គ្នាយើងដែលមានបញ្ហាអាលែកហ្ស៊ីពិតជាមានអារម្មណ៍ធុញថប់មិនខាន ដោយសារតែជួបញឹកញាប់នូវអាការៈហៀរសម្បោរ កណ្ដាស់ ក្អក និងហូរទឹកភ្នែក ជាដើមនោះ។ បញ្ហាអាលែកហ្ស៊ី មិនត្រឹមតែរំខានដល់ជីវិតរស់នៅប្រចាំថ្ងៃរបស់យើងប៉ុណ្ណោះទេ តែអាចរំខានដល់សមាជិកគ្រួសារផ្សេងទៀតផងដែរ។
ការមានបញ្ហាអាលែកហ្ស៊ីអាចធ្វើឲ្យអ្នកជំងឺកើតស្ត្រេសបាន ប៉ុន្តែបើយើងជួបបញ្ហាស្ត្រេសដោយហេតុផ្សេងៗក៏ធ្វើឲ្យបញ្ហាអាលែកសហ៊្សីកាន់តែអាក្រក់ដូចគ្នា។
១. យល់ដឹងពីអាលែកហ្ស៊ី
អាលែកហ្ស៊ីកើតឡើងពីការធ្វើប្រតិម្មខ្លាំងហួសរបស់ប្រព័ន្ធភាពស៊ាំ ដែលប្រតិកម្មប្រឆាំងនឹងសារធាតុពីខាងក្រៅដូចជាលម្អងផ្កាឈើ ឬធូលី ជាដើម។ ប្រព័ន្ធភាពស៊ាំគិតថាសារធាតុទាំងនោះអាចបង្កគ្រោះថ្នាក់បាន។ សារធាតុបង្កឲ្យមានអាលែកហ្ស៊ី ហៅថាអាលែកហ្ស៊ែន។
បើសិនជាយើងមានបញ្ហាអាលែកហ្ស៊ី នៅពេលមួយដែលយើងដកដង្ហើមចូលនូវភាគល្អិត លម្អងផ្កា ឬសារធាតុបង្កអាលែកហ៊្ស៊ីផ្សេងទៀត កោសិកាប្រព័ន្ធភាពស៊ាំនៅក្នុងច្រមុះរបស់យើងនឹងបញ្ចេញសារធាតុគីមី ដែលភ្ញោចឲ្យមានរោគសញ្ញាអាលែកហ្ស៊ី និងប្រមូលកោសិកាប្រព័ន្ធភាពស៊ាំប្រឆាំងនឹងសារធាតុពីខាងក្រៅទាំងនោះ។ បើស្ថានភាពប្រឆាំងគ្នាកាន់តែខ្លាំង នោះស្ថានភាពរបស់យើងក៏កាន់តែអាក្រក់ទៅតាមហ្នឹងដែរ។
២. ស្ត្រេស និងអាលែកហ្ស៊ី
ពេលយើងមានអារម្មណ៍ថាស្ត្រេសដោយហេតុផលណាមួយ វាក៏មានឥទ្ធិពលលើបញ្ហាអាលែកហ្ស៊ីរបស់យើងដែរ។ ស្រ្តេសធ្វើឲ្យអារម្មណ៍របស់មនុស្សយើងប្រតិកម្មទៅនឹងរោគសញ្ញាណាមួយកាន់តែខ្លាំង។ ពេលដែលមនុស្សយើងកើតស្ត្រេស នឹងធ្វើឲ្យយើងមានអារម្មណ៍មិនល្អទៅលើគ្រប់រឿង រួមទាំងសុខភាពផងដែរ។
ស្ត្រេសមិនត្រឹមតែរំខានដល់ផ្លូវអារម្មណ៍ទេ តែក៏ប៉ះពាល់ដល់ផ្លូវកាយផងដែរ។ ដូចគ្នាដែរ ស្រ្តេសអាចធ្វើឲ្យមានការឆ្លើយតបទៅនឹងអាលែកហ្ស៊ីកាន់តែអាក្រក់។ អ្នកជំនាញថាការណ៍នេះពិបាកពន្យល់បន្តិច តែថារាល់ពេលយើងស្រ្តេស មិនថាដោយហេតុផលណាមួយទេ នោះខ្លួនយើងនឹងជួបរោគសញ្ញាបញ្ហាអាលែកហ្ស៊ីអាក្រក់ជាងធម្មតា។
អត្ថបទគួរអាន៖
- អាលែកហ្ស៊ីធ្វើទុក្ខច្រមុះ អាចនាំឲ្យអស់កម្លាំង
- ធ្វើម៉េចដឹងថាកំពុងឈឺភ្នែក ឬភ្នែកមានអាលែកហ្ស៊ី?
- ចេះតែរមាស់ច្រមុះ កើតអាលែកហ្សុីមែនទេ?
- អាហារទាំងនេះ អាចជួយបន្ថយរោគសញ្ញាអាលែកហ្ស៊ី
- វិធីសាស្ត្រងាយៗ ជួយបញ្ឈប់ការកណ្ដាស់បានយ៉ាងមានប្រសិទ្ធភាព
៣. វិធីដោះស្រាយបញ្ហាអាលែកហ្ស៊ី
យើងអាចពិភាក្សាជាមួយគ្រូពេទ្យជំនាញដើម្បីរកវិធីថែទាំ និងដោះស្រាយបញ្ហានេះ។ ជាធម្មតា យើងអាចប្រើស្ព្រៃយ៍បាញ់ច្រមុះ ដើម្បីជួយកាត់បន្ថយលំហូរនៃសាធារធាតុគីមីរលាក ដែលភ្ញោចឲ្យមានរោគសញ្ញាអាលែកហ្ស៊ី។ ការប្រើស្ព្រៃយ៍បាញ់ច្រមុះរាល់ថ្ងៃនេះ អាចត្រូវការពេលប្រហែលមួយសប្ដាហ៍ដើម្បីឲ្យរោគសញ្ញាបានធូរស្បើយ ប៉ុន្តែពេលខ្លះអាចត្រូវការពេលរហូតដល់បីសប្ដាហ៍ ដើម្បីទទួលបានលទ្ធផលពេញលេញ។
វិធីមួយទៀត គឺការប្រើប្រាស់ថ្នាំប្រឆាំងហ៊ីស្តាមីន (antihistamine)។ ថ្នាំប្រភេទនេះប្រឆាំងទៅនឹងសារធាតុហីស្តាមីន(histamine) ដែលជាធាតុគីមីក្នុងរាងកាយជាប់ពាក់ព័ន្ធនឹងប្រតិកម្មអាលែកហ្ស៊ី។ ប៉ុន្តែមានថ្នាំប្រឆាំងហ៊ីស្តាមីនមួយចំនួនអាចធ្វើឲ្យយើងងងុយដេក និងប្រឈមនឹងការដួល។ ដើម្បីសុវត្ថិភាព យើងត្រូវពិភាក្សាជាមួយគ្រូពេទ្យមុននឹងសម្រេចចិត្តប្រើប្រភេទថ្នាំណាមួយ។
ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចំណុចសំខាន់
[embed-health-tool-bmr]