មហារីកស្បែក

មហារីក​ស្បែក​​ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ជា​ជំងឺ​មហារីក​ស្បែកផលវិបាក ​ការ​រស់​នៅ​ជា​មួយ​ជំងឺប្រភេទ​នេះ ការការពារ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

មហារីកស្បែក

ត​ជែល​ក្រចក​ញឹកញាប់​ បង្កើន​ហានិភ័យ​មហារីក​ស្បែក​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​ត​ជែល​ក្រចក​​មាន​ការ​ពេញ​និយម​ខ្លាំង​សម្រាប់​ស្រី​ៗ​យើង​នៅ​ពេល​បច្ចុប្បន្ន​នេះ​។ យ៉ាង​ណា​មិញ ថ្វី​ត្បិត​តែ​ការ​ត​ជែល​​មាន​ភាព​ស្រស់​ស្អាត​ និង​អាច​រក្សា​ទុក​បាន​យូរ​ក៏​ពិត​មែន​ ប៉ុន្តែ​វា​ត្រូវការ​ជំនួយ​ពី​កាំរស្មី​UV ដើម្បី​ធ្វើ​ឲ្យ​ជែល​ឆាប់​ស្ងួត​ល្អ​ ដែល​ដំណើរការ​នេះ​​អាច​បង្កើន​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​មហារីក​ស្បែក​ ប្រសិនបើ​យើង​ត​ជែល​ជា​រៀង​រាល់​​ពីរ​បី​សប្ដាហ៍​ម្ដង​។ តើ​​វិទ្យុ​សកម្ម​នៃ​កាំរស្មី​UV​ប៉ះពាល់​អ្វី​ខ្លះ​ចំពោះ​ស្បែក​? មាន​កាំរស្មី​UV ​មាន​ចំនួន​៣​ប្រភេទ ដែល​កាំ​រស្មី​ទាំង​នេះ​សុទ្ធ​តែ​បំផ្លាញ​ស្បែក​ ប៉ុន្តែ​មាន​តែ​កាំរស្មី​UVA និង​UVB​ ប៉ុណ្ណោះ​ដែល​អាច​មក​ដល់​ផ្ទៃ​ផែនដី​។ ពិត​ណាស់​ កាំ​រស្មី​UV​កើត​ចេញ​ពី​ព្រះអាទិត្យ​​ អាច​ជួយ​ស្បែក​​ផលិត​វីតាមីន​D តែ​វា​ក៏​អាច​បង្ក​ឲ្យ​មាន​ការ​រលាក​ប្រសិនបើ​យើង​ប៉ះពាល់​​​រយៈពេល​យូរ​។ លើស​ពី​នេះ​ កាំរស្មី​UV​​ក៏​អាច​បង្ក​គ្រោះថ្នាក់​ និង​ធ្វើ​ឲ្យ​ស្បែក​របស់​យើង​ឆាប់​ចាស់​មុន​វ័យ​ និង​លេច​ចេញ​ស្នាម​ជ្រីវជ្រួញ។ កាំរស្មី​ទាំង​នេះ អាច​ជ្រាបចូល​ទៅ​ក្នុង​ស្រទាប់​ស្បែក​យ៉ាង​ជ្រៅ ដោយ​បំផ្លាញ​DNA​នៅ​ក្នុង​កោសិកា​ស្បែក​ និង​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​ ក៏​ដូចជា​ធ្វើ​ឲ្យ​រាងកាយ​ពិបាក​ទប់ទល់​នឹង​ការ​ឆ្លង​មេរោគ និង​បង្កើន​ហានិភ័យ​នៃ​ជំងឺ​មហារីក​ស្បែក​។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ​​ម៉ាស៊ីន​សម្ងួត​ក្រចក​ប៉ះពាល់​ស្បែក​យ៉ាង​ម៉េច​ខ្លះ​? ម៉ាស៊ីន​សម្ងួត​ក្រចក​ដែល​ប្រើប្រាស់​ក្នុង​អំឡុង​ពេល​ត​ជែល​ បញ្ចេញ​កាំរស្មី​UV​ក្នុង​បរិមាណ​ខុស​ៗ​គ្នា​ ព្រោះ​វា​មាន​កម្រិត​ពន្លឺ​ខុស​ៗ​គ្នា​ ហើយ​កម្លាំង​ក៏​​អាស្រ័យ​លើ​ថាមពល​ចំនួន​វ៉ាត់​របស់​ម៉ាស៊ីន​ដូច​គ្នា។ ដូច្នេះ​ហើយ​ ម៉ាស៊ីន​ដែល​មាន​ចំនួន​វ៉ាត់​ខ្ពស់​ បញ្ចេញ​កាំរស្មី​កាន់​តែ​ច្រើន​។ ជំងឺ​មហារីក​ស្បែក​អាច​កើត​នៅ​លើ​ដៃ​ ជើង​ និង​ក្រោម​ក្រចក​ មហារីក​ស្បែក​អាច​វិវត្ត​​នៅ​ក្រោម​ក្រចក​ និង​ដៃ​ទាំង​ពីរ​ ក៏​ដូចជា​ម្រាម​ដៃ​ និង​ម្រាម​ជើង​។ ចំណែក​ឯ​ជំងឺ​មហារីក​ស្បែក​ដែល​កើត​នៅ​ក្រោម​ក្រចក​ អាច​​​​មាន​ពណ៌​ត្នោត​ខ្ចី ​ឬ​ចាស់​នៅ​លើ​ក្រចក​ និង​​មាន​លក្ខណៈ​បញ្ឈរ​។ ដូចនេះ​ គ្នា​យើង​គប្បី​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ ប្រសិនបើ​​ក្រចក​មាន​ពណ៌​ក្រមៅ និង​កាន់​តែ​ធំ​ទៅ​ៗ ព្រម​ទាំង​​គ្រប​ដណ្ដប់​នៅ​លើ​ផ្ទៃ​ក្រចក។ ម្យ៉ាង​វិញ​ទៀត យើង​ក៏​ត្រូវ​ប្រុងប្រយ័ត្ន​ ប្រសិនបើ​​ដៃ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ