ជំងឺ Thalassemia ស្ថិតនៅលើក្រូម៉ូសូមរបស់ម្តាយឪពុកដែលបង្កកំណើតផ្តល់ទៅកូន បើទាំង២នាក់ (ឪពុក និងម្តាយ) មានជំងឺ Thalassemia នោះកូននឹងមានឱកាសកើតជំងឺនេះដែរ។ នេះបើតាមលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ជាន សុផល ប្រធានផ្នែកជំងឺឈាមកុមារ នៃមន្ទីរពេទ្យកុមារជាតិ។
លោកបន្តថា ផ្ទុយទៅវិញ បើក្នុងចំណោម ២នាក់ (ម្តាយ និងឪពុក) មានតែម្នាក់មានផ្ទុកជំងឺ Thalassemia នេះ នោះកូននឹងមានឱកាសឆ្លងជំងឺនេះ ៥០% តែប៉ុណ្ណោះ (៥០% អាចអត់អី ឯ ៥០% ទៀតអាចកើតជំងឺនេះដូចឪពុក ឬម្តាយ)។
ផលពិបាកនៃជំងឺ Thalassemia
– កើតជំងឺ Thalassemia កម្រិតមធ្យម-ធ្ងន់ធ្ងរអាចជួបផលពិបាកដូចជា៖
- លើសជាតិដែក៖ អ្នកកើតជំងឺនេះអាចមានជាតិដែកច្រើនពេកនៅក្នុងខ្លួន មិនថាមកពីជំងឺ ឬពីការបញ្ចូលឈាមញឹកញាប់ទេ។ ការមានជាតិដែកច្រើនពេកអាចបណ្តាលឲ្យខូចបេះដូង ថ្លើម និងប្រព័ន្ធអង់ដូគ្រីន (endocrine) រួមមានក្រពេញផលិតអ័រម៉ូន ដែលគ្រប់គ្រងដំណើរការនានាទូទាំងរាងកាយ។
- ឆ្លងមេរោគ៖ អ្នកកើត Thalassemia មានការកើនឡើងហានិភ័យនៃការឆ្លងមេរោគ ពិសេសប្រសិនបើអ្នកបានដកលំពែងចេញ។
កម្មវិធីពិនិត្យគ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ
– ក្នុងករណីធ្ងន់ធ្ងរ thalassemia ផលពិបាកខាងក្រោមអាចកើតឡើង៖
- ខូចទ្រង់ទ្រាយឆ្អឹង៖ Thalassemia អាចធ្វើឲ្យខួរឆ្អឹងពង្រីក បណ្ដាលឲ្យឆ្អឹងរីកធំ។ នេះអាចបណ្តាលឲ្យរចនាសម្ព័ន្ធឆ្អឹងប្រែជាមិនធម្មតា ជាពិសេសនៅលើមុខ និងលលាដ៍ក្បាល។ ការពង្រីកខួរឆ្អឹងក៏ធ្វើឲ្យឆ្អឹងស្ដើង និងផុយ ដែលបង្កើនឱកាសនៃការបាក់ឆ្អឹង។
- លំពែងរីកធំ៖ លំពែងជួយរាងកាយប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគ និងច្រោះសារធាតុមិនចាំបាច់ ដូចជាកោសិកាឈាមចាស់ ឬខូច។ Thalassemia ជារឿយៗត្រូវបានអមដោយការបំផ្លាញកោសិកាឈាមក្រហមមួយចំនួនធំ នេះបណ្ដាលឲ្យលំពែងរីកធំ និងធ្វើការខ្លាំងជាងធម្មតា។ ការរីកធំនៃលំពែងអាចធ្វើឲ្យភាពស្លេកស្លាំងកាន់តែធ្ងន់ធ្ងរ ហើយវាអាចកាត់បន្ថយអាយុជីវិតរបស់កោសិកាឈាមក្រហមដែលបានបញ្ចូល។ ប្រសិនបើលំពែងធំពេក គ្រូពេទ្យជំនាញអាចស្នើឲ្យវះកាត់ ដើម្បីយកចេញ។
- អត្រាលូតលាស់យឺត៖ ភាពស្លេកស្លាំងអាចពន្យឺតការលូតលាស់របស់កុមារ និងពន្យារភាពពេញវ័យ។
- បញ្ហាបេះដូង៖ ជំងឺខ្សោយបេះដូង ស្ទះបេះដូង និងចង្វាក់បេះដូងខុសប្រក្រតី អាចទាក់ទងនឹងជំងឺ Thalassemia ធ្ងន់ធ្ងរ។
ក្នុងករណីភាគច្រើន យើងមិនអាចការពារជំងឺ Thalassemia បានទេ។ ប្រសិនបើដឹងខ្លួនមានជំងឺនេះ ឬប្រសិនបើយើងមានហ្សែន Thalassemia គួរពិចារណាពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីទទួលបានការណែនាំ ប្រសិនបើចង់មានកូន។
ចំណុចសំខាន់
- លើសជាតិដែក
- ឆ្លងមេរោគ។
- ខូចទ្រង់ទ្រាយឆ្អឹង
- លំពែងរីកធំ
- អត្រាលូតលាស់យឺត
- បញ្ហាបេះដូង។
អានបន្ថែម៖
- មានរបួស ឬមុត ហូរឈាមយូរ អាចមានជំងឺឈាមក្រកក
- ឧស្សាហ៍មានអាការៈហត់ អាចជាសញ្ញានៃការកកឈាមក្នុងរាងកាយ
- ចំណុចគួរប្រយ័ត្ន លើអ្នកជំងឺស្លេកស្លាំងដោយសារបែកគ្រាប់ឈាមក្រហម
- ជំងឺគ្រាប់ឈាមក្រហមពីកំណើត Thalassemia
- អ្នកខ្វះកោសិកាគ្រាប់ឈាមក្រហម អាហារទាំងនេះអាចជួយបាន
- ជំងឺឆ្លងមេរោគក្នុងឈាម គ្នាយើងធ្លាប់ឮអត់?
[embed-health-tool-heart-rate]