-១៩ តាមរយៈផ្លុំ

មិនបាច់រុកច្រមុះ អាមេរិកអនុញ្ញាតឲ្យប្រើឧបករណ៍តេស្តកូវីដ-១៩ តាមរយៈផ្លុំ

កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ​២០២២ កន្លងទៅ រដ្ឋបាលចំណីអាហារ និង ឱសថរបស់សហរដ្ឋអាមេរិក(FDA) បានអនុញ្ញាតឲ្យប្រើប្រាស់ឧបករណ៍តេស្ដដង្ហើមរកវីរុសកូវីដ-១៩ ឈ្មោះថា Covid-19 breathalyzer ជាលើកដំបូង ដើម្បីបង្កើនភាពងាយស្រួល និង មានភាពរហ័សក្នុងការធ្វើតេស្ដស្វែងរកអ្នកដែលមានផ្ទុកជំងឺកូវីដ-១៩

ឧបករណ៍តេស្ដខ្យល់ដង្ហើម Covid-19 breathalyzer បង្កើតឡើងដោយក្រុមហ៊ុន InspectIR ក្នុងរដ្ឋ Texas សហរដ្ឋអាមេរិកបាន ទទួលការអនុញ្ញាតយ៉ាងពេញលេញពីរដ្ឋបាលចំណីអាហារ និងឱសថ ក្នុងការដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោយទទួលការសាកល្បងធ្វើតេស្ដពិសោធន៍ជាមួយនឹងលទ្ធផលបង្ហាញភាព​ត្រឹម​ត្រូវ​លើ​អ្នក​វិជ្ជមានបានលើស ៩១,២% និង កម្រិត​ត្រឹម​ត្រូវ​ពី​ភាព​អវិជ្ជមានបានរហូតដល់ទៅ ៩៩,៣% នៃចំនួន​អ្នក​ចូល​រួម​ធ្វើតេស្ដសរុប២ ៤០៩នាក់។ ទម្រង់​នៃការប្រើ​ប្រាស់​ឧបករណ៍​នេះ ប្រហាក់​ប្រហែល​គ្នា​ទៅ​នឹង​ការ​វាស់ជាតិ​អាល់កុល​ដែរ ដោយ​អ្នកត្រូវ​ធ្វើ​តេស្ត​ត្រូវ​ផ្លុះ​ខ្យល់​ចូល​ក្នុង​ឧបករណ៍ ហើយ​លទ្ធផល​នឹង​បង្ហាញ​ក្នុង​រយៈពេល​តិច​ជាង​បីនាទី​។​

អត្ថបទគួរអាន៖

ជាមធ្យម​មួយថ្ងៃឧបករណ៍មួយនេះអាចធ្វើតេស្ដបានរហូតដល់ទៅ១៦០នាក់។ បន្ថែមពីនេះទៀត វាមានភាពងាយស្រួលនៅក្នុងបេសកម្មផ្សេងៗដោយងាយស្រួលដាក់តាមខ្លួន ចល័តបានគ្រប់ទីកន្លែង ទាំងនៅក្នុងការិយាល័យ មន្ទីរពេទ្យ និង​នៅ​ទី​ខាងក្រៅក៏បាន។ យោងតាមរបាយការណ៍ចេញផ្សាយរបស់ក្រុមហ៊ុនផលិតផ្ទាល់បានបង្ហាញថា ក្រុមហ៊ុនអាចផលិតឧបករណ៍នេះបានហូតដល់ទៅ ១០០គ្រឿងក្នុងមួយសប្ដាហ៍។

គិតពីវីរុស-COVID-19

គណនា BMI

គណនា BMR

យោងតាមរបាយការណ៍ចុះផ្សាយរបស់រដ្ឋបាលចំណីអាហារ និង ឱសថ បានបង្ហាញឲ្យដឹងថា COVID-19 Breathalyzer ប្រើប្រាស់តិចនិច Gas chromatography gas mass-spectrometry (GC-MS) ដើម្បីបែងចែក និងកំណត់សម្គាល់ទៅលើពពួកល្បាយគីមី និងអាចរកឃើញយ៉ាងឆាប់រហ័សនូវសមាសធាតុ Volatile Organic Compounds (VOCs) ដែលមានពាក់ព័ន្ធជាមួយនឹងការឆ្លងមេរោគ SARS-CoV-2 ដោយខ្យល់ដកដង្ហើមចេញនេះឯង។

លោក Jeff Shuren មន្ដ្រីជាន់ខ្ពស់ក្នុងរដ្ឋបាលចំណីអាហារ និង ឱសថបានមានប្រសាសន៍ថា  FDA នៅតែបន្ដគាំទ្រយ៉់ាងពេញទំហឹងនូវការង្កើត​បច្ចេកវិទ្យាថ្មីៗដែលអាចធ្វើតេស្ដស្វែងរកមេរោគកូវីដ១៩ ហើយអាចដោះស្រាយបញ្ហាចំបងដ៏ធំមួយនេះបាន។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

FDA authorizes first Covid-19 breath test, https://edition.cnn.com/2022/04/14/health/covid-breath-test/index.html

FDA Authorizes First COVID-19 Diagnostic Test Using Breath Samples, https://www.fda.gov/news-events/press-announcements/coronavirus-covid-19-update-fda-authorizes-first-covid-19-diagnostic-test-using-breath-samples

កំណែ​ប្រែបច្ចុប្បន្ន

18/04/2022

អត្ថបទ​ដោយ អឿ អ៊ុយ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ពេលមានរបួសគួរថែទាំស្បែកបែបណាទើបមិនផ្លែសាច់?

ក្រោយជាសះស្បើយពីកូវីដ១៩ អាចរួមភេទវិញបានពេល​ណា?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Apr 18, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម