backup og meta

មហារីកថ្លើមអាចកើតស្ងាត់ៗ បើចេញសញ្ញាទាំងនេះគួរទៅជួបពេទ្យ

មហារីកថ្លើមអាចកើតស្ងាត់ៗ បើចេញសញ្ញាទាំងនេះគួរទៅជួបពេទ្យ

គ្នា​យើង​ដឹង​ហើយ​ថា ជំងឺ​មហារីក​គឺ​ជា​ជំងឺ​គួរ​ឲ្យ​ខ្លាច​មួយ​ដែល​មាន​ភាគ​រយ​ទាប​ក្នុង​ការ​ព្យាបាល​ឲ្យ​ជា​សះស្បើយ​វិញ​បាន។ ជំងឺ​មហារីក អាច​កើត​បាន​ស្ទើរ​តែ​គ្រប់​ទី​កន្លែង​លើ​រាង​កាយ​របស់​យើង​ម្នាក់ៗ ហើយ​ថ្លើម​ក៏​ងាយ​ប្រឈម​នឹង​ការ​កើត​ជំងឺ​សាហាវ​មួយ​នេះ​ដែរ បើ​មិន​ប្រយ័ត្ន​សុខភាព។

គណនា BMI

គណនា BMR

កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ

មន្ទីរពេទ្យ កាល់ម៉ែត បាន​បង្ហោះ​លើ​ហ្វេសប៊ុក​ឲ្យ​ដឹង​ថា ជំងឺ​មហារីក​ថ្លើម​កើត​ចេញ​ពី​សាច់​ថ្លើម​ខ្លួន​ឯង ឬ​ឆ្លង​រាល​ដាល​ពី​សរីរៈ​ដទៃ។ ជំងឺ​នេះ​មាន​ច្រើន​ប្រភេទ តែ​មាន​តែ​មួយ​ប្រភេទ​ប៉ុណ្ណោះ ដែល​កើត​មាន​ញឹក​ញាប់ និង​កាច​សាហាវ​ជាង​គេ គឺ​ជា​ពួក​ប្រភេទ​កើត​ចេញ​ពី​កោសិកា​ថ្លើម​ដែល​ក្រិន​ហៅ​ថា CHC (Chronic Hepatitis C)។

ជំងឺ​មហារីក​ថ្លើម​នេះ ភាគ​ច្រើន​កើត​ឡើង​ដោយ​ស្ងាត់ៗ មិន​សូវ​ធ្វើ​ឲ្យ​អ្នក​ជំងឺ​ដឹង​ទេ តែ​ពេទ្យ​អាច​សម្គាល់​រោគ​សញ្ញា​ខ្លះៗ​ដូច​ជា ឈឺពោះ អស់​កម្លាំង មិន​ឃ្លាន​អាហារ ស្លេក​ស្លាំង ស្រក​ទម្ងន់ និង​មាន​ដុំ​ក្នុង​ពោះ​នៅ​ពេល​ប៉ះ​ទៅ។ ស្រប​គ្នា​នេះ​ដែរ ជំងឺ​មហារីក​ថ្លើម​អាច​បង្ក​ឡើង​ដោយ​កត្តា​មួយ​ចំនួន​រួម​មាន៖

– ញ៉ាំ​ស្រា និង​ជក់​បារី ដែល​បង្ក​ឲ្យ​ក្រិន​ថ្លើម

– ជំងឺ​រលាក​ថ្លើម B និង​C

– ជំងឺ​ទឹក​នោម​ផ្អែម បារ៉ាស៊ីត ថ្នាំ​ពន្យា​រកំណើត

– វិទ្យុសកម្ម

– សារធាតុ​គីមី​មួយ​ចំនួន

– ការ​សាយ​ភាយ​ពី​សរីរាង្គ​ដទៃ​ទៀត។

រួមភេទ​មិនប្រយ័ត្ន តិចឆ្លង​រលាក​ថ្លើម Hello គ្រូពេទ្យ

ដោយ​សារ​តែ​ជំងឺ​មហារីក​ថ្លើម​កើត​ឡើង​ស្ងាត់ៗ មន្ទីរពេទ្យ កាល់ម៉ែត បាន​ណែនាំ​ឲ្យ​តាម​ដាន​សុខភាព​ជា​ប្រចាំ និង​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ឯក​ទេស ដើម្បី​ធ្វើ​រោគ​វិនិច្ឆ័យ និង​ធ្វើ​ការ​ព្យាបាល​បាន​ទាន់​ពេល​វេលា មុន​ពេល​ជំងឺ​រាល​ដាល​កាន់​តែ​ខ្លាំង។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

What is liver cancer? An expert explains, https://www.mayoclinic.org/diseases-conditions/liver-cancer/symptoms-causes/syc-20353659#:~:text=Several%20types%20of%20cancer%20can,hepatoblastoma%2C%20are%20much%20less%20common.

What is liver cancer?, https://www.nhs.uk/conditions/liver-cancer/

Liver Cancer, https://my.clevelandclinic.org/health/diseases/9418-liver-cancer

កំណែ​ប្រែបច្ចុប្បន្ន

18/08/2022

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

រលាកថ្លើមប្រភេទ B មិនទាន់មានថ្នាំព្យាបាលទេ ម៉ាក់ប៉ាត្រូវនាំកូនតូចទៅចាក់វ៉ាក់សាំងឲ្យគ្រប់ចំនួន

អ្វី​ទៅ​ជា​មហារីកថ្លើម​រាលដាល?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Aug 18, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម