មានផ្ទៃពោះ

មាន​ផ្ទៃ​ពោះ - ផុត​ពីការ​ត្រៀម ចូល​ដល់​វគ្គ​មាន​ទម្ងន់ ពពោះ​ក្លាយ​ជា​ម្ដាយ ក្លាយ​ជា​ឪពុក​គេ​ហើយ។ ផ្នែក​នេះ​នឹង​ចងក្រង​កត្តា​គួរ​ប្រុងប្រយ័ត្ន​បន្ថែម ដោះស្រាយ​បញ្ហា​សុខភាព​ម្ដាយ ទម្លាប់​ម្ដាយ ការ​តាមដាន​គភ៌ ឆែក​សុខភាព​ម្ដាយ ដើម្បី​ត្រៀម​ខ្លួន​សម្រាល​ក្លាយ​ជា​ម្ដាយ​ពេញលេញ

ចំណេះដឹងទូទៅ

មានផ្ទៃពោះ

ការពពោះអាចប៉ះពាល់សុខភាពមាត់ធ្មេញម៉ាក់បែបណាខ្លះ?

ការមានផ្ទៃពោះអាចមានឥទ្ធិពលមួយចំនួនទៅលើសុខភាពមាត់ធ្មេញម៉ាក់ៗដែលអាចបង្កផលវិបាកដល់ម៉ាក់ៗ និងកូនក្នុងផ្ទៃ។ តើការពពោះប៉ះពាល់សុខភាពមាត់ធ្មេញម៉ាក់ៗបែបណាខ្លះ? តើសុខភាពមាត់ធ្មេញមិនល្អអំឡុងពេលពពោះអាចបង្កផលប៉ះពាល់អ្វីខ្លះដល់ម៉ាក់ៗ និងកូនក្នុងផ្ទៃ? ការមានផ្ទៃពោះអាចមានឥទ្ធិពលមួយចំនួនទៅលើសុខភាពមាត់ធ្មេញម៉ាក់ៗដូចជា៖ ក. ការប្រែប្រួលអ័រម៉ូន ការប្រែប្រួលអ័រម៉ូនពេលពពោះ​អាច​ធ្វើ​ឱ្យ​ម៉ាក់ៗមួយចំនួន​ប្រឈម​នឹង​ជំងឺ​អញ្ចាញធ្មេញ​ដូចខាងក្រោម​៖ រលាកអញ្ចាញធ្មេញ៖ អាចកើតមានក្នុងត្រីមាសទីពីរ ដែលអាចធ្វើឱ្យម៉ាក់ៗ​ហើម​អញ្ចាញ​ធ្មេញ និង​ឈាមធ្មេញពេល​ដុស​ធ្មេញ ឬពេលសម្អាតចន្លោះធ្មេញជាមួយនឹងអំបោះទាក់ធ្មេញ ការបង្ករោគនៅអញ្ចាញធ្មេញ៖ បណ្តាលមកពីការមិនបានព្យាបាលការរលាកអញ្ចាញធ្មេញ ដែលធ្វើឱ្យមានការបង្ករោគនៅអញ្ចាញធ្មេញ សរសៃក្នុងធ្មេញ និងឆ្អឹងទ្រធ្មេញ។ ការបង្ករោគនៅ អញ្ចាញធ្មេញអាចបណ្តាលឱ្យធ្មេញម៉ាក់ៗរង្គើ និងបាក់ ការឡើងសាច់ពកនៅលើអញ្ចាញធ្មេញ៖ ដែលមានពណ៌ក្រហមរាងមូលដែលអាចបណ្តាលឱ្យម៉ាក់ៗងាយឈាមអញ្ចាញធ្មេញ ខ. ការចាញ់កូន និងច្រាលទឹកអាស៊ីដក្រពះ ការប្រែប្រួលអ័រម៉ូនពេលពពោះអាចធ្វើឱ្យសាច់ដុំកក្រពះរលុងដែលអាចបណ្តាលឱ្យម៉ាក់ៗច្រាលទឹកអាស៊ីដក្រពះ។ ការច្រាលទឹកអាស៊ីដក្រពះ ការចាញ់កូន ចង្អោរ និងក្អួតក្នុងអំឡុងពេលពពោះ ជាពិសេសនៅត្រីមាស ទី ១ អាចបង្កើនជាតិអាស៊ីដក្នុងមាត់ ដែលអាចនាំឱ្យម៉ាក់ៗសឹកកាចាធ្មេញ បង្កឱ្យម៉ាក់ៗស្រៀវធ្មេញ និងពុកធ្មេញ។ គ. ការផ្លាស់ប្តូរទម្លាប់នៃការញុំាអាហារ ម៉ាក់ៗពពោះអាចឃ្លានញុំាអាហារណាមួយជាពិសេស ដូចជាការឃ្លានញុំាអាហារ​ផ្អែមៗជាដើម។ ការញុំាអាហារ​ផ្អែមៗ​ញឹកញាប់​អាចបង្ក​​ឱ្យ​ម៉ាក់ៗកើតជំងឺ​ពុក​ធ្មេញ​។ លើសពីនេះ ការពពោះអាចបណ្តាលឱ្យម៉ាក់ៗញុំាច្រើន។ ​ការទំពារ និង​ញ៉ាំ​អាហារ​​ញឹកញាប់អាចធ្វើឱ្យធ្មេញប៉ះពាល់ ជាមួយជាតិអាស៊ីដ​ក្នុង​អាហារញឹកញាប់ ដែលបណ្តាលឱ្យកើន​បាក់តេរី​​ដូច​ជា Streptococcus mutans។​ បាក់តេរីនេះអាច​ផលិត​ជាតិអាស៊ីដ​ដែលធ្វើឱ្យកាចាធ្មេញ​ម៉ាក់ៗចុះខ្សោយ និងងាយពុកធ្មេញ។ ឃ. ការស្ងួតម៉ាត់ ម៉ាក់ៗពពោះមួយចំនួនអាច​​នឹងមានអាការ​ស្ងួត​មាត់ដែល​អាច​បណ្តាល ឱ្យម៉ាក់ៗប្រឈមនឹងកើតជំងឺ​ពុក​ធ្មេញ​ និងមានបញ្ហាសុខភាពមាត់ធ្មេញផ្សេងទៀតដូចជា មានក្លិនមាត់ជាដើម ព្រោះទឹកមាត់មានផ្ទុកនូវសារធាតុប្រឆាំងអតិសុខុមប្រាណ។ ការកាត់បន្ថយការផលិតទឹកមាត់បង្កើនឱកាសឱ្យបាក់តេរីក្នុងមាត់លូតលាស់ច្រើន។ ង. ការលំបាកក្នុងការថែរក្សាអនាម័យមាត់ធ្មេញ អាការនៃការមានផ្ទៃពោះ ដូចជាការចាញ់កូន […]

អត្ថបទផ្សេងទៀតពី មានផ្ទៃពោះ

ស្វែងរក មានផ្ទៃពោះ

ការថែទាំផ្ទៃពោះមុនសម្រាល

គន្លឹះជួយឲ្យកូនស្បែកស្អាតតាំងពីនៅក្នុងផ្ទៃ

ម៉ាក់​ៗ​កំពុង​ពពោះ ច្បាស់​ជា​ចង់​ដឹង​មិន​ខាន​ថា ធ្វើ​ម៉េច​ទើប​ឲ្យ​កូន​កើត​មក​មាន​ស្បែក​ស្អាត និង​មាន​សុខភាព​ល្អ? ពិត​ណាស់​ ហ្សែន​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​កំណត់​ពណ៌​ស្បែក​ ប៉ុន្តែ​ក៏​មាន​គន្លឹះ​មួយ​ចំនួន​ អាច​ជួយ​ឲ្យ​ស្បែក​ទារក​ស​ស្អាត​ តាំង​ពី​នៅ​ក្នុង​ផ្ទៃ​ដែរ។ ស្បែក​យល់​ពី​ការអភិវឌ្ឍ​នៃ​ស្បែក​បេប៊ី ពិត​ណាស់​ ពណ៌​ស្បែក​ទារក​ត្រូវ​បាន​កំណត់​ដោយ​ហ្សែន​ ហើយ​ការ​រួម​ចំណែក​គ្នា​នៃ​ហ្សែន​ប៉ា​ម៉ាក់​ នឹង​បង្កើត​បាន​ជា​ពណ៌​ស្បែក​នៃ​កូន។ ថ្វី​ត្បិត​តែ​ហ្សែន​មិន​អាច​ផ្លាស់ប្តូរ​បាន​ ប៉ុន្តែ​ម៉ាក់​ៗ​អាច​គាំទ្រ​ដល់​ការអភិវឌ្ឍ​សុខភាព​ស្បែក​របស់​កូន​ តាម​រយៈ​ការ​ជ្រើសរើស​របប​អាហារ​ល្អ​ៗ និង​ការ​ថែទាំ​ស្បែក​ត្រឹមត្រូវ​អំឡុង​ពេល​ពពោះ។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ សារៈសំខាន់​នៃ​អាហារូបត្ថម្ភ ការ​ជ្រើសរើស​អាហារូបត្ថម្ភ​ត្រឹមត្រូវ​ មាន​សារៈសំខាន់​ណាស់​សម្រាប់​សុខុមាលភាព​របស់​ទារក​ក្នុង​ផ្ទៃ រួម​ទាំង​ការអភិវឌ្ឍ​ស្បែក​របស់​ក្មេង។ ហេតុ​នេះ​ហើយ​ ទើប​ស្រ្តី​ពពោះ​គួរ​ញ៉ាំ​របបអាហារ​ណា​ ដែល​មាន​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ ដូច​ខាង​ក្រោម៖ វីតា​មីន​A មាន​នៅ​ក្នុង​ការ៉ុត ដំឡូង​ជ្វា និង​បន្លែ​ស្លឹក​បៃតង។ វីតា​មីនA អាច​ជួយ​ទ្រទ្រង់​ដល់​ការ​ផលិត និង​ជួសជុល​កោសិកា​ស្បែក​ វីតាមីន​E មាន​នៅ​ក្នុង​គ្រាប់​ធញ្ញជាតិ​ និង​ស្បៃ​ពួយ​ឡេង មាន​ប្រសិទ្ធភាព​ ជួយ​ការពារ​កោសិកា​ស្បែក​ពី​ការ​បំផ្លាញ។ វីតាមីន​C ដែល​មាន​នៅ​ក្នុង​ពពួក​ផ្លែ​ក្រូច ស្រ្តប៊ឺរី និង​ម្ទេស​ប្លោក​ អាច​ជួយ​ជំរុញ​ដល់​ការ​ផលិត​ខូឡាជែន និង​រក្សា​ភាព​យឺត​នៃ​ស្បែក។ ស័ង្កសី ដែល​មាន​នៅ​ក្នុង​សាច់​ និង​អាហារ​ដែល​ផ្សំ​ពី​ទឹក​ដោះគោ មាន​សារៈសំខាន់​ជួយដល់​ការ​លូតលាស់​​នៃ​ស្បែក។ រក្សា​ជាតិ​ទឹក​ក្នុង​រាងកាយ ដោយ​ការ​ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់ យ៉ាង​ហោច​ណាស់​ពី​២ ទៅ​៣​លីត្រ​ក្នុង​មួយ​ថ្ងៃ។ អំឡុង​ពេល​ពពោះ ម៉ាក់​ៗ​គួរ​ថែទាំ​ស្បែក​បែប​ណា​? ម៉ាក់​ៗ​ដឹង​អត់​ថា ការ​ប៉ះពាល់​នឹង​កាំរស្មី​UV អាច​ប៉ះពាល់​ដល់​សុខភាព​ស្បែក​ទារក​ដូច​គ្នា។ អ៊ឹចឹង​ហើយ​ យើង​គួរ​តែ​លាប​ក្រែម​ការពារ​កម្តៅ​ថ្ងៃ​ ស្លៀក​សំលៀក​បំពាក់​ជិត​ល្អ និង​ជៀសវាង​ត្រូវ​កម្តៅ​ថ្ងៃ​រយៈពេល​យូរ។ មួយ​វិញ​ទៀត សម្រាប់​​ផលិតផល​ថែទាំ​ស្បែក​ដែល​គ្មាន​ជាតិ​កាត់​ […]


ការថែទាំផ្ទៃពោះមុនសម្រាល

គន្លឹះខ្លឹមៗ ថែទាំខ្លួនចំពោះម៉ាក់ៗកំពុងពពោះចំរដូវរងា

ម៉ាក់​ៗ​ដែល​កំពុង​ពពោះ​ចំ​រដូវ​រងា​ ច្បាស់​ជា​មាន​ការ​ព្រួយបារម្ភ​ពី​ការ​ថែទាំ​ផ្ទៃ​ពោះ​​មិន​ខាន​ ពីព្រោះ​រដូវ​នេះ អាច​នាំ​មក​នូវ​ជំងឺ​ឆ្លង​ផ្សេង​ៗ​ដែល​មាន​នៅ​ក្នុង​ខ្យល់​អាកាស។ ដូច្នេះ​ហើយ​ ដើម្បី​ជៀសវាង​ផលប៉ះពាល់​ផ្សេង​ៗ​ចំពោះ​ខ្លួន​ឯង និង​ទារក​ក្នុង​ផ្ទៃ ម៉ាក់​ៗ​ចាំបាច់​ត្រូវ​ថែទាំ​សុខភាព​ជា​ពិសេស ដោយ​អនុវត្តន៍​តាម​គន្លឹះ​ខ្លឹម​ៗ​ខាង​ក្រោម​នេះ៖ បញ្ហា​ប្រឈម​នៅ​រដូវ​រងា​សម្រាប់​ស្រ្តី​ពពោះ ស្បែក​ស្ងួត​ និង​រលាក ប្រព័ន្ធ​ភាព​សាំ​ចុះ​ខ្សោយ​ដែល​ធ្វើ​ឲ្យ​ម៉ាក់​ងាយ​ផ្តាសាយ​ និង​គ្រុន​ក្តៅ មិន​សូវ​បញ្ចេញ​សកម្មភាព​រាងកាយ​ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ គន្លឹះ​ខ្លី​ខ្លឹម​សម្រាប់​ថែទាំ​ផ្ទៃពោះ​អំឡុង​ពេល​រដូវ​រងា ពិត​ណាស់​ សម្រាប់​ម៉ាក់​ៗ​ដែល​កំពុង​ពពោះ​​ចំ​​រដូវ​រងារ​នេះ គួរ​យក​ចិត្ត​ទុក​ដាក់​ និង​ថែទាំ​សុខភាព​​​ឲ្យ​បាន​ដិតដល់​ ដើម្បី​​ធានា​ថា​ទារក​ក្នុង​ផ្ទៃ​មាន​ការ​លូតលាស់ និង​ការអភិវឌ្ឍ​បាន​ល្អ តាម​រយៈ៖ ស្លៀក​សំលៀក​បំពាក់​ច្រើន​ជាន់ ​ប្រើ​ក្រែម​ផ្តល់​សំណើម​សម្រាប់​ស្រ្តី​ពពោះ បញ្ចូល​របបអាហារ​ដែល​មាន​វីតាមីន​D ដូចជា​ត្រី​មាន​ខ្លាញ់ និង​ផលិតផល​មាន​ជាតិ​ទឹកដោះ​គោ ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន គេង​ឲ្យ​បាន​គ្រប់គ្រាន់ ពិនិត្យ​ផ្ទៃពោះ​ឲ្យ​បាន​ទៀងទាត់​​តាម​ការណែនាំ​របស់​គ្រូពេទ្យ។​ ​​​​​ក្រៅ​ពី​នេះ ម៉ាក់​ៗ​​ក៏​ចាំបាច់​ថែទាំ​សុខភាព​ផ្លូវ​ចិត្ត​ឲ្យ​បាន​ល្អ​ប្រសើរ​ដូច​គ្នា ពីព្រោះ​ថា​​ស្រ្តេស និង​ការ​ថប់បារម្ភ​ អាច​ប៉ះពាល់​ខ្លាំង​ដល់​ទារក​ក្នុង​ផ្ទៃ ដូច្នេះ​ហើយ​ ម៉ាក់​ៗ​​គួរ​គិត​ដល់​សកម្មភាព​កម្សាន្ត​អារម្មណ៍​ផ្សេងៗ ក៏​ដូចជា​រក្សា​ទំនាក់ទំនង​​ល្អ​ជាមួយ​នឹង​អ្នក​ជាទី​ស្រលាញ់​ ព្រម​ទាំង​ស្វែង​រក​ជំនួយ​ ប្រសិនបើ​មាន​អារម្មណ៍​ថា​ស្រ្តេស​ខ្លាំង។ ចំណុចសំខាន់ គន្លឹះ​ខ្លី​ខ្លឹម​សម្រាប់​ថែទាំ​ផ្ទៃពោះ​អំឡុង​ពេល​រដូវ​រងារ ពិត​ណាស់​ សម្រាប់​ម៉ាក់​ៗ​ដែល​កំពុង​ពពោះ​​ចំ​​រដូវ​រងារ​នេះ គួរ​យក​ចិត្ត​ទុក​ដាក់​ និង​ថែទាំ​សុខភាព​​​ឲ្យ​បាន​ដិតដល់​ ដើម្បី​​ធានា​ថា​ទារក​ក្នុង​ផ្ទៃ​មាន​ការ​លូតលាស់ និង​ការអភិវឌ្ឍ​បាន​ល្អ តាម​រយៈ៖ ស្លៀក​សំលៀក​បំពាក់​ច្រើន​ជាន់ ​ប្រើ​ក្រែម​ផ្តល់​សំណើម​សម្រាប់​ស្រ្តី​ពពោះ បញ្ចូល​របបអាហារ​ដែល​មាន​វីតាមីន​D ដូចជា​ត្រី​មាន​ខ្លាញ់ និង​ផលិតផល​មាន​ជាតិ​ទឹកដោះ​គោ ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន គេង​ឲ្យ​បាន​គ្រប់គ្រាន់ ពិនិត្យ​ផ្ទៃពោះ​ឲ្យ​បាន​ទៀងទាត់​​តាម​ការណែនាំ​របស់​គ្រូពេទ្យ។​ អត្ថបទគួរអាន៖ ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក ស្បែកយារធ្លាក់ក្រោយសម្រាល […]


ពពោះ

វិធីងាយៗ ដើម្បីបង្ការ​ការ​បង្ករោគ និងជំងឺផ្សេងៗ អំឡុង​ពេល​ពពោះ

ការ​បង្ករោគ ឬ​ការ​ឆ្លង​ជំងឺផ្សេងៗ អំឡុង​ពេល​ពពោះ អាច​​ផ្តល់​ផល​ប៉ះ​ពាល់​ទាំង​ម្តាយ និង​កូន​។ ប៉ុន្តែ ម៉ាក់​ៗ​នៅ​តែ​អាច​ធ្វើឱ្យកូន​មាន​​ការ​អភិវឌ្ឍបានល្អ​ប្រសើរ ដោយគ្រាន់​តែ​អនុវត្តន៍​វិធាន​ការ​បង្ការ​មួយ​ចំនួន​​ប៉ុណ្ណោះ ដើម្បី​ចៀស​វាង​ការឆ្លង​ជំងឺផ្សេងៗ​។ ខាងក្រោមនេះ ជាវិធីងាយ​ៗ ដើម្បីការ​ពារ​ម៉ាក់​ៗ​ និង​កូន​ក្នុងផ្ទៃ កុំឱ្យឆ្លង​ជំងឺ៖ ១. រក្សា​អនាម័យ​ជានិច្ច៖ ម៉ាក់​ៗ​គួរ​តែ​លាង​ដៃ​ឱ្យបាន​ញឹកញាប់ ដោយ​ប្រើ​សាប៊ូ ឬទឹក​លាងដៃសម្លាប់មេរោគ ដើម្បី​ជៀស​វាងការ​ឆ្លង​ជំ​ងឺ​ផ្សេងៗ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ ចង់គណនាទម្ងន់ស្ត្រីអំឡុងពពោះ ចុចទីនេះ ចង់គណនាទម្ងន់ធៀបនឹងកម្ពស់ (BMI) ចុចទីនេះ ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ ចុចគណនាថ្ងៃទម្លាក់មេជីវិត ចុចត្រង់នេះ ២. ចម្អិន​អាហារ​ឱ្យ​បាន​ឆ្អិនល្អ៖ ម៉ាក់​ៗ​គួរ​តែ​ចម្អិនអាហារ​ឱ្យ​បាន​ឆ្អិនល្អ ពិសេស​សាច់ និង​ស៊ុត និង​មិន​គួរ​ញ៉ាំ​អាហារ​កែច្នៃឡើយ ព្រោះ​​សាច់​ឆៅ ឬ​អាហារ​កែច្នៃ អាច​មាន​បាក់តេរី ដែល​ប៉ះ​ពាល់​ដល់​សុខភាព​។ ៣. ជៀស​វាង​ញ៉ាំ​ទឹក​ដោះ​គោមិន​បាន​ឆ្លង​កាត់​ការ​សម្លាប់​មេរោគ និង​ផលិត​ផល​ពី​ទឹក​ដោះ​គោ​នោះ ព្រោះ​ទឹក​​ដោះ​គោ​​ដែលមិន​បាន​ឆ្លង​កាត់​ការ​សម្លាប់​មេរោគ អាច​មាន​បាក់តេរីអាក្រក់​​។ ៤.​ការ​ពារ​ខ្លួន​ពី​សត្វ​ល្អិតចម្លង​ជំ​ងឺ៖ សត្វមូស និង​សត្វល្អិតផ្សេង​ទៀត អាចចម្លង​វីរុស​គ្រុន​ឈាម និង​ហ្ស៊ីកា ដែល​នាំ​ឱ្យ​ប៉ះ​ពាល់​ដល់​ទារក​ក្នុងផ្ទៃ​ ឬ​ធ្វើ​ឱ្យ​ទារក​ក្នុងផ្ទៃ​លូ​តលាស់​មិនបាន​បំពេញ​លេញ​ ហេតុនេះ គួរ​តែ​ធ្វើ​យ៉ាង​ណា​កុំ​ឱ្យ​សត្វ​ល្អិត​ទាំង​នោះខាំ ដើម្បី​ចម្លងវីរុស។ ៥. ពិគ្រោះ​ជា​មួយនឹង​គ្រូពេទ្យអំពី​ការ​ចាក់​វ៉ាក់​សាំង៖ វ៉ាក់​សាំង​មួយ​ចំនួន ពិត​ជា​សំខាន់​ណាស់ អំឡុង​ពេល​មាន​ផ្ទៃ​ពោះ ដើម្បី​ជួយ​ឱ្យ​​ម៉ាក់​ៗ​មាន​សុខភាព​ល្អ​ ដោយ​វ៉ាក់សាំង​ទាំង​នោះ មាន​ដូច​ជា វ៉ាក់​សាំង​ជំ​ងឺ​ផ្តាសាយ និង​តេតាណូស […]


ការថែទាំផ្ទៃពោះមុនសម្រាល

បើស្រ្តីពពោះមិនបញ្ឈប់ទង្វើទាំងនេះទេ អាចនឹងប៉ះពាល់ដល់កូនមិនខាន

ការ​​ពពោះ គឺ​ជា​រយៈពេល​ដ៏​សំខាន់​ និង​មាន​អត្ថន័យ​បំផុត​សម្រាប់​ម៉ាក់​ៗ។ អំឡុង​ពេល​នេះ​ដែរ យើង​ចាំបាច់​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​ចំពោះ​ទម្លាប់​ខុស​ឆ្គង​មួយ​ចំនួន​ ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​អា​អូន​ក្នុង​ផ្ទៃ។ តើ​រឿង​អ្វី​ខ្លះ​ ដែល​ម៉ាក់​ៗ​មិន​គួរ​ធ្វើ​​អំឡុង​ពេល​ពពោះ? ១. ខ្ជិល​ច្រអូស និង​មិន​ធ្វើ​អ្វី​ទាំងអស់ ម៉ាក់​ៗ​គួរ​ធ្វើ​សកម្មភាព​​​ប្រចាំ​ថ្ងៃ​​​ស្រាល​ៗ រួម​​បញ្ចូល​ការ​ហាត់​យូហ្គា ដើរ​ជា​រៀង​រាល់​ថ្ងៃ ឬ​ចំណាយ​ពេល​ខ្លះ​ ធ្វើ​រឿង​ដែល​ខ្លួន​ឯង​ចូលចិត្ត។ ទង្វើ​ទាំង​នេះ អាច​ជួយ​គ្រប់គ្រង​អារម្មណ៍​ កាត់បន្ថយអាការៈ​ចាញ់​កូន ជួយឲ្យគេងលក់ស្កប់ស្កល់ និងបញ្ចៀស​បញ្ហា​សុខភាព​ផ្សេងៗ។ ម្យ៉ាង​វិញ​ទៀត បើ​យើង​អង្គុយ​ច្រើន​ពេក នោះ​នឹង​អាច​បណ្តាល​ឲ្យ​មាន​បញ្ហា​សុខភាព​មួយ​ចំនួន​ ដូចជា​ឡើង​ទម្ងន់ ឬ​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ។ល។ ២. ជក់បារី ញ៉ាំ​គ្រឿង​ស្រវឹង និង​ជាតិ​កាហ្វេអ៊ីន នៅ​ពេល​ដែល​យើង​ជក់​បារី ញ៉ាំ​គ្រឿង​ស្រវឹង ឬ​ជាតិ​កាហ្វេអ៊ីន សារធាតុ​ទាំង​នោះ​នឹង​ចូល​ទៅ​កាន់​សុក​របស់​ម៉ាក់​ៗ ហើយ​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ​ដោយ​ផ្ទាល់។ ហានិភ័យ​នៃ​កូន​ស្លាប់​ក្នុង​ផ្ទៃ សម្រាល​មិន​គ្រប់​ខែ ការ​រលូត​កូន កូន​កើត​​មិន​គ្រប់​គីឡូ និង​បញ្ហា​ទារក​ស្លាប់​ភ្លាមៗ អាច​នឹង​​​កើន​ឡើង​ខ្ពស់។ គ្រឿង​ស្រវឹង ក៏​រួម​ចំណែក​ដល់​បញ្ហា​មិន​ប្រក្រតី​ខាង​រាងកាយ និង​បញ្ញា​ស្មារតី ហើយ​ការ​ជក់​បារី​ទៀត​សោត អាច​ប៉ះពាល់​ដល់​សមត្ថភាព​ក្នុង​ការ​មាន​ផ្ទៃពោះ​ម្តង​ទៀត និង​បង្ក​ជា​បញ្ហា​ផ្លូវ​ដង្ហើម។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៣. ញ៉ាំ​អាហារ​ជាក់លាក់ ទន្ទឹម​នឹង​នេះ​ដែរ សាច់​ បន្លែ ត្រី​ ឬ​ស៊ុត​ឆៅ ទឹក​ផ្លែឈើ ឈីស និង​អាហារ​កែច្នៃ​​មួយ​ចំនួន​ អាច​បណ្តាល​ឲ្យ​មាន​ផលវិបាក​​ក្នុង​ពេល​សម្រាល​។ អ៊ីចឹង​ហើយ​ […]


បញ្ហាផ្ទៃពោះ

បញ្ហាទ្វារមាសកើតឡើងទូទៅ អំឡុងពេលពពោះ ម៉ាក់ៗគួរយកចិត្តទុកដាក់

អំឡុង​ពេល​ពពោះ ម៉ាក់​ៗ​តែង​ប្រឈម​នឹង​ការ​ប្រែប្រួល​ជា​ច្រើន​ចំពោះ​​រាងកាយ​ ហើយ​កង្វះ​អនាម័យ​ អាច​ធ្វើ​ឲ្យ​យើង​ជួប​ប្រទះ​បញ្ហា​ទ្វារ​មាស​​មួយ​ចំនួន​ ​ដែល​យើង​គួរ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​ដិតដល់។ បញ្ហា​ទ្វារ​មាស​ទាំង​៥​ ដែល​កើត​ឡើង​ជា​ទូទៅ​អំឡុង​ពេល​ពពោះ​ និង​វិធី​ដោះស្រាយ​ ១. ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​កើន​ឡើង ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​នេះ មាន​សភាព​ស្តើង ពណ៌​ស ខាប់​  និង​មាន​ក្លិន​តិចតួច។ បញ្ហា​មួយ​នេះ កើត​ឡើង​ដោយ​សារ​តែ​ការ​ប្រែប្រួល​អ័រម៉ូន​ និង​ការ​កើន​ឡើង​លំហូរ​ឈាម​ទៅ​កាន់​តំបន់​អាង​ត្រគាក។ យ៉ាង​ណា​មិញ ម៉ាក់​ៗ​អាច​ដោះស្រាយ​បញ្ហា​មួយ​នេះ ដោយ​ការ​ពាក់​ខោ​ទ្រនាប់​ធ្វើ​ពី​កប្បាស​ ដែល​អាច​ឲ្យ​ខ្យល់​ចេញ​ចូល​បាន។ ជៀសវាង​ប្រើ​ផលិតផល​សម្អាត​ទ្វារ​មាស​ដែល​មាន​ជាតិ​កាត់​ខ្លាំង និង​ចាំបាច់​ត្រូវ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ ក្នុង​ករណី​ដែល​ការ​ធ្លាក់​ទឹក​រម្អិល​មាន​ពណ៌​មិន​ប្រក្រតី មាន​ក្លិន​ឆួល (Foul-smelling) ឬ​អម​ជាមួយ​នឹង​អាការៈ​រមាស់។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ២. ការ​ឆ្លង​មេរោគ​ផ្សិត អ័រម៉ូន​ពពោះ និង​បញ្ហា​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​ អាច​បង្ក​ឲ្យ​មាន​ការ​លូតលាស់​នូវ​ពពួក​ផ្សិត និង​បណ្តាល​ឲ្យ​កើត​មាន​ការ​ឆ្លង​មេរោគ​ផ្សិត។ រោគសញ្ញា​អាច​រួម​មាន​៖ រមាស់​ ក្រហាយ និង​មាន​ធ្លាក់​ទឹក​រម្អិល​ខាប់ និង​មាន​ពណ៌​ស។ ដើម្បី​បញ្ចៀស​ និង​គ្រប់គ្រង​ការ​ឆ្លង​មេរោគ​ផ្សិត​ប្រកប​ដោយ​ប្រសិទ្ធភាព ម៉ាក់​ៗ​គួរ​ថែទាំ​អនាម័យ​ឲ្យ​បាន​ល្អ ដោយ​រក្សា​តំបន់​ពិសេស​ឲ្យ​ស្ងួត និង​ស្អាត។ បន្ថែម​ពី​នេះ យើង​ក៏​ចាំបាច់​ត្រូវ​ញ៉ាំ​របប​អាហារ​តុល្យភាព​ និង​ពិគ្រោះ​ជាមួយ​នឹង​អ្នក​ជំនាញ​ដើម្បី​ទទួល​ការ​ព្យាបាល​ពពួក​ផ្សិត ក្នុង​ករណី​ចាំបាច់។ ៣. ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​ បញ្ហា​មួយ​នេះ ក៏​ឧស្សាហ៍​កើត​ឡើង​ចំពោះ​ស្ត្រី​ពពោះ​ដូច​គ្នា ដែល​អាច​បណ្តាល​មក​ពី​សម្ពាធ​នៃ​ស្បូន​​កំពុង​លូតលាស់​លើ​ប្លោក​នោម​ ដែល​ពន្យឺត​លំហូរ​ទឹក​នោម​ និង​រារាំង​ការ​បញ្ចេញ​ចោល​ទាំង​ស្រុង​នៃ​ទឹក​នោម។ រោគសញ្ញា​នៃ​ជំងឺ​មួយ​នេះ រួម​មាន​ នោម​ញឹកញាប់ ក្រហាយ និង​ឈឺចាប់​នៅ​ផ្នែក​ខាង​ក្រោម​ពោះ។ វិធីសាស្ត្រ​នៃ​ការ​បង្ការ​ គឺ​យើង​ចាំបាច់​ត្រូវ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ […]


ការថែទាំផ្ទៃពោះមុនសម្រាល

ញ៉ាំប៉ោមខៀវអំឡុងពេលពពោះ ផ្តល់អត្ថប្រយោជន៍លើសពីការរំពឹងទុក

អំឡុង​ពេល​ពពោះ ការ​ជ្រើសរើស​របប​អាហារ​ល្អ​ៗ និង​មាន​សារធាតុ​ចិញ្ចឹម​គ្រប់គ្រាន់​ មាន​សារៈសំខាន់​ណាស់​ ដើម្បី​ទ្រទ្រង់​សុខភាព​ទាំង​ម៉ាក់​ៗ និង​ទារក​ក្នុង​ផ្ទៃ។ ដូច​ទៅ​នឹង​ផ្លែ​ប៉ោម​ពណ៌​ក្រហម​ដែរ ផ្លែ​ប៉ោម​ខៀវ​ផ្ទុក​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ ដែល​អាច​ជួយ​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​សុខភាព។ អត្ថប្រយោជន៍​សុខភាព​​ទាំង​៦​នៃ​ផ្លែ​ប៉ោម​ខៀវ ១. ជំរុញ​ការ​រំលាយ​អាហារ ពិត​ណាស់​ អំឡុង​ពេល​ពពោះ ម៉ាក់​ៗ​តែង​ប្រឈម​នឹង​បញ្ហា​រំលាយ​អាហារ​ ដូចជា​ទល់លាមក និង​រលាក​ពោះវៀន។ យ៉ាង​ណា​មិញ ប៉ោម​​ខៀវ​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ ដែល​អាច​ជួយ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​របស់​យើង​​ឲ្យ​ដំណើរការ​បាន​រលូន។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ២. បញ្ចៀស​ការ​បំផ្លាញ​DNA រាងកាយ​របស់​យើង​ក៏​ប្រឈម​នឹង​ការ​ប្រែប្រួល​យ៉ាង​ច្រើន​អំឡុង​ពេល​ពពោះដែរ ដែល​អាច​បណ្តាល​ឲ្យ​មាន​ការ​បំផ្លាញ​ DNA និង​នាំ​ឲ្យ​កើត​ជំងឺ​មហារីក​នៅ​ពេល​ក្រោយ។ ដូច្នេះ​ហើយ យើង​គួរ​តែ​ញ៉ាំ​ផ្លែ​ប៉ោម​​ខៀវ​ ដែល​សម្បូរ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម ​និងអាច​ជួយ​ការពារ​ការ​បំផ្លាញ​ DNAនៅ​ក្នុង​រាងកាយ​។ ៣. បង្ការ​ជំងឺ​បម្រុង​ក្រឡា​ភ្លើង សម្ពាធ​ឈាម​ខ្ពស់ ឬ​ជំងឺ​បម្រុង​ក្រឡា​ភ្លើង អាច​បង្ក​គ្រោះថ្នាក់​ទាំង​ម៉ាក់​ និង​​ទារក​ក្នុង​ផ្ទៃ។ ដោយ​សារ​តែ​កង្វះ​វីតាមីន​ C ជា​មូលហេតុ​ចម្បង​មួយ​ដែល​នាំ​ឲ្យ​កើត​ជំងឺ​បម្រុង​ក្រឡា​ភ្លើង​ធ្ងន់ធ្ងរ ដូច​នេះ​ហើយ​ យើង​គួរ​បំពេញ​ជាតិ​វីតាមីន​C ដែល​អាច​រក​បាន​នៅ​ក្នុង​ផ្លែ​ប៉ោម​ខៀវ​។ ៤. ល្អ​ចំពោះ​ស្បែក ស្ត្រី​ជា​ច្រើន​ប្រឈម​នឹង​បញ្ហា​ស្បែក​ផ្សេងៗ​អំឡុង​ពេល​ពពោះ។ អ៊ីចឹង​ហើយ ​ប្រសិនបើ​យើង​ចង់​បាន​ស្បែក​ស្អាត និង​មាន​សុខភាព​ល្អ គួរ​តែ​ញ៉ាំ​ផ្លែ​ប៉ោម​ខៀវ​​ជា​ប្រចាំ​ ពីព្រោះ​ថា​ផ្លែឈើ​មួយ​ប្រភេទ​នេះ​​សម្បូរ​ទៅ​ដោយ​វីតាមីន​ A, B និង ​C ដែល​ល្អ​បំផុត​ចំពោះ​ស្បែក។ ៥. ជួយ​ឲ្យ​ថ្លើម​មាន​សុខភាព​ល្អ ការ​បញ្ចេញ​ទឹកប្រមាត់​ច្រើន​ពេក​ពី​ថ្លើម អាច​បណ្តាល​ឲ្យ​មាន​ផលវិបាក​ធ្ងន់ធ្ងរ​ អំឡុង​ពេល​ពពោះ ដែល​រួម​មាន​កូន​កើត​មិន​គ្រប់ខែ។ ប៉ុន្តែ ការ​ញ៉ាំ​ផ្លែ​ប៉ោម​ខៀវ​ មាន​សារៈសំខាន់​ចំពោះ​សុខភាព​ថ្លើម​ ដែល​អាច​បង្ការ​បញ្ហា​មួយ​នេះ​បាន។ [embed-health-tool-due-date] ៦. […]


បញ្ហាផ្ទៃពោះ

រីកតម្រងនោមអំឡុងពេលពពោះបណ្តាលមកពីអ្វី? គ្រោះថ្នាក់ដែរអត់?

ការ​រីក​តម្រង​នោម​សម្តៅ​ទៅ​លើ​អាការៈ​​ហើម​តម្រង​នោម​ នៅ​ពេល​ដែល​​មាន​​ការ​ប្រមូលផ្ដុំ​ទឹក​នោម​ ដែល​មិន​អាច​ឆ្លង​ទៅ​កាន់​ប្លោក​នោម​​​ ដោយ​សារ​តែ​ការ​ស្ទះ​បង្ហួរ​នោម។ ស្ថានភាព​នេះ ​ប៉ះពាល់​ដល់​ស្ត្រី​ពពោះ​ប្រមាណ​ជា​៩០%​ឯណោះ។ ក្នុង​ករណី​ដែល​ម៉ាក់​​ៗ​មាន​រោគសញ្ញា​នៃ​ការ​រីក​តម្រង​នោម គួរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​ភ្លាម​ៗ ទើប​ជា​ការ​ប្រសើរ។ រោគសញ្ញា​នៃ​ការ​រីក​តម្រង​នោម ​ការ​រីក​តម្រង​នោម អាច​បង្ហាញ​រោគសញ្ញា​មួយ​ចំនួន​ ហើយ​ករណី​ខ្លះ ក៏​មិន​បញ្ចេញ​រោគសញ្ញា​ដូច​គ្នា។ ជា​ធម្មតា រោគសញ្ញា​​កើត​ឡើង​អាស្រ័យ​ទៅ​លើ​ថា​តើ​ការ​ហើម​មាន​លក្ខណៈ​ស្រួចស្រាល់ ឬ​សន្សឹម​ៗ។ រោគសញ្ញា​នៃ​ការ​រីក​តម្រង​នោម​ រួម​មាន​៖ ការ​ឈឺចាប់​​នៅ​តំបន់​ខ្នង និង​ពោះ ចង្អោរ និង​ក្អួត ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​ ក្តៅ​ខ្លួន នោម​ឈាម​ ឈឺ​ទ្រូង ហើម​ជើង នោម​ញឹក​។ មូលហេតុ​បង្ក​នៃ​ការ​រីក​តម្រង​នោម ការ​រីក​តម្រង​នោម​អំឡុង​ពេល​ពពោះ​​ កើត​ឡើង​បណ្តាល​មក​ពី​មូលហេតុ​មួយ​ចំនួន​ ដូចជា កត្តា​អ័រម៉ូន ការ​កើន​ឡើង​ទម្ងន់​ស្បូន ក្រួស​តម្រង​នោម​ កំណក​ឈាម​ សម្លាក​នៃ​តម្រង​នោម មហារីក​ប្លោក​នោម​។ល។ ដូច​គ្នា​នេះ​ដែរ កត្តា​ខាង​ក្រៅ​ដូចជា​ មហារីក​មាត់​ស្បូន ​ជំងឺ​សរសៃ​ឈាម​វ៉ែន​អូវែ ជំងឺ​ទឹក​នោម​ផ្អែម ក៏​អាច​បណ្តាល​ឲ្យ​កើត​មាន​បញ្ហា​មួយ​នេះ​ដែរ។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ កត្តា​ហានិភ័យ ផលវិបាក​ និង​ហានិភ័យ​នៃ​ការ​រីក​តម្រង​នោម​អំឡុង​ពេល​ពពោះ​នេះ រួម​មាន​ការ​សម្រាល​កូន​មិន​គ្រប់​ខែ និង​រលាក​តម្រង​នោម​។ ផលវិបាក​ដ៏​កម្រ​មួយ​ទៀត ប៉ុន្តែ​អាច​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​ គឺ​ជា​ការ​បែក​តម្រង​នោម​ដោយ​ឯងៗ ដោយ​សារ​តែ​ការ​កើន​ឡើង​​​នៃ​ទឹក​ដែល​ប្រមូលផ្ដុំ​រចនាសម្ព័ន្ធ​​លើស​កម្រិត​នៅ​លើ​សាច់​តម្រង​នោម។ [embed-health-tool-due-date] ពេល​ណា​គួរ​ទៅ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ? ប្រសិនបើ​ម៉ាក់​ៗ​មាន​អាការៈ​គ្រុន​ក្តៅ ឈឺចាប់​ស្រួចស្រាល់​នៅ​ក្នុង​ពោះ នោម​មាន​លាយ​ឈាម​ ប្លោក​នោម​មិន​ដំណើរការ​ ឬ​ប្រឈម​នឹង​ផលវិបាក​ប្រព័ន្ធ​ទឹក​នោម​ផ្សេង​ទៀត គួរ​តែ​ទៅ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​ជា​បន្ទាន់។ ការ​រីក​តម្រង​នោម​នេះ អាច​បង្ក​គ្រោះថ្នាក់​ខ្លាំង​ចំពោះ​ស្ត្រី​ពពោះ​ដែល​មាន​តម្រង​នោម​តែ​មួយ។ […]


បញ្ហាផ្ទៃពោះ

ម៉េចបានម៉ាក់ៗមានអាការៈហត់ ឬដកដង្ហើមខ្លីៗអំឡុងពេលពពោះ?

អាការៈ​ហត់​ ឬ​ដកដង្ហើម​ខ្លី​ៗ​អំឡុង​ពេល​ពពោះ គឺ​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ និង​មិន​បង្ក​​ជា​កង្វល់​នោះ​ឡើយ។ ប៉ុន្តែ​ ម៉ាក់​ៗ​ក៏​គួរ​ពិគ្រោះ​យោបល់​​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​ ផង​ដែរ ពីព្រោះ​មាន​កត្តា​ជា​ច្រើន​ដែល​អាច​បង្ក​ឲ្យ​មាន​អាការៈ​បែប​នេះ។ ម៉េច​បាន​ការ​ពពោះ​ប៉ះពាល់​ដល់​ការ​ដកដង្ហើម? ជា​ទូទៅ នៅ​អំឡុង​ពេល​ពពោះ ការ​ដកដង្ហើម​របស់​យើង​អាច​រង​ការ​ប៉ះពាល់​ដោយ​ការ​កើន​ឡើង​នៃ​អ័រម៉ូន​progesterone ដែល​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា ពិបាក​ដកដង្ហើម​ដើម្បី​ស្រូប​យក​ខ្យល់​។ ម្យ៉ាង​វិញ​ទៀត យើង​ក៏​អាច​ប្រឈម​នឹង​ការ​ពិបាក​ដកដង្ហើម​ នៅ​ពេល​ដែល​ស្បូន​របស់​យើង​រីក​ធំ និង​ដាក់​សម្ពាធ​នៅ​លើ​សាច់​ដុំ​ខាង​ក្រោម​សួត។ យ៉ាង​ណា​មិញ ម៉ាក់​ៗ​នឹង​អាច​ដកដង្ហើម​បាន​ប្រសើរ​ឡើង​វិញ នៅ​កៀក​នឹង​ពេល​សម្រាល​កូន ពីព្រោះ​អា​អូន​រំកិល​ចុះ​ទៅ​ក្នុង​អាង​ត្រគាក។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ គន្លឹះ​​មួយ​ចំនួន​ជួយ​​ដល់​ការ​ដកដង្ហើម ​ដើម្បី​ជួយ​សម្រួល​ដល់​ការ​ដក​ដង្ហើម ម៉ាក់​ៗ​គួរ​តែ៖ ផ្ដោត​ទៅ​នឹង​ឥរិយាបថ​សមស្រប​នៅ​ពេល​អង្គុយ ឬ​ឈរ ពីព្រោះ​ការ​ចំកោង​ខ្លួន ធ្វើ​ឲ្យ​សួត​មិន​អាច​មាន​ចន្លោះ​ទំនេរ​គ្រប់គ្រាន់​ក្នុង​ការ​ពង្រីក​ខ្លួន​ អំឡុង​​ពេល​ដកដង្ហើម។ ដាក់​ខ្នើយ​ទ្រ​ផ្នែក​ខាង​លើ​នៅ​រាងកាយ​ ដើម្បី​កាត់បន្ថយ​សម្ពាធ​របស់​ស្បូន​នៅ​លើ​សួត​ នៅ​ពេល​គេង។ ជៀសវាង​ប្រឹងប្រែង​ធ្វើ​លំហាត់​ប្រាណ ឬ​ការងារ​ផ្ទះ​លើស​កម្រិត។​​​ [embed-health-tool-due-date] ​​​ពេល​ណា​គួរ​ទៅ​ជួប​នឹង​គ្រូពេទ្យ? ម៉ាក់​ៗ​គួរ​ទៅ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ ប្រសិនបើ​​មាន​អាការៈ​ដកដង្ហើម​ខ្លី​ៗ ដែល​អម​មក​ជាមួយ​៖ កើត​ឡើង​ភ្លាម​ៗ មាន​សភាព​ធ្ងន់ធ្ងរ មាន​ការ​ឈឺចាប់​ ក្អក ដកដង្ហើម​តឹង​ៗ ឬ​ញ័រ​ទ្រូង (Heart palpitations)។ អត្ថបទគួរអាន៖ ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ? ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត? ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន? សម្រាលកូនរួច […]


ការថែទាំផ្ទៃពោះមុនសម្រាល

ស្រ្តីពពោះអាចញ៉ាំផ្លែប៉េសបានអត់? ផ្តល់អត្ថប្រយោជន៍សុខភាពអ្វីខ្លះ?

ការ​ញ៉ាំ​ផ្លែ​ប៉េស​អំឡុង​ពេល​ពពោះ អាច​ជួយ​ឲ្យ​ម៉ាក់​ៗ​ទទួល​បាន​វីតាមីន ​C ក៏​ដូចជា​សារធាតុ​ចិញ្ចឹម​​ជា​ច្រើន​ផ្សេង​ទៀត ដូចជា​ជាតិ​ដែក​ ប្រូតេអ៊ីន និង​ស័ង្កសី។ល។ ការ​បញ្ចូល​ផ្លែ​ប៉េស​ទៅ​ក្នុង​របប​អាហារ គឺ​ជា​ជម្រើស​ដ៏​ឆ្លាតវៃ​សម្រាប់​ម៉ាក់ៗ ប៉ុន្តែ​គួរ​តែ​ញ៉ាំ​ក្នុង​បរិមាណ​សមល្មម​ទើប​ជា​ការ​ប្រសើរ​ ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ល្អ​ៗ​ពី​ផ្លែឈើ​មួយ​មុខ​នេះ។ អត្ថប្រយោជន៍​នៃ​ការ​ញ៉ាំ​ផ្លែ​ប៉េស​អំឡុង​ពេល​ពពោះ ១. វីតាមីន ​C ជាក់ស្តែង ផ្លែ​ប៉េស​សម្បូរ​ទៅ​ដោយ​វីតាមីន​C ដែល​មាន​គុណប្រយោជន៍​ដល់​ឆ្អឹង ធ្មេញ សាច់ដុំ និង​សរសៃ​ឈាម​របស់​ទារក​ក្នុង​ផ្ទៃ។ លើស​ពី​នេះ វីតាមីន​ C អាច​ជួយ​ជំរុញ​ដល់​ការ​​ស្រូប​យក​ជាតិ​ដែក​ទៅ​ក្នុង​រាងកាយ និង​បង្ការ​ជំងឺ​ស្លេកស្លាំង​ចំពោះ​ម៉ាក់​ៗ​ ក៏​ដូចជា​កាត់បន្ថយ​បញ្ហា​សម្រាល​កូន​មុន​ខែ​ថែម​ទៀត​ផង។ ២. អាស៊ីដ​ហ្វូលីក ផ្លែ​ប៉េស​ចំនួន​១០០​ក្រាម​ អាច​ផ្តល់​អាស៊ីដ​ហ្វូលីក​ប្រហែល​ជា​៤​មីក្រូក្រាម ដែល​អាស៊ីដ​មួយ​ប្រភេទ​នេះ មាន​សារធាតុ​ចិញ្ចឹម​ដ៏​សំខាន់​ក្នុង​ត្រី​មាស​ដំបូង។ ​អាស៊ីដ​ហ្វូលីក​ អាច​ជួយ​ក្នុង​ការ​អភិវឌ្ឍ​ខួរ​ក្បាល និង​ឆ្អឹង​ខ្នង​របស់​ទារក​ និង​បញ្ចៀស​​​ពិការភាព​ពី​កំណើត។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ​៣. ប៉ូតាស្យូម ជាមួយ​គ្នា​នេះ​ដែរ ផ្លែ​ប៉េស​ក៏​សម្បូរ​ទៅ​ដោយ​ប៉ូតាស្យូម​ ដែល​ជួយ​​កាត់បន្ថយ​អាការៈ​មិន​ស្រួល​ខ្លួន​អំឡុង​ពេល​ពពោះ​មួយ​ចំនួន​ ដូចជា​ហត់នឿយ ធីងធោង ថប់បារម្ភ ហើម​ក​ជើង និង​ជើង​ជាដើម។ បន្ថែម​ពី​នេះ ផ្លែប៉េស​អាច​ជួយ​រក្សា​តុល្យភាព​ជាតិ​ទឹក​ក្នុង​រាងកាយ​​ទាំង​ម៉ាក់​ៗ និង​ទារក​ក្នុង​ផ្ទៃ។ ៤. ជាតិ​សរសៃ ផ្លែ​ប៉េស​ក៏​ជា​ប្រភព​នៃ​ជាតិ​សរសៃ ដែល​អាច​ជួយ​កាត់បន្ថយ​បញ្ហា​ទល់លាមក ការ​មិន​រំលាយ​អាហារ និង​បញ្ហា​ក្រពះ​ពោះវៀន​ផ្សេង​ទៀត។ ការ​ញ៉ាំ​​ផ្លែ​ប៉េស​​ជា​រៀងរាល់​ថ្ងៃ អាច​ជួយ​សម្រួល​ការ​ដល់​បន្ទោបង់​ជា​ទៀងទាត់។ ៥. បណ្តេញ​ជាតិ​ពុល ​ទន្ទឹម​នឹង​នេះ​ ផ្លែ​ប៉េស​ក៏​​ជា​ភ្នាក់ងារ​បណ្តេញ​ជាតិ​ពុល​ប្រកប​ដោយ​សុវត្ថិភាព។ ក្រៅ​ពី​សម្អាត​ក្រពះ និង​ពោះវៀន ផ្លែ​ប៉េស​ក៏​ជួយ​បណ្តេញ​ជាតិ​ពុល និង​កាកសំណល់​ចេញ​ពី​សរីរាង្គ​ផ្សេង​ទៀត […]


បញ្ហាផ្ទៃពោះ

មូលហេតុអ្វីខ្លះបានជាស្រ្តីពពោះមួយចំនួនប្រឈមនឹងការគម្រាមរលូត?

បញ្ហា​គម្រាម​រលូតកើត​ឡើង​នៅ​​ពេល​ដែល​មាន​ការ​ធ្លាក់​ឈាម​តាម​ទ្វារ​មាស​ នៅ​អំឡុង​ពេល​ពពោះ​៣​ខែ​ដំបូង ឬ​ត្រឹម​២០​សប្តាហ៍​។ ការ​ធ្លាក់​ឈាម​​នៅ​អំឡុង​ត្រី​មាស​ទី១​នេះ កើត​ឡើង​ចំពោះ​ស្ត្រី​ប្រមាណ​ជា​២៥​% ស្រប​ពេល​ដែល​ស្ត្រី​ចំនួន​៥០%​ទៀត អាច​វិវត្តន៍​ទៅ​រក​ការ​រលូត​កូន​។ យ៉ាង​ណា​មិញ ក្រោយ​ប្រឈម​នឹង​ការ​គម្រាម​រំលូត ស្ត្រី​ខ្លះ​អាច​សម្រាល​កូន​ដោយ​ជោគជ័យ ស្រប​ពេល​ដែល​អ្នក​ខ្លះ​ទៀត អាច​នឹង​បាត់បង់​កូន​តែ​ម្តង។ [embed-health-tool-due-date] មូលហេតុ​នៃ​ការ​គម្រាម​រលូត ជំងឺ​ឆ្លង កូន​ពង​ គឺ​ជា​ដុំ​សាច់​ស្លូត​ដែល​លូត​លាស់​នៅ​ក្នុង​ស្បូន ជំងឺ​រ៉ាំរ៉ៃ​ ដូចជា​ជំងឺ​ទឹក​នោម​ផ្អែម​ សម្ពាធ​ឈាម​ខ្ពស់ និង​បញ្ហា​ក្រពេញ​ទីរ៉ូអ៊ីត ការ​ប្រើប្រាស់​គ្រឿងស្រវឹង បញ្ហា​ស្បូន មាត់​ស្បូន​អសមត្ថភាព មូលហេតុ​ហ្សែន​ ដូចជា​អំប្រ៊ីយ៉ុង​មិន​ប្រក្រតី បញ្ហា​គភ៌​ ដូចជា​ភាព​មិន​ប្រក្រតី​នៃ​ក្រូម៉ូសូម​ អាច​បណ្តាល​ឲ្យ​មាន​ការ​គម្រាម​រលូត ឬ​​ការ​រលូត​នៅ​ត្រី​មាស​ទី​មួយ។ ចំណែក​ការ​រលូត​នៅ​ត្រី​មាស​ទី២ អាច​បណ្តាល​មក​ពី​កត្តា​ម៉ាក់​ៗ​ ដូចជា​ជំងឺ​ទឹក​នោម​ផ្អែម​ លើស​ឈាម​ និង​ដុំ​សាច់​ស្បូន​ខុស​ប្រក្រតី។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ សញ្ញា​ និង​រោគសញ្ញា​នៃ​បញ្ហា​គម្រាម​រលូត ធ្លាក់​ឈាម​ពី​ទ្វារ​មាស​តិចតួច ឬ​ច្រើន​។ ស្ត្រី​ខ្លះ​ អាច​មាន​អាការៈ​ចុក​ពោះ អម​ជាមួយ​នឹង​ការ​ធ្លាក់​ឈាម។ រយៈពេល​នៃ​ការ​ធ្លាក់​ឈាម​ អាច​មាន​ភាព​ខុស​គ្នា​ពី​ស្ត្រី​ម្នាក់​ទៅ​ម្នាក់​ទៀត អាស្រ័យ​លើ​កត្តា​បង្ក។ អាច​មាន​ការ​ឈឺចាប់​នៅ​អាង​ត្រគាក ឬ​ខ្នង​ផ្នែក​ខាង​ក្រោម។ ពេល​ណា​ត្រូវ​ទៅ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​ចំពោះ​ករណី​គម្រាម​រលូត? ម៉ាក់​ៗ​គួរ​ទៅ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ភ្លាម​ៗ ប្រសិនបើ​មាន​រោគសញ្ញា​ណា​មួយ​នៃ​ការ​គម្រាម​រលូត។ ការ​ព្យាបាល​ទាន់​ពេលវេលា អាច​ជួយ​ឲ្យ​យើង​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ។ មួយ​វិញ​ទៀត យើង​គួរ​ប្រើប្រាស់​ថ្នាំ​ទៅ​តាម​វេជ្ជបញ្ជា​ ក្នុង​ករណី​មាន​បញ្ហា​សុខភាព​ណាមួយ​អំឡុង​ពេល​ពពោះ។ អត្ថបទគួរអាន៖ ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ