brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

អ្នកជំងឺទឹកនោមផ្អែមដើរបាន២ ទៅ ៥នាទីក្រោយញ៉ាំអាហារក៏ជួយបញ្ចុះជាតិស្ករ

ការដើរ ក៏ជាការហាត់ប្រាណមួយប្រភេទត្រូវបានរាប់បញ្ចូលក្នុងវិធីសាស្ដ្រនៃការបញ្ចុះជាតិស្ករសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ព្រោះថាការដើរអាចជំរុញឲ្យសាច់ដុំមានចលនា ប្រើប្រាស់ថាមពលទាញយកជាតិស្ករទៅប្រើប្រាស់ ពិសេសក៏ជួយដល់ចរន្ដឈាមដំណើរការបានល្អផងដែរ។

អ្នកជំងឺទឹកនោមផ្អែមដើរបាន២ ទៅ ៥នាទីក្រោយញ៉ាំអាហារក៏ជួយបញ្ចុះជាតិស្ករ

ចង់គណនា BMR ចុចទីនេះ!

ចង់គណនា BMI ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

អ្នកទឹកនោមផ្អែម ឬអ្នកបម្រុងកើតទឹកនោមផ្អែម អាចសាកល្បងអនុវត្ដវិធីនេះបាន គ្រាន់តែចំណាយពេលដើរចន្លោះពី ២ ទៅ ៥នាទីបន្ទាប់ពីញ៉ាំអាហាររួចរាល់ ព្រោះការដើរអាចជួយបង្កើនការរំញោចដំណើរការផលិតអាំង​ស៊ុយ​​លីនដែលជាអ័រម៉ូនសំខាន់បំផុតក្នុងការដឹកនាំជាតិស្ករបញ្ជូនទៅតាមសរីរាង្គក្នុងរាងកាយ។

ជាក់ស្ដែងណាស់​អ្នកជំងឺទឹកនោមផ្អែមប្រភេទ២ មានបញ្ហាចុះខ្សោយការផលិតអាំងស៊ុយលីន ឬផលិតអាំងស៊ុយប្រើការមិនបាន ដែលមិនអាចគ្រប់គ្រងជាតិស្ករក្នុងឈាម។ ដូច្នេះអាចអនុវត្ដវិធីដើរត្រឹមតែ២ ទៅ ៥នាទី បន្ទាប់ពីញ៉ាំអាហារហើយនឹងអាចជួយបញ្ចុះជាតិស្ករ។ ពីព្រោះថា នៅពេលសាច់ដុំធ្វើចលនាគឺត្រូវការថាមពល ហើយថាមពលទាំងនោះគឺបានមកពីជាតិស្ករក្នុងឈាមដែលបានមកពីការបំបែកអាហារយើងបានញ៉ាំ។

សមាគមទឹកនោមផ្អែមអាមេរិកបានបញ្ជាក់ថា ការហាត់ប្រាណមិនថាស្ថិតក្នុងកម្រិតណានោះទេ នៅពេលដែលរាងកាយធ្វើចលនា នោះមានន័យថាសាច់ដុំនឹងត្រូវការទាញយកថាមពលមកប្រើប្រាស់ អាចតិចឬច្រើនអាស្រ័យលើកម្រិតនៃការហាត់ប្រាណ។ ដូច្នេះមិនថាតែការហាត់ប្រាណដែលមានរយៈតិច ឬច្រើននោះទេ ក៏ជួយកាត់បន្ថយជាតិស្ករក្នុងឈាមបានដែរ។

ប្រសិនជាចង់ឲ្យការដើរកាន់តែមានប្រសិទ្ធភាពទៀតនោះគឺគួរតែចំណាយពេលដើរឲ្យបាន ចន្លោះពី ៦០ ទៅ ៩០នាទី បន្ទាប់ពីញ៉ាំបាយហើយ នេះសម្រាប់អ្នកមាន​ជំងឺ​ទឺកនោមផ្អែម បើសម្រាប់អ្នកមានសុខភាពធម្មតាអាចចន្លោះពី ២០ ទៅ ៣០ នាទីបានហើយ។

ដើរក្រោយញ៉ាំអាហារ

ការដើរបន្ទាប់ពីញ៉ាំអាហារ ក្រៅតែពីផ្ដល់អត្ថប្រយោជន៍ដល់ការបញ្ចុះជាតិស្ករ នៅមានអត្ថប្រយោជន៍ផ្សេងទៀតដូចជា ជួយសម្រួលដល់សរសៃឈាម បេះដូង ប្រព័ន្ធរំលាយអាហារ និងសុខភាពឆ្អឹង សាច់ដុំផងដែរ។

ដូច្នេះការចំណាយពេលដើរយ៉ាងហោចបាន ២ទៅ ៥នាទី បន្ទាប់ពីញ៉ាំអាហារហើយ ពិតជាផ្ដល់អត្ថប្រយោជន៍ដោយជួយបញ្ចុះជាតិស្ករ ទាំងអ្នកទឹកនោមផ្អែម និងអ្នកមានសុខភាពធម្មតា។

អត្ថបទគួរអាន៖

medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ អឿ អ៊ុយ · កែ 17/08/2023