ប្រសិនបើរោគវិនិច្ឆ័យបញ្ជាក់ថា មានជំងឺមហារីកមាត់ស្បូន មានន័យថា ម៉ាក់អ៊ំ ក៏ដូចជាស្រីៗគ្នាយើង នឹងប្រឈមការឈឺចាប់បង្កដោយជំងឺមហារីកនេះ។ កម្រិតនៃការឈឺចាប់នោះអាចមិនសូវ ខ្លាំង ឬធ្ងន់ធ្ងរអាស្រ័យទៅតាមតំបន់មហារីកនោះ ឬក៏ទីតាំងផ្សេងៗ។ គ្មាននរណាម្នាក់ចង់ទ្រាំជាមួយអារម្មណ៍ឈឺចាប់នោះទេ។ បើអ៊ីចឹង “Hello គ្រូពេទ្យ” នឹងប្រាប់ស្រីៗគ្នាយើង ក៏ដូចជាម៉ាក់អ៊ំ ឲ្យចេញកាត់បង្ការ និងកាត់បន្ថយការឈឺចាប់ទាំងនោះ។
ការឈឺចាប់ភាគច្រើនបង្កឲ្យជំងឺមហារីក អាចបណ្ដាលមកពីវត្តមានរបស់ដុំសាច់ណាមួយ។ ដុំសាច់ដុះនៅលើសរសៃប្រសាទ ឆ្អឹង ឬសរីរាង្គផ្សេងៗ អាចនាំឲ្យមានអាការៈពិបាកក្នុងខ្លួនជាច្រើន។ ម្យ៉ាងទៀត ការឈឺចាប់ ក៏អាចកើតឡើងក្រោយការព្យាបាលផងដែរ ដូចជា ព្យាបាលដោយប្រើថ្នាំគីមី ឬវិទ្យុសកម្ម និង ការវះកាត់។ ប្រសិនបើមិនទទួលធ្វើការព្យាបាលត្រឹមត្រូវនោះទេ អាការៈឈឺចាប់ទាំងនេះ មិនត្រឹមតែប៉ះពាល់ដល់សុខភាពរាងកាយប៉ុណ្ណោះទេ វាអាចនឹងប៉ះពាល់ដល់សុខភាពផ្លូវចិត្តទៀតផង។ ហេតុនេះ ត្រូវតែស្វែងរកវិធីកាត់បន្ថយការឈឺចាប់ទាំងនោះបន្ថែមពីលើការព្យាបាល។
ការគ្រប់គ្រងកម្រិតឈឺចាប់ គឺជាមធ្យោបាយមួយ ត្រូវបានប្រើដើម្បីកាត់បន្ថយការឈឺចាប់ និង បង្កើនគុណភាពជីវិតតាមរយៈវិធីសាស្ត្ររួម។ គ្រប់គ្រងការឈឺចាប់អាចធ្វើតាមរយៈថ្នាំ ឬការព្យាបាល ជាអ្វីសំខាន់ និងចាំបាច់សម្រាប់អ្នកជំងឺមហារីក ជាពិសេសនៅពេលមានការឈឺចាប់ធ្ងន់ធ្ងរ។ ទោះជាយ៉ាងណាក៏ដោយ យោងតាមវិទ្យាស្ថានជាតិជំងឺមហារីក ចំនួនអ្នកជំងឺមហារីកដែលអាចបន្ថយការឈឺចាប់ ដោយវិធីព្យាបាលការឈឺចាប់សាមញ្ញៗ គឺមានប្រសិទ្ធភាពរហូតដល់ ៩០ ភាគរយ។
២- ព្យាបាលការឈឺចាប់បង្កដោយមហារីកមាត់ស្បូន
– ព្យាបាលដោយប្រើវិទ្យុសកម្ម៖ ក្នុងករណីខ្លះ យើងអាចពិភាក្សាជាមួយគ្រូពេទ្យបាន ប្រសិនបើយើងជ្រើសរើសវិធីព្យាបាលដោយកាំរស្មីសម្រាប់បំបាត់ការឈឺចាប់ដោយជំងឺមហារីក។ វិធីព្យាបាលដោយវិទ្យុសកម្ម ជាការព្យាបាលមួយត្រូវបានប្រើជាទូទៅ ដើម្បីបង្រួញសាច់ដែលសង្កត់លើសរសៃប្រសាទ ឬដុំសាច់លូតលាស់នៅក្នុងឆ្អឹង។ បង្រួញដុំសាច់ អាចជួយគ្រប់គ្រងការឈឺចាប់មហារីកបាន។ វេជ្ជបណ្ឌិតជាធម្មតា ណែនាំការព្យាបាលដោយប្រើវិទ្យុសកម្មរយៈពេលខ្លី ហើយត្រូវធ្វើការព្យាបាលតែមួយដង ឬពីរដងតែប៉ុណ្ណោះ ហើយមិននាំឱ្យមានផលប៉ះពាល់ច្រើននោះដែរ។
– ទិញថ្នាំគ្មានវេជ្ជបញ្ជា៖ ទោះបីជាអាចទិញប្រើថ្នាំដោយគ្មានវេជ្ជបញ្ជាក៏ដោយ គប្បីពិគ្រោះយោបល់ជាមួយគ្រូពេទ្យជាមុនសិន។ វាអាចបង្កឲ្យមានគ្រោះថ្នាក់ បើយើងមានអាការៈគ្រុនក្ដៅ មានជំងឺតម្រងនោម ជំងឺថ្លើម ហូរឈាមនៅក្រពះ ពោះវៀន ឬដំបៅក្រពះ។ គប្បីធ្វើតាមការណែនាំរបស់ថ្នាំនីមួយៗ ហើយជៀសវាងប្រើច្រើនជាងការណែនាំ។ ប៉ុន្តែអាចប្រើឱសថគ្មានវេជ្ជបញ្ជាបាន ក្នុងករណីគ្រូពេទ្យអនុញ្ញាតឲ្យប្រើប៉ុណ្ណោះ។
អត្ថបទគួរអាន៖
ថ្នាំអាចទិញបានដោយមិនចាំបាច់មានវេជ្ជបញ្ជា អាចមានប្រសិទ្ធភាពគ្រប់គ្រាន់ ដើម្បីបន្ថយការឈឺចាប់ អាចទិញក្រុមថ្នាំ Acetaminophen មានដូចជា Tylenol ឬថ្នាំប្រឆាំងនឹងការរលាក ដូចជា Ibuprofen) និង Aspirinជួយកាត់បន្ថយការហើមផងដែរ។
– ថ្នាំមានវេជ្ជបញ្ជា៖ បើថ្នាំគ្មានវេជ្ជបញ្ជាមិនអាចគ្រប់គ្រងការឈឺចាប់បាន យើងអាចត្រូវការវេជ្ជបញ្ជាសម្រាប់ថ្នាំខ្លាំងជាងនេះ។ សំខាន់ណាស់ក្នុងការប្រើឱសថដែលគ្រូពេទ្យណែនាំ។ ពេលការឈឺចាប់នៅតែកើតមានឡើងបន្ទាប់ពីប្រើថ្នាំតាមវេជ្ជបញ្ជា ត្រូវឲ្យគ្រូពេទ្យដឹង ដើម្បីគ្រូពេទ្យកែតម្រូវថ្នាំ។
ថ្នាំវេជ្ជបញ្ជាអាចត្រូវបានប្រើតែឯង ឬជាមួយនឹងឱសថដទៃទៀត។ ដោយអាស្រ័យលើការឈឺចាប់ ថ្នាំមួយចំនួននេះមានប្រសិទ្ធភាពជាងឱសថដទៃទៀត។ ឱសថវេជ្ជបញ្ជាអាចមានថ្នាំបំបាត់ការឈឺចាប់ជាលក្ខណៈអាភៀន ដូចជា ហ្វានតានីល (Fentanyl) ហាយដ្រូម៉ូហ្វូន (Hydromorphone) មេតាដូន (Methadone) ម៉ូហ្វីន (Morphine) អុកស៊ីកូដូន (Oxycodone) និង ត្រាម៉ាដុល (Tramadol)។ ដោយផ្អែកទៅលើប្រភេទឈឺចាប់ គ្រូពេទ្យអាចណែនាំការផ្សំថ្នាំដទៃទៀតជាមួយ ជាមួយថ្នាំមានជាតិអាភៀនសម្រាប់បំបាត់ការឈឺចាប់របស់យើង។

ថ្នាំទាំងនេះអាចជួយអោយថ្នាំបំបាត់ការឈឺចាប់ដំណើរការល្អ ឬ ព្យាបាលរោគសញ្ញា។ វាអាចជាថ្នាំប្រឆាំងនឹងអុកស៊ីតកម្ម ដើម្បីជួយគ្រប់គ្រងការឈឺចាប់នៃសរសៃប្រសាទ ដូចជា ការក្តៅក្រហល់ក្រហាយ និងឈឺចាក់ឆៀបៗ។ គ្រូពេទ្យក៏អាចប្រើថ្នាំបំបាត់ទុក្ខព្រួយ ដើម្បីបន្ថយការឈឺចាប់ និងជួយឲ្យយើងគេងលក់ ឬថ្នាំប្រឆាំងការរលាក ដូចជា កតទីកូស្តេរ៉យ (corticosteroid) (ឧ. Prednisone) ឬ ឌិចសាមេតាស្សូន (dexamethasone)។