សុខភាពខួរឆ្អឹង! ហេតុអ្វីយើងចាំបាច់ត្រូវយកចិត្ដទុកដាក់ខ្លាំង?
ខួរឆ្អឹងមានមុខងារសំខាន់ក្នុងការផលិតគ្រាប់ឈាម រក្សាជាតិខ្លាញ់ បំប្លែងជាថាមពល និងបង្កើនការលូតលាស់ដល់រាងកាយ។ ប្រសិនជាខួរឆ្អឹងមានសុខភាពមិនល្អ នោះរាងកាយនឹងប្រឈមបញ្ហាដូចជា កើតជំងឺវិបត្តិគ្រាប់ឈាម ម៉ាសសាច់ដុំចុះខ្សោយ រាងកាយទ្រុឌទ្រោម និងដំណើរការលូតលាស់រាងកាយក៏មិនល្អប្រសើរ។ ហេតុនេះហើយទើបយើងត្រូវរក្សាសុខភាពខួរឆ្អឹងឲ្យបានល្អ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! នៅក្នុងរាងកាយ ខួរឆ្អឹងចែកចេញជា២ប្រភេទសំខាន់ៗ គឺខួរឆ្អឹងក្រហម និង ខួរឆ្អឹងលឿង។ ខួរឆ្អឹងទាំងពីរមានមុខងារផ្សេងៗគ្នា។ ខួរឆ្អឹងក្រហម៖ មានតួនាទីផលិតកោសិកាឈាម(hematopoiesis)។ កោសិកាដើមនៅក្នុងខួរឆ្អឹងក្រហមបង្កើតបានជា គ្រាប់ឈាមក្រហម គ្រាប់ឈាមស និង ប្លាកែត។ ពោលខួរឆ្អឹងក្រហម មានមុខងារផលិតគ្រាប់ឈាមក្នុងរាងកាយ។ ខួរឆ្អឹងលឿង៖ មានមុខងាររក្សាខ្លាញ់ទុកសម្រាប់ប្រើប្រាស់។ ក្នុងខួរឆ្អឹងលឿងមានកោសិកាដើមចំនួន២ទៀត គឺ adipocytes និង mesenchymal កោសិកាទាំងពីរមានមុខងាររក្សាជាតិខ្លាញ់ សម្រាប់បំប្លែងថាមពល ប្រើប្រាស់ជំនួយដល់ការលូតលាស់របស់ឆ្អឹង ឆ្អឹងខ្ចី សាច់ដុំ និងកោសិកាផ្សេងៗច្រើនទៀត ក្នុងរាងកាយ។ ប្រសិនជាខួរឆ្អឹងមិនមានសុខភាពល្អ តើអាចបង្កការលំបាកអ្វីខ្លះដល់រាងកាយ? លទ្ធផលជាក់ស្ដែង ក្នុងករណីដែលខួរឆ្អឹងមានបញ្ហា នោះរាងកាយរបស់យើង ក៏ប្រឈមបញ្ហាផងដែរ។ បញ្ហាសំខាន់ៗដែលប្រឈមកើតឡើងច្រើនមានដូចជា៖ ប្រឈមកើតជំងឺវិបត្តិគ្រាប់ឈាម៖ ជំងឺវិបត្តិគ្រាប់ឈាមជាច្រើនប្រភេទដែលបង្កឡើងដោយសារការបំពេញមុខងារមិនប្រក្រតីរបស់ខួរឆ្អឹង មានដូចជា ជំងឺស្លេកស្លាំង មហារីកគ្រាប់ឈាម ខ្វះគ្រាប់ឈាមក្រហម និងខ្វះគ្រាប់ឈាមស ដែលអាចកើតឡើងនៅពេលខួរឆ្អឹងមានបញ្ហា។ ងាយប្រឈមឆ្លងមេរោគ៖ […]