brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

សារជាតិសំខាន់៤ប្រភេទក្នុងរបបអាហារ ជួយការពារបញ្ហាស្លេកស្លាំង

ជំងឺស្លេកស្លាំង គឺជាលក្ខខណ្ឌមួយដែលរាងកាយមិនអាចផលិតគ្រាប់ឈាមក្រហមបានពេញលេញ ហើយមិនអាចដឹកនាំអុកស៊ីសែនទៅចិញ្ចឹមកោសិកាបានគ្រប់គ្រាន់ ទើបបណ្ដាលឲ្យអ្នកជំងឺមានអាការៈស្លេកស្លាំង។

សារជាតិសំខាន់៤ប្រភេទក្នុងរបបអាហារ ជួយការពារបញ្ហាស្លេកស្លាំង

ចង់គណនា BMR ចុចទីនេះ!

ចង់គណនា BMI ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

ជំងឺស្លេកស្លាំងអាចកើតឡើងច្រើនលើវ័យចំណាស់ ចាប់ពីអាយុ៦០ឆ្នាំឡើង ហើយ​សម្រាប់អ្នកវ័យកណ្ដាល កុមារ មានភាគរយតិច​អាច​កើត​ជំងឺ​នេះ។ មូលហេតុ​នាំ​ឲ្យ​កើត​បញ្ហានេះបណ្ដាលមកពីកត្ដាកង្វះសារជាតិចិញ្ចឹមពីរបបអាហារ ពិសេសសារធាតុសំខាន់ៗដែលរួមចំណែកជួយដល់ការបង្កើតគ្រាប់ឈាមក្រហមតែម្ដង។ ខាងក្រោមគឺជាសារជាតិ​ចិញ្ចឹម​ជាមួយ​របបអាហារដែលជំនួយការផលិតគ្រាប់ឈាមក្រហម។

១.ជាតិដែក

អ្នកជំងឺស្លេកស្លាំងអាចបណ្ដាលមកពីខ្វះខាតជាតិដែក ជាសារធាតុសំខាន់ដែលយើងអាចរកបាននៅក្នុងបន្លែបៃតង ផ្លែឈើ សាច់ក្រហម គ្រឿងសមុទ្រ និង ពពួកគ្រាប់ធញ្ញជាតិ។ ក្នុងករណីធ្ងន់ធ្ងរ អ្នកជំងឺមិនអាចពឹងផ្អែកតែលើរបបអាហារមួយមុខបានទេ ដូច្នេះក៏ត្រូវពឹងផ្អែកលើពពួកអាហារបំប៉ន(ថ្នាំជាតិដែក)។ ប៉ុន្ដែមុននឹងប្រើប្រាស់ត្រូវពិភាក្សាជាមួយគ្រូពេទ្យ​ និងឆ្លងកាត់ការធ្វើតេស្ដឈាមជាមុនសិន។

២.វីតាមីន C

វីតាមីន C ក៏ជាផ្នែកមួយសំខាន់ជួយដល់សុខភាពរាងកាយបានច្រើន ក្នុងនោះក៏មានចំណែកក្នុងការបង្កើតបរិមាណគ្រាប់ឈាមក្រហមផងដែរ។ ព្រោះថា វីតាមីន C គឺជាភ្នាក់ងារសំខាន់ ជួយរាងកាយស្រូបយកជាតិដែក និងធ្វើមេតាប៉ូលីសបង្កើតបានជាកោសិកាឈាមក្រហម។

យើងអាចរទទួលបានវីតាមីន C ពីពពួកផ្លែឈើមានជាតិជូរ ដូចជាក្រូច ទំពាំងបាយជូរ ត្របែក ប៉ោម ជាដើម ហើយក៏មានលើពពួកបន្លែដូចជា ប៉េងបោះ ប្រូខូលី ម្នាស់ និងម្ទេស។

៣.វីតាមីន B12

វីតាមីន B12 ជាសារធាតុរលាយក្នុងទឹក ហើយមានមុខងារជួយខួរឆ្អឹងបង្កើតកោសិការឈាមក្រហម ការធ្វើមេតាប៉ូលីសកោសិកា ជួយមុខងារប្រព័ន្ធប្រសាទ និងការបង្កើតDNA។ យើងអាចស្វែងស្វែងរកវីតាមីន B12 នៅក្នុងរបបអាហារដូចជា សាច់គោ ត្រី ទឹកដោះគោ និង អាហារគ្រឿងសមុទ្រ។

ទឹកដោះគោស្រស់

ប្រសិនបើគ្រូពេទ្យធ្វើតេស្ដឈាមឃើញថា ខ្វះវីតាមីន B12 នោះគ្រូពេទ្យនឹងណែរនាំរបបអាហារដូចខាងលើ ប៉ុន្ដែក្នុងករណីដែល រាងកាយកង្វះសារធាតុនេះខ្លាំង ដូចជាស្ដ្រីមានផ្ទៃពោះ ឬអ្នកតបញ៉ាំសាច់ ញ៉ាំតែបន្លែ គ្រូពេទ្យនឹងណែរនាំប្រភេទអាហារបំប៉នវីតាមីន B12 តែម្ដង ដើម្បីការព្យាបាល កាន់តែមានប្រសិទ្ធភាព ហើយឆាប់ជាសះស្បើយ។

៤.អាស៊ីដ Folic

អាស៊ីដ folic ក៏ជាសារធាតុសំខាន់ជួយបង្កើតកោសិកាគ្រាប់ឈាមក្រហម ជំនួយមុខងារ និងការលូតលាស់កោរសិការក្នុងរាងកាយ។ អាស៊ីដប្រភេទនេះស្ថិតក្នុងចង្កោមវីតាមីន B9 ដែលមានលើពពួកបន្លែបៃ​តង គ្រាប់ធញ្ញជាតិ ផ្លែឈើជាច្រើនប្រភេទ ចេក ក្រូច តាសក់ស្រូវ ឪឡឹក និងស្ដ្រប័រី។

អត្ថបទពាក់ព័ន្ធ៖

ករណីចាំបាច់បំផុត អ្នកជំងឺស្លេកស្លាំង ត្រូវទៅជួបគ្រូពេទ្យធ្វើតេស្ដឈាមដើម្បីធានាបានថា អាការៈជំងឺនេះពិតជាបណ្ដាលមកពីកង្វះសារធាតុនេះមែន ហើយគ្រូពេទ្យនឹងណែរនាំពីរបបអាហារដែលគួរញ៉ាំ ជាប្រចាំ ឬក៏ផ្ដល់ជាអាហារបំប៉ន ពិសេសសម្រាប់ស្រ្ដីដែលមានបំណងរៀបផែនការយកកូន។

medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ អឿ អ៊ុយ · កែ 23/11/2022