អ្នកជំងឺទឹកនោមផ្អែមមួយចំនួនអាចឆ្ងល់ថា បើទឹកដោះគោមានផ្ទុកសារធាតុកាបូនអ៊ីដ្រាត ជាតិខ្លាញ់បែបហ្នឹង តើញ៉ាំទៅអាចបង្កឲ្យកើនឡើងជាតិស្ករក្នុងឈាម ប៉ះពាល់សុខភាពដែរឬទេ?
អ្នកជំងឺទឹកនោមផ្អែមមួយចំនួនអាចឆ្ងល់ថា បើទឹកដោះគោមានផ្ទុកសារធាតុកាបូនអ៊ីដ្រាត ជាតិខ្លាញ់បែបហ្នឹង តើញ៉ាំទៅអាចបង្កឲ្យកើនឡើងជាតិស្ករក្នុងឈាម ប៉ះពាល់សុខភាពដែរឬទេ?

ជាក់ស្ដែងណាស់ ការព្រួយបារម្ភធំបំផុតរបស់អ្នកទឹកនោមផ្អែមមិនថាប្រភេទ១ ឬ២នោះ គឺការគ្រប់គ្រងរបបអាហារនេះតែម្ដង ដែលអាចលងបន្លាចអារម្មណ៍ពួកគាត់ស្ទើតែមិនហ៊ានញ៉ាំអ្វីផ្ដេសផ្ដាសទាល់តែសោះ។ តួយ៉ាងដូចជា ពពួកទឹកដោះគោនេះ ក៏នៅតែជាចម្ងល់ពួកគាត់ផងដែរ។
ចំពោះប្រភេទទឹកដោះគោបានឆ្លងកាត់ការត្រួតពិនិត្យលើគុណភាពស្ដង់ដារសុវត្ថិភាព គឺជាពពួកអាហារបំប៉នល្អបំផុតជំនួយដល់សុខភាព អ្នកជំងឺទឹកនោមផ្អែមទាំងពីរប្រភេទអាចញ៉ាំបានទោះបីទឹកដោះគោទាំងនោះមានផ្ទុកសារធាតុកាបូអ៊ីដ្រាត និង ខ្លាញ់ក៏ដោយ តែមិនមែនជាប្រភេទទឹកដោះគោខាប់ដែលមានកម្រិតជាតិផ្អែមខ្លាំងនោះទេ។ ម្យ៉ាងវិញទៀត អ្នកជំងឺទឹកនោមផ្អែមមិនប្រាកដថាត្រូវតែតបអាហារដែលមានសារធាតុទាំងពីរប្រភេទនោះរហូតនោះដែរ។ ប៉ុន្ដែការញ៉ាំក៏ត្រូវប្រុងប្រយ័ត្នចំណុចមួយចំនួនដែរ។
ទឹកដោះគោមានមានសន្ទស្សន៍ជាតិស្ករទាប ចន្លោះពី ៣០ ទៅ ៤០ ហើយមានសារធាតុចិញឹមច្រើន ក្នុងនោះមានដូចជា ពពួកប្រូតេអ៊ីន វីតាមីន រ៉ែ ដែលល្អសម្រាប់សុខភាពអ្នកជំងឺទឹកនោមផ្អែម ប៉ុន្ដែមានចំណុចមួយដែលត្រូវប្រុងប្រ័ត្ននោះគឺ បញ្ហាអាលែកហ្ស៊ី ដែលអាចបណ្ដាលឲ្យអ្នកជំងឺមានអាការៈ រាករូស ចុកពោះ និង ឡើងកន្ទួលស្បែកជាដើម។ ដូច្នេះត្រូវប្រុងប្រយ័ត្នអ្នកដែលដឹងខ្លួនថា មានបញ្ហាអាលែកហ្ស៊ីជាមួយទឹកដោះ គួរតែជៀសវាង។

ក្នុងស្ថានភាពដែលអ្នកជំងឺកំពុងតែមានបញ្ហាឡើងជាតិស្ករ គឺមិនត្រូវញ៉ាំទឹកដោះគោនោះទេ ពិសេសពេលជាតិស្ករខ្ពស់ជាង ១៣៥ មិល្លីក្រាម/ដេស៊ីលីត្រឈាម។ ព្រោះទឹកដោះគោក៏មានផ្ទុកនូវជាតិខ្លាញ់ កាបូអ៊ីដ្រាត ដែលអាចធ្វើឲ្យជាតិស្ករក្នុងឈាមកាន់តែកើនឡើងបាន។ ដូច្នេះត្រូវដឹងច្បាស់ថា ជាតិស្ករក្នុងខ្លួនស្ថិតនៅតំបន់សុវត្ថិភាព ចន្លោះពី ៨០-១២០ គឺអាចញ៉ាំបានហើយ។
អ្នកជំងឺទឹកនោមផ្អែមទាំងពីរប្រភេទ មិនត្រូវបានគ្រូពេទ្យណែរនាំឲ្យញ៉ាំទឹកដោះគោពេលយប់នោះទេ។ ព្រោះអាចបណ្ដាលឲ្យកើនឡើងជាតិស្ករបាន ដោយសារតែពេលយប់ រាងកាយត្រូវសម្រាក គ្មានសកម្មភាពត្រូវប្រើប្រាស់ថាមពល។ ដូច្នេះជាតិស្ករ Lactose ជាតិខ្លាញ់ និង កាបូអ៊ីដ្រាត ក្នុងទឹកដោះក៏មិនត្រូវបានប្រើប្រាស់ ទើបបណ្ដាលឲ្យកើនឡើងជាតិស្ករក្នុងឈាមបាន។ ដូច្នេះពេលវេលាដែលល្អគួរញ៉ាំទឹកដោះគោសម្រាប់អ្នកទឹកនោមផ្អែម គឺពេលព្រឹក និង ពេលថ្ងៃត្រង់។
អ្នកជំងឺមុនញ៉ាំទឹកដោះគោ ដំបូងបំផុតត្រូវពិនិត្យមើល និង ស្គាល់ផលិតផលជាមុនសិន តួយ៉ាងទឹកដោះគោនៅលើទីផ្សារមានច្រើនប្រភេទណាស់ ទាមទារយើងត្រូវស្វែងយល់ពីគុណភាព សារធាតុប្រើប្រាស់ជាមួយផលិតផលនោះ។ បើចំពោះទឹកដោះគោស្រស់ ទឹកដោះគោឆៅ និងប្រភេទទឹកដោះគោដែលបានដកជាតិខ្លាញ់ អ្នកជំងឺអាចញ៉ាំបានធម្មតា មិនប៉ះពាល់ដល់សុខភាពនោះទេ។ ប៉ុន្ដែគួរញ៉ាំក្នុងបរិមាណល្មម មិនលើសពី៣០០មិល្លីលីត្រ ក្នុងមួយពេល។
អត្ថទពាក់ព័ន្ធ៖
ចំពោះប្រភេទទឹកដោះគោដែលបានកែច្នៃបន្ថែមរសជាតិ អ្នកជំងឺទឹកនោមផ្អែមគួរតែជៀសវាង ឬអាចញ៉ាំបានដែរ ប៉ុន្ដែក្នុងបរិមាណតិច ឬក្នុងករណីដែលអ្នកជំងឺមានបញ្ហាជាតិស្ករថយចុះនៅចន្លោះពី ៦០-៨០ មិលី្លក្រាម/ដេស៊ីលីត្រឈាម ការញ៉ាំនៅពេលនោះ អាចជួយឲ្យជាតិស្ករយើងកើនឡើងវិញបាន។ យ៉ាងណា ការជ្រើសរើសផលិតផលទឹកដោះគោណាមួយមកញ៉ាំ គួរសុំការណែនាំពីគ្រូពេទ្យ គឺជាការល្អប្រសើរ។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Nutrition Recommendations and Interventions for Diabetes https://diabetesjournals.org/care/article/31/Supplement_1/S61/24525/Nutrition-Recommendations-and-Interventions-for
Dietary Intake and Type 2 Diabetes https://pubmed.ncbi.nlm.nih.gov/31514301/
Dairy Intake and the Risk of Type 2 Diabetes in Women https://diabetesjournals.org/care/article/29/7/1579/28615/A-Prospective-Study-of-Dairy-Intake-and-the-Risk
Diabetes nutrition: Including sweets in your meal plan https://www.mayoclinic.org/diseases-conditions/diabetes/in-depth/diabetes-nutrition/art-20047654
Milk and nutrition https://www.diabetes.org.uk/guide-to-diabetes/enjoy-food/eating-with-diabetes/diabetes-food-myths/milks
កំណែប្រែបច្ចុប្បន្ន
17/08/2023
អត្ថបទដោយ អឿ អ៊ុយ
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ