backup og meta

ទារកកើតមិនគ្រប់ខែមានផលប៉ះពាល់ច្រើន ម៉ាក់ៗពពោះត្រូវដឹងវិធីបង្ការ

ទារកកើតមិនគ្រប់ខែមានផលប៉ះពាល់ច្រើន ម៉ាក់ៗពពោះត្រូវដឹងវិធីបង្ការ

ទារក​កើត​មិន​គ្រប់ខែ អាច​បណ្ដាល​មក​ពី​ទាំង​កត្តា​​ដូច​ជា​ម្ដាយ​ក្មេង​ពេក ចាស់​ពេក ម៉ាក់​ៗ​មិន​ប្រយ័ត្ន ឬ​បែក​ទឹក​ភ្លោះ​មុន​ពេល​សម្រាល​ជាដើម។ បើ​ទារក​កើត​មក​មិន​គ្រប់​ខែ អា​អូន​អាច​ជួប​នឹង​បញ្ហា​សុខភាព​ច្រើន​ជាង​ទារក​ធម្មតា ទាម​ទារការថែទាំ​ពិសេស។

ផល​ប៉ះពាល់​ ពេលទារក​កើត​មិន​គ្រប់​ខែ

ជុំ​វិញ​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត ឃួន សុវណ្ណារិទ្ធ ឯកទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​បាន​ពន្យល់​ឲ្យ​ដឹង​ថា កាល​ណា​ទារក​កើត​មិន​គ្រប់​ខែ ទារក​នឹង​ប្រឈម​បញ្ហា​ដំណក​ដង្ហើម ព្រោះ​សួត​មិន​ទាន់​ទុំ​ល្អ តួ​នាទី​សួត ដំណើរ​ការ​ស្រូបអុកស៊ីសែន និង​បញ្ចេញឧស្ម័នកាបូនិចមិន​ល្អ។ លើស​ពី​នេះ ទារក​ងាយ​នឹង​ឆ្លង​មេរោគ​ផ្សេងៗ ព្រោះ​ប្រព័ន្ធ​ភាព​ស៊ាំ​នៅ​ខ្សោយ ហើយ​ទារក​ក៏​ប្រឈម​នឹង​បញ្ហា​ហូរ​ឈាម​ក្នុង​ខួរ​ក្បាល ធ្វើ​ឲ្យ​មាន​អត្រា​ស្លាប់​ជុំ​វិញ​កំណើត​ខ្ពស់។

គណនាថ្ងៃសម្រាលកូន

គណនាទម្ងន់ស្ត្រីអំឡុងពពោះ

វិធី​បង្ការ​ទារក​កើត​មិន​គ្រប់​ខែ

ដើម្បី​ការពារ​សុខភាព​កូន ម៉ាក់​ៗ​ពពោះ​គួរ​តែ​ដឹង និង​អនុវត្ត​តិចនិក​ថែ​រក្សា​ខ្លួន​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​ការ​ណែនាំ​របស់​វេជ្ជបណ្ឌិត​ឯក​ទេស​សម្ភព និង​រោគ​ស្ត្រី​ ដូច​ជា៖

  • ពិនិត្យ​សុខភាព​តាម​ការ​កំណត់​អំឡុង​ពេល​ពពោះ
  • បើ​អំឡុង​ពេល​ពពោះ ម៉ាក់ៗ​មាន​ជំងឺ​ប្រចាំកាយ ត្រូវ​តែ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ
  • រក​មូលហេតុ និង​ព្យាបាល​ជំងឺ​ពាក់ព័ន្ធ ​រោគ​ស្ត្រី​ផ្សេង​ៗ ឲ្យ​បាន​ជា​សះ​ស្បើយ ដែល​ជា​មូលហេតុ​បង្ក​ឲ្យ​ទារក​កើត​មិន​គ្រប់​ខែ​
  • មាន​របប​អាហារ​ត្រឹមត្រូវ បរិភោគ​អាហារ​សម្បូរ​ជីវជាតិ សម្បូរ​ប្រូតេអ៊ីន បន្លែ​ផ្លែឈើ ញ៉ាំ​ទឹក​ដោះ​គោ ១-២​កែវ/ថ្ងៃ
  • ទទួល​ជាតិ​ដែក​ឲ្យ​បាន​ត្រឹមត្រូវ​តាម​វេជ្ជបញ្ជា
  • បញ្ចុះ​គីឡូ​បើ​ម្ដាយ​ធាត់​ពេក ព្រោះ​អាច​ប្រឈម​នឹង​ជំងឺ​ទឹកនោមផ្អែម​អំឡុង​ពេល​ពពោះ
  • សម្រាក និង​ថែទាំ​សុខភាព​ឲ្យ​បាន​ល្អ ចៀសវាង​ធ្វើ​ការងារ​ហួស​កម្លាំង

[embed-health-tool-baby-poop-tool]

លោក​វេជ្ជបណ្ឌិតបាន​ណែនាំ​បន្ថែម​ថា ក្នុង​ករណី​ដែល​ម៉ាក់ៗ​មាន​រោគ​សញ្ញា​សង្ស័យ​ដូច​ជា ធ្លាក់ឈាម ក្ដៅ​ខ្លួន​ខ្លាំង ចុក​ពោះ ម៉ាក់​ៗ​ត្រូវ​ទៅ​ពិនិត្យ​ជាមួយ​គ្រូពេទ្យ​ឲ្យ​បាន​ឆាប់ ព្រោះ​វា​អាច​ជា​សញ្ញា​ទារក​កើត​មិន​គ្រប់​ខែ មិន​អាច​បន្លាយ​យូរ​ឡើយ។

ទារកមិនគ្រប់ខែអត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Preterm Birth

https://my.clevelandclinic.org/health/diseases/21479-premature-birth

Premature birth

https://www.mayoclinic.org/diseases-conditions/premature-birth/symptoms-causes/syc-20376730

Health Issues of Premature Babies

https://www.healthychildren.org/English/ages-stages/baby/preemie/Pages/Health-Issues-of-Premature-Babies.aspx

កំណែ​ប្រែបច្ចុប្បន្ន

08/11/2024

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Editor HK


អត្ថបទពាក់ព័ន្ធ

មកដឹងលម្អិតពីករណីទារកកើតមិនគ្រប់ខែ និងមូលហេតុនៅពីក្រោយ

ទារកកើតមិនគ្រប់ខែ សុខភាពខ្សោយ ត្រូវការបៅទឹកដោះម្ដាយតែមួយគត់


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Nov 08

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម