backup og meta

គន្លឹះល្អៗទាំង៤ បង្ការជំងឺស្លេកស្លាំងបែបធម្មជាតិ គ្នាយើងគួរដឹង!

គន្លឹះល្អៗទាំង៤ បង្ការជំងឺស្លេកស្លាំងបែបធម្មជាតិ គ្នាយើងគួរដឹង!

​ជំងឺ​ស្លេកស្លាំង​ ជា​ជំងឺ​មួយ​ប្រភេទ​ដែល​កើត​ឡើង​នៅ​ពេល​ដែល​យើង​ខ្វះ​កោសិកា​ឈាម​ក្រហម និង​មិន​អាច​ស្រូប​យក​អុកស៊ីសែន​​គ្រប់គ្រាន់​ ដើម្បី​បំពេញ​មុខងារ​ប្រក្រតី​នៃ​រាងកាយ​។ ភាគ​ច្រើន​ ជំងឺ​នេះ​ប៉ះពាល់​លើ​​ស្ត្រី និង​មាន​ចំនួន​​អ្នក​ដែល​​កើត​​ជា​ស្ត្រី​​ដល់​ទៅ​ ៤៦៨,៤លាន​នាក់​នៅ​ទូទាំង​ពិភពលោក។

រោគសញ្ញា​នៃ​ជំងឺ​ស្លេកស្លាំង​មាន​លក្ខណៈ​ស្រាល ហើយ​នៅ​ដំណាក់កាល​ដំបូង​ៗ ជំងឺ​នេះ​មិន​បង្ហាញ​រោគសញ្ញា​ណា​មួយ​ឡើយ។ យ៉ាង​ណា​មិញ នៅ​ពេល​ស្ថានភាព​ជំងឺ​ចាប់ផ្ដើម​ធ្ងន់ធ្ងរ​ យើង​នឹង​សង្កេត​ឃើញ​សញ្ញា​ដូច​ខាង​ក្រោម​៖

  • អស់​កម្លាំង
  • ខ្សោយ
  • វិល​មុខ​
  • ឈឺ​ក្បាល​
  • សីតុណ្ហភាព​រាងកាយ​ទាប
  • ស្បែក​ស្លេកស្លាំង
  • ដកដង្ហើម​ខ្លី​ៗ ឬ​ឈឺ​ទ្រូង
  • ​ក្រចក​​ផុយ​ស្រួយ
  • ឃ្លាន​ទឹក​កក ភេសជ្ជៈ​ត្រជាក់​ៗ ឬ​វត្ថុ​ផ្សេង​ៗ​ដែល​មិន​មែន​ជា​អាហារ

ស្វែងយល់បន្ថែមតាមរយៈវីដេអូខាងក្រោម៖

យើង​អាច​បង្ការ​ជំងឺ​ស្លេកស្លាំង​ដោយ​វិធី​​ណា​ខ្លះ​?

ចង់គណនា BMI ចុចទីនេះ!

ចង់គណនា BMR ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!

១. យក​ចិត្ត​ទុក​ដាក់​លើ​រោគសញ្ញា​

ដើម្បី​បង្ការ​ជំងឺ​ស្លេកស្លាំង យើង​ចាំបាច់​ត្រូវ​​យក​ចិត្ត​ទុក​ដាក់​ចំពោះ​​រោគសញ្ញា​​មិន​ប្រក្រតី​មួយ​ចំនួន។ ប្រសិនបើ​យើង​សង្កេត​ឃើញ​លាមក​មាន​ឈាម​ ឬ​​មក​រដូវ​ច្រើន​​ជាង​ធម្មតា គួរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ទើប​ជា​ការ​ប្រសើរ។

២. ផ្លាស់ប្ដូរ​របប​អាហារ

ទន្ទឹម​នឹង​នេះ​ដែរ កង្វះ​ជាតិ​ដែក​ក៏​អាច​នាំ​ឲ្យ​មាន​ជំងឺ​ស្លេកស្លាំង​ផង​ដែរ​។​ ហេតុ​នេះ ហើយ​ ដើម្បី​បង្ការ​ជំងឺ​ស្លេកស្លាំង​ដោយ​សារ​កង្វះ​ជាតិ​ដែក​ យើង​ចាំបាច់​ត្រូវ​បញ្ចូល​អាហារ​ដែល​សម្បូរ​ជាតិ​ដែក​ ដែល​រួម​មាន​បន្លែ​ស្លឹក​បៃតង ​សាច់​គ្មាន​ខ្លាញ់​ សាច់​មាន់ និង​ត្រី​។

របបអាហារ

[embed-health-tool-heart-rate]

៣. ញ៉ាំ​អាហារ​បំប៉ន​​ជាតិ​ដែក

គ្នា​យើង​មួយ​ចំនួន​ អាច​​មាន​បញ្ហា​អាលែកហ្ស៊ី​ទៅ​នឹង​អាហារ​ ដែល​នាំ​ឲ្យ​ការ​ស្រូប​យក​​ជាតិ​ដែក​មាន​កម្រិត។ ក្នុង​ករណី​នេះ ការ​ញ៉ាំ​អាហារ​បំប៉ន​ជាតិ​ដែក​ គឺ​ជា​ជម្រើស​ដ៏​​ល្អ​មួយ​។

៤. ជៀសវាង​អាហារ​ និង​ភេសជ្ជៈ​មួយ​ចំនួន​

អាហារ​ខ្លះ​ អាច​ប៉ះពាល់​ដល់​ការ​ស្រូប​យក​ជាតិ​ដែក​ ហើយ​អាហារ​ដែល​យើង​គួរ​ជៀសវាង​ ឬ​កាត់បន្ថយ​ មាន​ដូចជា​៖

  • ​​​​អាហារ​ដែល​មាន​ជាតិ​Tannin ដូចជា​កាហ្វេ តែ
  • ស៊ុត​ផ្នែក​​ស
  • ប្រូតេអ៊ីន​នៅ​ក្នុង​សណ្ដែក​សៀង

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

How to Prevent Anemia Naturally

https://hellodoctor.com.ph/blood-disorders/anemia/prevent-anemia-naturally/

7 Best Home Remedies For Anemia

https://food.ndtv.com/health/7-best-home-remedies-for-anaemia-1655479

5 Natural Treatments for Anemia Symptoms

https://draxe.com/health/anemia-symptoms/

Foods and meal plans for iron deficiency

https://www.medicalnewstoday.com/articles/322336

កំណែ​ប្រែបច្ចុប្បន្ន

12/10/2023

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ទារក ឬកុមារ បើកើតជំងឺឈាមម្យ៉ាងនេះហើយ ត្រូវព្យាបាលអស់មួយជីវិត

កូនកើតមកមានជំងឺឈាមម្យ៉ាងនេះ ៧០% ដោយសារតំណពូជពីម្តាយ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Oct 12, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម