ការគ្រប់គ្រងរបបអាហារ សម្រាប់អ្នកជំងឺទឹកនោមផ្អែមគឺជារឿងចាំបាច់។ បើគ្រប់គ្រងបានត្រឹមត្រូវអ្នកជំងឺនឹងមានសុខភាពល្អ បើគ្រប់គ្រងមិនបានល្អនឹងបណ្ដាលឲ្យកម្រិតជាតិស្ករក្នុងឈាមកើនឡើងខ្ពស់ ប៉ះពាល់សុខភាពអ្នកជំងឺ។ ដូច្នេះហើយអ្នកជំងឺត្រូវម៉ត់ចត់នឹងរបបអាហារដែលត្រូវញ៉ាំប្រចាំថ្ងៃ។ តួយ៉ាងដូចជា បាយ និង បបរ ជាអាហារប្រចាំថ្ងៃសម្រាប់យើងមានសុខភាពធម្មតា ប៉ុន្ដែសម្រាប់អ្នកទឹកនោមផ្អែមវិញ ការញ៉ាំអាហារទាំងនោះ ត្រូវដឹងពីគុណវិបត្ដិរបស់វាតាមប្រភេទនីមួយៗ។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
លោកវេជ្ជបណ្ឌិត ហួយ បញ្ញា ឯកទេសខាងជំងឺទឹកនោមផ្អែម និង ក្រពេញអ័រម៉ូន នៃមន្ទីពេទ្យព្រះអង្គឌួង បានមានប្រសាសន៍ថា អាហារប្រចាំថ្ងៃអ្នកជំងឺទឹកនោមផ្អែមដែលចម្អិនពីអង្ករ បែងចែកសន្ទស្សន៍ជាតិស្ករជា៥ប្រភេទខុសគ្នាៗ។ ក្នុងនោះបបរគឺជាអាហារដែលមានសន្ទស្សន៍ជាតិស្ករខ្ពស់ជាងគេ បន្ទាប់មកបាយជ្រាយ បាយធម្មតា បាយដាំជាត់ទឹក និង បាយអង្ករសម្រូបមានសន្ទស្សន៍ជាតិស្ករទាបជាងគេ។
លោកបានបញ្ជាក់ទៀតថា អ្នកជំងឺទឺកនោមផ្អែមញ៉ាំបបរសមិនមានគ្រោះថ្នាក់អ្វីនោះទេ អ្នកជំងឺអាចញ៉ាំបាន ប៉ុន្ដែវាមិនសូវល្អចំពោះសុខភាព ដោយសារតែបបរសមានសន្ទស្សន៍ជាតិស្ករខ្ពស់ នៅពេលអ្នកជំងឺទឹកនោមផ្អែមញ៉ាំវានឹងបណ្ដាលឲ្យការស្រូបយកជាតិស្ករលឿនជាងបាយ ដូច្នេះទើបអ្នកជំងឺមិនគួរញ៉ាំបបរសនោះទេ។
កុំថាឡើយតែបបរស សូម្បីតែបាយក៏អ្នកជំងឺទឹកនោមផ្អែមត្រូវតែរឹតត្បិតបរិមាណញ៉ាំជាប្រចាំ ដូច្នេះពពួកអាហារដែលមានសន្ទស្សន៍ជាតិស្ករខ្ពស់ទាំងអស់អ្នកទឹកនោមផ្អែមត្រូវតែប្រុងប្រយ័ត្នក្នុងការញ៉ាំ។
អត្ថបទគួរអាន៖
- ទម្លាប់មិនល្អទាំង៦ បំផ្លាញសុខភាពបេះដូងដោយមិនដឹងខ្លួន
- ខ្វះឈាមទៅចិញ្ចឹមបេះដូង អាចចេញរោគសញ្ញាទាំងនេះ
- ផ្លែឈើទាំង៨មុខនេះ ល្អសម្រាប់សុខភាពបេះដូង
- ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃឈាមបេះដូង
- គ្រឿងផ្សំក្នុងអាហារ ៣មុខ អាចធ្វើឲ្យបេះដូងលោតខុសធម្មតា
- ធ្វើការពីផ្ទះ មុខកុំព្យូទ័រយូរម៉ោង អាចប្រឈមជំងឺបេះដូង
អ្វីដែលសំខាន់បំផុតអ្នកជំងឺត្រូវតែអនុវត្ដតាមការណែរនាំរបស់គ្រូពេទ្យ ឬត្រូវពិគ្រោះជាមួយគ្រូពេទ្យព្យាបាលជាមុនសិន មុនពេលសម្រេចចិត្ដញ៉ាំអាហារណាប្លែកៗ។ អ្នកជំងឺក៏ត្រូវហាត់ប្រាណបញ្ចុះជាតិស្ករឲ្យបានជាប្រចាំថ្ងៃ ដើម្បីឲ្យសុខភាពកាន់តែរឹងមាំ។
[embed-health-tool-bmi]