ក្រុមឈាមមាន៤ប្រភេទ គឺក្រុមឈាមA, B, AB និងក្រុមឈាមO ហើយក្រុមឈាមទាំងនេះត្រូវបានកំណត់ដោយហ្សែនដែលទទួលបានពីឪពុកម្ដាយ។ ក្រុមឈាមនីមួយៗ អាចមានរ៉េស៊ីសវិជ្ជមាន ឬអវិជ្ជមាន ដែលមានក្រុមឈាមសរុបចំនួន៨ប្រភេទ។
អង់ទីករ និងអង់ទីហ្សែន
ឈាមត្រូវបានបង្កើតឡើងដោយកោសិកាឈាមក្រហម កោសិកាឈាមស និងប្លាកែតនៅក្នុងប្លាស្មា។ ក្រុមឈាមរបស់យើងត្រូវបានសម្គាល់ដោយអង់ទីករ និងអង់ទីហ្សែននៅក្នុងឈាម។
អង់ទីករជាប្រូតេអ៊ីនដែលមាននៅក្នុងប្លាស្មា ជាផ្នែកមួយនៃការការពារធម្មជាតិរបស់រាងកាយ។ អង់ទីករស្គាល់វត្ថុចម្លែក ដូចជាពពួកមេរោគ និងបញ្ជូនសញ្ញាដល់ប្រព័ន្ធភាពស៊ាំរបស់យើង ដើម្បីបំផ្លាញមេរោគទាំងនោះ។ ចំណែកអង់ទីហ្សែនជាម៉ូលេគុលប្រូតេអ៊ីនដែលមាននៅលើផ្ទៃខាងលើនៃកោសិកាឈាមក្រហម។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!
ប្រព័ន្ធABO
មានក្រុមឈាមសំខាន់ៗចំនួន៤ ដែលកំណត់ដោយប្រព័ន្ធABO៖
- ក្រុមឈាមA៖ មានអង់ទីករនៅលើកោសិកាឈាមក្រហម និងអង់ទីហ្សែននៅក្នុងប្លាស្មា
- ក្រុមឈាមB៖ មានអង់ទីករ និងអង់ទីហ្សែននៅក្នុងប្លាស្មា
- ក្រុមឈាមO៖ មិនមានអង់ទីហ្សែន ប៉ុន្តែមានទាំងអង់ទីករប្រឆាំងនឹងក្រុមឈាមA និងក្រុមឈាមBនៅក្នុងប្លាស្មា
- ក្រុមឈាមAB៖ មានទាំងអង់ទីហ្សែនA និងB ប៉ុន្តែមិនមានអង់ទីករ
ការបញ្ចូលឈាមដែលខុសក្រុមឈាម អាចគ្រោះថ្នាក់ដល់អាយុជីវិត។ ឧទាហរណ៍ ប្រសិនបើក្រុមឈាមB ផ្ដល់ឈាមទៅឲ្យក្រុមឈាមA នោះ អង់ទីករប្រឆាំងនឹងក្រុមឈាមA នឹងវាយប្រហារកោសិកាក្រុមឈាមA។
អត្ថបទគួរអាន៖
- មូលហេតុអ្វីអូនតូចឧស្សាហ៍ហើមកូនកណ្តុរ?
- ដឹងទេ! បាត់បង់ឈាមប៉ុណ្ណេះលីត្រ យើងអាចបាត់បង់ជីវិតបាន
- មានរបួស ឬមុត ហូរឈាមយូរ អាចមានជំងឺឈាមក្រកក
- គ្រាប់ឈាមសឡើងច្រើន កើតមហារីកឈាមមែនទេ?
- មានអត់ ជំងឺឈាមស ស៊ីឈាមក្រហម?
ការពពោះ
ស្ត្រីមានផ្ទៃពោះចាំបាច់ត្រូវធ្វើការពិនិត្យឈាម ពីព្រោះបើម៉ាក់ៗមានរ៉េស៊ីសអវិជ្ជមាន ប៉ុន្តែទារកក្នុងផ្ទៃមានរ៉េស៊ីសវិជ្ជមានដោយទទួលបានពីឪពុកនោះ វាអាចបង្កជាផលវិបាកផ្សេងៗ ប្រសិនបើមិនទទួលការព្យាបាលទេនោះ។
[embed-health-tool-due-date]
ការផ្ដល់ឈាម
គ្នាយើងភាគច្រើនអាចផ្ដល់ឈាមបាន ប៉ុន្តែក៏ចាំបាច់ត្រូវស្ថិតក្នុងលក្ខខណ្ឌសុខភាពខាងក្រោមនេះដែរ៖
- មានរាងកាយរឹងមាំ និងសុខភាពល្អ
- មានទម្ងន់យ៉ាងតិច៥០គីឡូក្រាម
- មានអាយុចន្លោះពី១៧ឆ្នាំ ដល់៦៦ឆ្នាំ (ឬ៧០ឆ្នាំ ប្រសិនបើយើងធ្លាប់ផ្តល់ឈាមពីមុន)