បើនិយាយដល់ជំងឺទឹកនោមផ្អែម និងបញ្ហាលិង្គមិនឡើងរឹង គឺជាស្ថានភាពជំងឺពីរផ្សេងគ្នា ប៉ុន្តែអាចមានទំនាក់ទំនងគ្នាបាន។ បញ្ហាលិង្គមិនឡើងរឹង សម្ដៅដល់ការពិបាករក្សាលិង្គឲ្យនៅរឹងបាន។ បុរសមានជំងឺទឹកនោមផ្អែម ទំនងជាអាចវិវត្តទៅជាមានបញ្ហាលិង្គមិនឡើងរឹងពីរទៅបីដងខ្ពស់ជាងអ្នកធម្មតា។
ជំងឺទឹកនោមផ្អែមកើតឡើងពេលកម្រិតជាតិស្ករក្នុងចរន្តឈាមមានច្រើនពេក ហើយជំងឺនេះច្រើនកើតចេញពីការលើសទម្ងន់ និងមិនសូវធ្វើសកម្មភាពរាងកាយ។
១. បញ្ហាលិង្គ និងជំងឺទឹកនោមផ្អែម
ការសិក្សាមួយរបស់សាកលវិទ្យាល័យBoston បានបង្ហាញថាបុរសប្រហែលជាពាក់កណ្ដាលដែលរកឃើញថាមានជំងឺទឹកនោមផ្អែមប្រភេទ២ នឹងវិវត្តជាមានបញ្ហាលិង្គមិនឡើងរឹងនៅរង្វង់ប្រាំ ទៅ១០ឆ្នាំបន្ទាប់។ បើសិនជាប្រុសៗមានថែមជំងឺបេះដូងទៀត បញ្ហាលិង្គមិនឡើងរឹងនឹងកាត់តែអាក្រក់ថែមទៀត។
យ៉ាងណា ការសិក្សាមួយទៀត ចេញផ្សាយនៅឆ្នាំ២០១៤ បានរកឃើញថាប្រសិនអ្នកមានជំងឺទឹកនោមផ្អែម អាចរក្សារបៀបរបបរស់នៅប្រកបដោយសុខភាពល្អ អ្នកជំងឺទឹកនោមផ្អែមនឹងអាចកាត់បន្ថយរោគសញ្ញា និងបង្កើតសមត្ថភាពផ្លូវភេទឡើងវិញ។ របៀបរបបរស់នៅទាំងនេះមានការទទួលបានរបបអាហារត្រឹមត្រូវ និងការហាត់ប្រាណបានទៀងទាត់។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ
២. មូលហេតុលិង្គមិនឡើងរឹងលើអ្នកជំងឺទឹកនោមផ្អែម
រវាងជំងឺទឹកនោមផ្អែម និងបញ្ហាលិង្គមិនឡើងរឹងមានទំនាក់ទំនងទៅនឹងលំហូរឈាម និងប្រព័ន្ធប្រសាទ។ ការគ្រប់គ្រងកម្រិតជាតិស្ករមិនបានល្អ អាចបំផ្លាញដល់សរសៃឈាមតូចៗ និងប្រព័ន្ធប្រសាទ។ ការខូចខាតប្រព័ន្ធប្រសាទគ្រប់គ្រងលើរំញោចអារម្មណ៍ផ្លូវភេទ និងការឆ្លើយតបមិនប្រក្រតី អាចធ្វើឲ្យប៉ះពាល់ដល់សមត្ថភាពលិង្គរបស់បុរសមិនអាចឡើងរឹងសម្រាប់រួមភេទបាន។ ការរថយចុះនៃលំហូរឈាម ដោយសារតែសរសៃឈាមតូចៗខូចខាត ក៏រួមចំណែកធ្វើឲ្យលិង្គមិនឡើងរឹងដែរ។
[embed-health-tool-bmi]
កត្តាប្រឈមមួយចំនួនផ្សេងទៀត ធ្វើឲ្យមានបញ្ហាលិង្គមិនឡើងរឹងមានដូចជា មានជំងឺធាត់ ជក់បារី គ្រប់គ្រងជាតិស្ករមិនបានល្អ របបអាហារមិនត្រឹមត្រូវ ជំងឺថប់បារម្ភ មិនសូវមានសកម្មភាពរាងកាយ និងផឹកគ្រឿងស្រវឹងច្រើនជាដើម។
បើសិនជាប្រុសៗយើង សម្គាល់ឃើញពីភាពប្រែប្រួលនៃការឡើងរឹងរបស់លិង្គ សូមប្រឹក្សាជាមួយគ្រូពេទ្យ ដើម្បីបានធ្វើរោគវិនិច្ឆ័យ និងព្យាបាលត្រឹមត្រូវ។ ការបណ្ដែតបណ្ដោយ មិនស្វែងរកជំនួយ និងធ្វើឲ្យយើងមិនទទួលបានការព្យាបាលទាន់ពេល។
អត្ថបទគួរអាន៖
- លើកទម្ងន់ ជួយបេះដូង ជាងការហាត់ប្រាណបែបផ្សេងច្រើនណាស់
- នេះជាមូលហេតុ គួរឆ្លៀតលើកទម្ងន់យ៉ាងហោច ២ដង/សប្ដាហ៍
- ៥ក្បាច់នេះ ជួយឲ្យរាងស្អាត ចង្កេះតូច និងក្បាលពោះរាបស្មើ
- វិធីជំរុញមេតាបូលីសដុតថាមពលក្នុងរាងកាយ ជួយកុំឲ្យក្លាយជាកាម៉ាប់ៗ
- បុរសៗប្រឈមបញ្ហាអ្វីខ្លះបើឡើងកូលេស្ដេរ៉ូលខ្ពស់ក្នុងឈាម?
- តើពេលឈឺអាចបន្តការហាត់ប្រាណបានដែរឬទេ?