គ្នាយើងមួយចំនួនធំ ពេលឃើញមានរោគសញ្ញាចម្លែកដូចជាជាំ ឬឡើងកន្ទួលលើស្បែក២-៣កន្លែង មិនសូវជាខ្វល់ខ្វាយរកមូលហេតុបង្កប៉ុន្មាន ភាគច្រើនគិតថា វានឹងបាត់ទៅវិញដោយឯកឯង។ ផ្ទុយទៅវិញ ការប្រែប្រួលលើស្បែកយើងដោយខ្លួនឯងអាចជាសញ្ញារបស់បញ្ហាសុខភាពណាមួយដូចជា បញ្ហាគ្រាប់ឈាមជាដើម។
យោងតាមការផ្សាយរបស់មន្ទីរពេទ្យ កាល់ម៉ែត បានឲ្យដឹងថា ការស្រាវជ្រាវខាងវេជ្ជសាស្ត្រអះអាងថា អាការៈបែបនេះភាគច្រើនកើតឡើងដោយសារបញ្ហាគ្រាប់ឈាម ហើយជំងឺគ្រាប់ឈាមទាំងនេះ អាចបណ្ដាលមកពីវិបត្តិកំណកឈាម ឬគ្រាប់បា្លកែតថយចុះខ្លាំងខុសប្រក្រតី។
[embed-health-tool-due-date]
មូលហេតុបញ្ហាគ្រាប់ឈាម ២ ធំៗ បណ្ដាលឲ្យឡើងជាំ ឬអុជៗ
១. ការផលិតគ្រាប់ឈាមប្លាកែតថយចុះ
- កង្វះជីវជាតិ B12
- ផឹកស្រាលើសចំណុះ និងរយៈពេលយូរ
- ជំងឺឆ្លងខ្លះបណ្ដាលមកពីវីរុស (ឧទាហរណ៍ ជំងឺផ្ដាសាយ ជំងឺគ្រុនឈាម ជាដើម។)
- ជំងឺមហារីកឈាម
អត្ថបទគួរអាន៖
- មូលហេតុអ្វីអូនតូចឧស្សាហ៍ហើមកូនកណ្តុរ?
- ដឹងទេ! បាត់បង់ឈាមប៉ុណ្ណេះលីត្រ យើងអាចបាត់បង់ជីវិតបាន
- មានរបួស ឬមុត ហូរឈាមយូរ អាចមានជំងឺឈាមក្រកក
- គ្រាប់ឈាមសឡើងច្រើន កើតមហារីកឈាមមែនទេ?
- មានអត់ ជំងឺឈាមស ស៊ីឈាមក្រហម?
២. ការបំផ្លាញប្លាកែតក្នុងសរសៃឈាម
- អ្នកជំងឺមានអង្គបដិបក្ខប្រឆាំងនឹងប្លាកែត
- ប្រើប្រាស់ថ្នាំផ្សះច្រើន
- ស្ត្រីមានផ្ទៃពោះខ្លះ
- ជំងឺប្រព័ន្ធភាពស៊ាំធ្វើការខុសប្រក្រតី លក្ខណៈជាប្រព័ន្ធ
ក្រៅពីឡើងជាំ និងអុជក្រហមដូចមូសខាំដោយគ្មានមួលហេតុច្បាស់លាស់ រោគសញ្ញាប៉ុន្មានខាងក្រោមជារោគសញ្ញារួមផ្សំគ្នាយើងគួរយកចិត្តទុកដាក់ដូចជា៖
- ស្នាមជាំពេលប៉ះពាល់តិចតួច ឬក្រោយពេលចាក់ថ្នាំ
- អាចចេញឈាមតាមជើងធ្មេញដោយឯកឯង ឬពេលដុសធ្មេញ
- ចំពោះស្ត្រី មានរដូវមកច្រើន និងក្នុងរយៈពេលវែងខុសធម្មតា
- អាចមានលាមកពណ៌ខ្មៅ ឬទឹកនោមមានឈាម (សញ្ញាធ្ងន់ធ្ងរ)
ក្នុងករណីគ្នាយើងចេះតែឡើងអុជៗលើស្បែក ឬឡើងជាំដោយមិនមានមូលហេតុញឹកញាប់ គួរទៅជួបពិនិត្យជាមួយគ្រូពេទ្យរកមួលហេតុ និងព្យាបាលឲ្យបានត្រឹមត្រូវតាមក្បួនវេជ្ជសាស្ត្រ ដើម្បីការពារសុខភាពពីការកើតជំងឺធ្ងន់ធ្ងរ។