ស្រីៗយើងដឹងទេថា ស្ត្រីនៅម៉ាឡេស៊ីម្នាក់ក្នុងចំណោម ២០ នាក់ ប្រឈមមុខខ្ពស់កើតជំងឺមហារីកសុដន់? នេះជាទិន្នន័យគួរឲ្យបារម្ភមួយ។ អត្រាប្រឈមមុខខ្ពស់នេះ គឺដោយសារស្ត្រីម៉ាឡេស៊ី មិនព្រមទៅពិនិត្យសុដន់នៅមន្ទីរពេទ្យ ដោយសារខ្លាច ឬថាមិនខ្វល់ខ្វាយពីជំងឺមួយនេះ។ ការណាត់ជួបគ្រូពេទ្យជាប្រចាំ អាចជួយឲ្យការធ្វើរោគវិនិច្ឆ័យបានលឿន និងរកឃើញក្នុងដំណាក់កាលដំបូង ដែលជួយឲ្យស្រីៗយើងទទួលការព្យាបាលទាន់ពេលវេលា។
អ្នកជំនាញបានរកឃើញចំណុចមួយចំនួនអាចបង្ហាញអំពីជំងឺមហារីកសុដន់ ហើយក្នុងនោះក៏ទាក់ទងជាមួយអារម្មណ៍មិនស្រួលនៅពេលពាក់អាវទ្រនាប់ដែរ។ ស្រីៗអាចពិនិត្យរកមើលចំណុចអស់នេះដោយខ្លួនឯង មុនទៅពិនិត្យឲ្យច្បាស់ជាមួយគ្រូពេទ្យ។
១- ឡើងដុំពក ឬហើមសុដន់
វិធីងាយស្រួលជាងគេដើម្បីពិនិត្យរកមើលមហារីកសុដន់ក្នុងដំណាក់កាលដំបូងនោះ គឺយកដៃស្ទាបជុំវិញដោះរកមើលដុំពក ឬកន្លែងហើម ម៉ាស្សាផ្នែកខាងក្រៅរបស់ដោះ ដើម្បីរកមើលអ្វីប្លែកកើតមាន ដែលមិនធ្លាប់ឃើញពីមុន។ ប៉ុន្តែ ត្រូវដឹងថា រាល់ដុំពក កន្លែងដែលឡើងហើមលើសុដន់ទាំងអស់ មិនមែនសុទ្ធតែបណ្ដាលមកពីមហារីកទាំងអស់នោះទេ។ ប្រើវិធីដដែលនេះដើម្បីរកមើលដុំពក ឬកន្លែងហើម នៅពេលយើងយកដៃស្ទាបទៅមានអារម្មណ៍ឈឺ។ ប្រសិនបើយើងស្ទាបទៅឈឺមែន នោះអាចជាសញ្ញារបស់មហារីកសុដន់មួយដែរ។ ប៉ុន្តែ វិធីដែលច្បាស់ជាងគេ គឺត្រូវទៅជួបជាមួយគ្រូពេទ្យ ពិនិត្យឲ្យច្បាស់លាស់។
២- តើអារម្មណ៍មិនស្រួលពេលពាក់អាវទ្រនាប់ ជាសញ្ញារបស់ជំងឺមហារីកសុដន់ដែរឬអត់?
សម្រាប់មនុស្សស្រីគ្រប់រូប ពាក់អាវទ្រនាប់គឺជារឿងសំខាន់ ដើម្បីទប់សុដន់របស់យើង។ ប៉ុន្តែ មានស្រីៗយើងមួយចំនួនជឿថា ការពាក់អាវទ្រនាប់រឹបពេក ឬលើកសុដន់ខ្លាំងពេក អាចបណ្ដាលឲ្យកើតមហារីកសុដន់ ប៉ុន្តែការពិតទៅគឺជារឿងជឿតាមគ្នាប៉ុណ្ណោះ ហើយមិនទាន់មានភស្ដុតាងដើម្បីបញ្ជាក់អំពីមូលហេតុមួយនេះបាននៅឡើយ។
ការពាក់អាវទ្រនាប់តឹងពេក មិនទាក់ទងជាមួយការកើតមហារីកសុដន់ឡើយ។ ប៉ុន្តែ មិនមែនបានន័យថា អារម្មណ៍ពេលពាក់អាវទ្រនាប់ មិនមានទាក់ទងជាមួយមហារីកសុដន់ឡើយ។ ដូចនេះ ពេលយើងពាក់អាវទ្រនាប់ ត្រូវសង្កេតមើលថា តើមានអារម្មណ៍ស្រួល ឬពិបាកពាក់ ដែលនេះអាចជាសញ្ញាបញ្ជាក់អំពីមហារីកសុដន់មួយដែរ។
ខាងក្រោមនេះគឺជាសញ្ញាមួយចំនួនបញ្ជាក់ថា ស្រីៗយើងមានអារម្មណ៍មិនស្រួលពេលពាក់អាវទ្រនាប់៖
- សុដន់លេចចេញពីអាវទ្រនាប់តាមខាងលើ ខាងក្រោម ឬតាមចំហៀង
- ខ្សែអាវទ្រនាប់ចាក់ផ្នែកខាងក្រោមនៃសុដន់របស់យើង
- ដៃអាវទ្រនាប់ឧស្សាហ៍របូតចេញពីស្មា
- ស្បែកកំណាត់ចាប់ផ្ដើមជ្រួញ
- ផ្នែកខាងមុខរបស់អាវ មិនគ្របស៊ុបជាមួយសុដន់
- អាវទ្រនាប់រេទៅមកតាមសកម្មភាពដៃយើង។
សញ្ញាទាំងអស់ខាងលើមិនត្រឹមតែបញ្ជាក់ថា យើងទិញអាវមិនត្រូវតែមួយមុខនោះទេ នេះក៏អាចបញ្ជាក់អំពីសញ្ញារបស់មហារីកសុដន់បានថែមទៀតផង។ ដូចនេះ យើងត្រូវសង្កេតមើលរាល់បម្រែបម្រួលណាមួយកើតលើសុដន់របស់យើង។
អត្ថបទពាក់ព័ន្ធ៖
- ស្រីៗគួរដឹង! នេះជាថ្នាំអាចបង្ការមហារីកសុដន់
- Breast Cancer (មហារីកសុដន់)
- កើតមហារីកសុដន់ ប៉ះពាល់អារម្មណ៍ដៃគូអត់?
- ជឿអត់ ថាប្រុសៗអាចកើតជំងឺមហារីកដោះដូចស្រីៗដែរ?
- មានទឹកដោះហើយ តែម៉ាក់ៗមិនព្រមឲ្យកូនបៅ សុដន់អាចជួបបញ្ហាធ្ងន់ធ្ងរ
- សំណួរដែលស្រីៗកើតមហារីកដោះចង់ដឹងបំផុត
៣- គួរធ្វើដូចម្ដេច?
ជាដំបូង ត្រូវផ្ដោតអារម្មណ៍លើការពិនិត្យសុដន់ ពេលសុដន់មិនទាន់ប្រែប្រួល។ គ្រាន់តែពិនិត្យនៅក្នុងរយៈពេល ៧ ទៅ ១០ ថ្ងៃ ក្រោយពេលយើងចាប់ផ្ដើមមករដូវ។ បើយើងមិនទាន់មករដូវ ឬរដូវរបស់យើងទៀងទាត់ យើងគួរពិនិត្យសុដន់ជាប្រចាំក្នុងថ្ងៃដដែល ដូចដែលយើងពិនិត្យកាលពីលើកដំបូងដែរ។
រឿងដែលចាំបាច់ជាងគេ គឺណាត់ជួបជាមួយគ្រូពេទ្យម្ដងក្នុងមួយឆ្នាំ។ អ្វីដែលកាន់តែសំខាន់បំផុតនោះ គឺមនុស្សស្រីយើងគ្រប់រូបត្រូវលុបចោលភាពភ័យខ្លាចមិនហ៊ានជួបពេទ្យ ឬការមិនខ្វាយខ្វល់ជាមួយសុខភាពសុដន់របស់ខ្លួនចោល។ ដូចពាក្យចាស់ពោលថា ការពារ ប្រសើរជាងព្យាបាល ហើយការព្យាបាលគឺងាយស្រួល ក្នុងដំណាក់កាលដំបូងៗ។
អត្ថបទពាក់ព័ន្ធ៖
- ស្រីៗប្រយ័ត្នកើតមហារីកមិនដឹងខ្លួន បើនៅតែមានទម្លាប់អាក្រក់ទាំងនេះ
- កើតមហារីកសុដន់ គួរប្រាប់កូនៗដោយវិធីណា?
- Mastodynia (បញ្ហាឈឺសុដន់)
- បើស៊ាំនឹងថ្នាំ ពេលព្យាបាលជំងឺមហារីកសុដន់គួរធ្វើម៉េច?
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]