backup og meta

បើម៉ាក់កើតទឺកនោមផ្អែមពេលពពោះ កូនអាចមានហានិភ័យខ្ពស់កើតជំងឺនេះដែរ

បើម៉ាក់កើតទឺកនោមផ្អែមពេលពពោះ កូនអាចមានហានិភ័យខ្ពស់កើតជំងឺនេះដែរ

ការស្រាវជ្រាវ​បាន​បង្ហាញ​ថា កូន​អាច​មាន​ហានិភ័យ​កើតជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១ មុន​អាយុ​២២​ឆ្នាំ ប្រសិនបើ​ម៉ាក់​ៗ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​​អំឡុង​ពេល​ពពោះ។ ពិត​ណាស់ ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១ កើត​ឡើង​នៅ​ពេល​ដែល​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​រាងកាយ​ ធ្វើការវាយ​ប្រហារ​កោសិកា​ដែល​ផលិត​អាំងស៊ុយលីន​នៅ​ក្នុង​លំពែង។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ប្រសិនបើ​ម៉ាក់​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ អា​អូន​ក៏​អាច​​ប្រឈម​នឹង​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២ និង​បញ្ហា​ធាត់​ជ្រុល​ផង​ដែរ។

​ហានិភ័យ​ដទៃ​ទៀត​សម្រាប់​ទារក​

ក្រៅ​ពី​បង្ក​ឲ្យ​មាន​ផលវិបាក​អំឡុង​ពេល​យូរ​ហើយ ជំងឺ​ទឹក​នោម​ផ្អែម​អំឡុង​ពេល​ពពោះ​ ក៏​នាំ​ឲ្យ​មាន​ហានិភ័យ​អំឡុង​ពេល​ពពោះ​ដូច​គ្នា ដែល​រួម​មាន​៖

  • ទារក​មាន​ទំហំ​ធំ​ដែល​ទាមទារ​ឲ្យ​សម្រាល​ដោយ​វះកាត់
  • ទារក​កើតមុនខែ
  • ខ្វះ​ជាតិ​ស្ករ​ក្នុង​ឈាម​ក្រោយ​សម្រាល​។

ម៉ាក់​ៗ​អាច​បង្ការ​ និង​គ្រប់គ្រង​ជំងឺ​ទឹក​នោម​ផ្អែម​អំឡុង​ពេល​ពពោះ​ដោយ​របៀប​ណា?

​ម៉ាក់​ៗ​​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ការវិវត្ត​ទៅ​ជា​ជំងឺ​ទឹក​នោម​ផ្អែម​អំឡុង​ពេល​ពពោះ ដោយ​ការ​គ្រប់គ្រង់​ទម្ងន់​ខ្លួន​ឲ្យ​បាន​ល្អ ធ្វើ​លំហាត់​ប្រាណ និង​ញ៉ាំ​របបអាហារ​ល្អ​ៗ​ មុន​ពេល​មាន​ផ្ទៃពោះ។

ទឹកនោមផ្អែមពេលពពោះ

គណនាថ្ងៃសម្រាលកូន

គន្លឹះ​ថែទាំ​សុខភាព​ក្មេង​ បើ​ម្តាយ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​អំឡុង​ពេល​ពពោះ

ថ្វី​ត្បិត​តែ​យើង​មិន​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១​លើ​កុមារ​ដែល​​ម៉ាក់​ៗ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ​ក៏​ពិត​មែន​ ប៉ុន្តែ​យើង​អាច​បញ្ចៀស​ហានិភ័យ​នៃ​ការវិវត្ត​ទៅ​ជា​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២ និង​ធាត់​ជ្រុល​​បាន​ ដោយ​ឲ្យ​កូន​បង្កើត​ទម្លាប់​រស់នៅ​ប្រកប​ដោយ​សុខភាព​ល្អ ដូចជា៖

  • ជំរុញ​ឲ្យ​កូន​បង្កើត​ផែនការ​របបអាហារ​ល្អៗ​ ដោយ​បញ្ចូល​នូវ​ផ្លែឈើ បន្លែ ប្រូតេអ៊ីន​គ្មាន​ខ្លាញ់ និង​ទឹក​ដោះគោ​មាន​ជាតិ​ខ្លាញ់​ទាប
  • ណែនាំ​ឲ្យ​កូន​ហាត់ប្រាណ​ជា​ទៀងទាត់ និង​គ្រប់គ្រង​ទម្ងន់​ខ្លួន​ឲ្យ​បាន​ល្អ ជា​ពិសេស​ត្រូវ​តាមដាន​សុខភាព​ជា​ប្រចាំ​។

ចំណុចសំខាន់

ការស្រាវជ្រាវ​បាន​បង្ហាញ​ថា កូន​អាច​មាន​ហានិភ័យ​កើតជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១ មុន​អាយុ​២២​ឆ្នាំ ប្រសិនបើ​ម៉ាក់​ៗ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​​អំឡុង​ពេល​ពពោះ។ ពិត​ណាស់ ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១ កើត​ឡើង​នៅ​ពេល​ដែល​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​រាងកាយ​ វាយ​ប្រហារ​កោសិកសា​ដែល​ផលិត​អាំងស៊ុយលីន​នៅ​ក្នុង​លំពែង។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ប្រសិនបើ​ម៉ាក់​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ អា​អូន​ក៏​អាច​​ប្រឈម​នឹង​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២ និង​បញ្ហា​ធាត់​ជ្រុល​ផង​ដែរ។

អត្ថបទគួរអាន៖

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

What long-term effects may gestational diabetes have on a baby?

https://www.medicalnewstoday.com/articles/gestational-diabetes-long-term-effects-on-baby#protecting-childs-health

How Gestational Diabetes Can Impact Your Baby

https://diabetes.org/living-with-diabetes/life-stages/gestational-diabetes/how-will-this-impact-my-baby

Gestational diabetes

https://www.mayoclinic.org/diseases-conditions/gestational-diabetes/symptoms-causes/syc-20355339

កំណែ​ប្រែបច្ចុប្បន្ន

08/07/2024

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Sopheng


អត្ថបទពាក់ព័ន្ធ

ដំណឹងល្អ! គ្រូពេទ្យចិនព្យាបាលអ្នកជំងឺទឹកនោមផ្អែមជាសះស្បើយ ដោយប្រើស្ទីមសែល

សារធាតុចិញ្ចឹមសំខាន់៣មុខនេះ ជួយគ្រប់គ្រងជំងឺទឹកនោមផ្អែមយ៉ាងល្អ!


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jul 08

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម