សម្រាប់អ្នកមានជំងឺទឹកនោមផ្អែម ការគ្រប់គ្រងជំងឺនេះបានល្អគឺជារឿងចាំបាច់បំផុត ព្រោះថាការគ្រប់គ្រងជំងឺមិនបានល្អ នឹងធ្វើឲ្យអ្នកកើតជំងឺនេះមានផលវិបាកច្រើនយ៉ាង រួមទាំងប្រឈមនឹងបញ្ហាខ្សោយការស្តាប់ផងដែរ។
១. ការសិក្សារវាងជំងឺទឹកនោមផ្អែម និងបញ្ហាខ្សោយការស្ដាប់
ការសិក្សាមួយចំនួនបានបង្ហាញថាបញ្ហាខ្សោយការស្តាប់ អាចកើតមានទ្វេដងលើអ្នកមានជំងឺទឹកនោមផ្អែមប្រភេទ២ ខ្ពស់ជាងអ្នកមិនមានជំងឺនេះ។ ការសិក្សាមួយធ្វើឡើងកាលពីឆ្នាំ២០០៨ បានវាយតម្លៃថាជំងឺទឹកនោមផ្អែមអាចធ្វើឲ្យអ្នកជំងឺជួបបញ្ហាស្ដាប់មិនឮ ឬពិបាកស្ដាប់ ដោយសារតែប្រព័ន្ធប្រសាទ និងសរសៃឈាមបានរងការខូចខាត។ ដូចគ្នាដែរ ការសិក្សាមួយទៀតបានបង្ហាញថាបញ្ហាពិបាកស្ដាប់អាចមានទំនាក់ទំនងនឹងការខូចប្រព័ន្ធប្រសាទ។
[embed-health-tool-heart-rate]
ការសិក្សាខាងលើ បានសន្និដ្ឋានថា អ្នកមានជំងឺទឹកនោមផ្អែមអាចជួបបញ្ហាពិបាកស្ដាប់ដល់ទៅពីរដងខ្ពស់ជាងអ្នកមិនមានជំងឺនេះ។
២. មូលហេតុបង្ក
មូលហេតុបង្កឲ្យអ្នកជំងឺទឹកនោមផ្អែមជួបបញ្ហាខ្សោយត្រចៀក ឬខ្សោយការស្ដាប់នៅមិនទាន់ដឹងច្បាស់នៅឡើយ។ យ៉ាងណា ក្រុមអ្នកស្រាវជ្រាវថាកម្រិតជាតិស្ករក្នុងឈាមខ្ពស់អាចបំផ្លាញសរសៃឈាមក្នុងរាងកាយ រួមទាំងត្រចៀកផងដែរ។ បើសិនជាយើងមានជំងឺទឹកនោមផ្អែម និងមិនបានគ្របគ្រងជំងឺនេះឲ្យបានល្អ យូរៗទៅនឹងធ្វើឲ្យមានការខូចខាតបណ្ដាញសរសៃឈាមតូចៗនៅក្នុងត្រចៀក។
ផលវិបាកផ្សេងទៀតកើតពីជំងឺទឹកនោមផ្អែមគឺការខូចខាតប្រព័ន្ធប្រសាទ។ ដូចគ្នាដែរ ជំងឺទឹកនោមផ្អែមក៏អាចបំផ្លាញប្រព័ន្ធប្រសាទសំឡេង នាំឲ្យមានបញ្ហាខ្សោយត្រចៀក។
កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
៣. មូលហេតុផ្សេងទៀតធ្វើឲ្យខ្សោយការស្ដាប់
ក្រៅពីជំងឺទឹកនោមផ្អែម នៅមានកត្តាមួយចំនួនទៀតក៏អាចធ្វើឲ្យមនុស្សយើងមានបញ្ហាខ្សោយការស្ដាប់ដែរ។ កត្តាទាំងនោះរួមមាន៖
- វ័យកាន់តែច្រើន
- រស់នៅមជ្ឈដ្ឋានមានសំឡេងឮខ្លាំងៗ
- មានប្រវត្តិគ្រួសារត្រចៀកខ្សោយ
- មានអាចម៍ត្រចៀក ឬរបស់អ្វីផ្សេងនៅក្នុងត្រចៀក
- ឆ្លងវីរុស ឬក្ដៅខ្លួន
- បញ្ហាត្រចៀកផ្សេងៗទៀត
អត្ថទពាក់ព័ន្ធ៖