backup og meta

រដូវភ្លៀងងាយផ្តាសាយណាស់ ស្រ្តីពពោះបើកើតផ្តាសាយគួរធ្វើម៉េចល្អ?

រដូវភ្លៀងងាយផ្តាសាយណាស់ ស្រ្តីពពោះបើកើតផ្តាសាយគួរធ្វើម៉េចល្អ?

ជាមធ្យម​ មនុស្ស​ពេញ​វ័យ​ អាច​កើត​ជំងឺ​ផ្ដាសាយ​ប្រហែល​ជា​២ ទៅ​៣​ដង​ក្នុង​មួយ​ឆ្នាំ នេះ​បើ​យោង​តាម​មជ្ឈមណ្ឌល​ត្រួតពិនិត្យ និង​បង្ការ​ជំងឺ​ឆ្លង (CDC)​អាមេរិក​។ យ៉ាង​ណា​មិញ​ សម្រាប់​ស្ត្រី​ៗ​ពពោះ ឱកាស​នៃ​ការ​ឆ្លង​ជំងឺ​ផ្ដាសាយ​​​មាន​កម្រិត​ខ្ពស់​ ដោយ​សារ​តែ​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​។

អង្គការMarch of Dimes​ បាន​ឲ្យ​ដឹង​ថា ជំងឺ​ផ្ដាសាយ​មិន​អាច​បង្ក​ផល​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ​ឡើយ​ ហើយ​ម៉ាក់​ៗ​នឹង​ជា​សះស្បើយ​​វិញ ក្នុង​រយៈពេល​ប្រហែល​ជា​១​សប្ដាហ៍​ប៉ុណ្ណោះ។ ប៉ុន្តែ​ ម៉ាក់​មួយ​ចំនួន​អាច​ឆ្លង​មេរោគ​កាន់​តែ​ធ្ងន់ធ្ងរ ដូចជា​ជំងឺ​​​​ផ្ដាសាយ​ធំ​ជា​ដើម ហេតុ​នេះ​ហើយ​ ស្ត្រី​ពពោះ​គួរ​យល់​ដឹង​ពី​ការ​បង្ការ​​ខ្លួន​ជាមុន​ទើប​ជា​ការ​ប្រសើរ។

​វិធី​បង្ការ​ជំងឺ​ផ្ដាសាយ

ដើម្បី​បង្ការ​ជំងឺ​ផ្ដាសាយ​ ម៉ាក់​ៗ​គួរ​តែ​រក្សា​អនាម័យ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ ដោយ៖

  • លាង​សម្អាត​ដៃ​ជាមួយ​នឹង​សាប៊ូ និង​ទឹក
  • ជៀសវាង​ប៉ះ​ភ្នែក ច្រមុះ និង​មាត់​ដោយ​ដៃ​កខ្វក់
  • ជៀសវាង​នៅ​ជិត​អ្នក​ជំងឺ
  • ជៀសវាង​ប្រើ​កែវ​ចាន​​រួម​ជា​មួយ​អ្នក​ដទៃ​

ការ​ព្យាបាល​ជំងឺ​ផ្ដាសាយ​អំឡុង​ពេល​មាន​គភ៌

​​ជា​ទូ​ទៅ ការ​ប្រើ​ថ្នាំ​ផ្សះ​ក្នុង​ការ​ព្យាបាល​ជំងឺ​ផ្ដាសាយ​គឺ​ពុំ​មាន​ប្រសិទ្ធភាព​ឡើយ។ ក្នុង​ករណី​ដែល​ម៉ាក់​ចាំបាច់​ត្រូវ​ប្រើ​ថ្នាំ​ដែល​គ្មាន​វេជ្ជបញ្ជា ដើម្បី​ព្យាបាល​ជំងឺ​ផ្ដាសាយ​ ម៉ាក់​គួរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជា​មុន​សិន ពីព្រោះ​ថ្នាំ​មួយ​ចំនួន​ អាច​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​អំឡុង​ពេល​ពពោះ។ ជា​ធម្មតា ជំងឺ​ផ្ដាសាយ​ភាគ​ច្រើន​ នឹង​បាត់​ទៅ​វិញ​ក្នុង​រយៈពេល​ពី​៧ ទៅ​១០​ថ្ងៃ។

ផ្តាសាយពេលពពោះ

[embed-health-tool-due-date]

ម៉ាក់​គួរ​ធ្វើ​ដូច​ម្ដេច​ខ្លះ​?

ប្រសិនបើ​យើង​មិន​ស្រួល​ខ្លួន​ គួរ​ញ៉ាំ​ទឹក​ និង​សម្រាក​ឲ្យ​បាន​ច្រើន។ បន្ថែម​ពី​នេះ ម៉ាក់​ក៏​អាច៖

  • ប្រើ​សេរ៉ូម​ប្រៃ​បាញ់​ច្រមុះ ដើម្បី​ឲ្យ​សំបោរ​ហូរ​​ចេញ​​ក្រៅ
  • ប្រើ​ម៉ាស៊ីន​បន្សុទ្ធ​ខ្យល់​នៅ​ក្នុង​បន្ទប់ដើម្បី​ជួយ​កាត់បន្ថយ​បញ្ហា​តឹង​ច្រមុះ
  • ផឹក​តែ​ក្ដៅ​ឧណ្ហ​ៗ​ដែល​គ្មាន​ជាតិ​កាហ្វេអ៊ីន​​ជាមួយ​ក្រូច​ឆ្មារ ឬ​​ទឹក​ឃ្មុំ ​ដើម្បី​កាត់បន្ថយ​អាការៈ​ឈឺ​​បំពង់​ក
  • ចាក់​វ៉ាក់សាំង​ក្អកមាន់ (Tdap)  នៅ​អំឡុង​ពេល​ពពោះ​ចំនួន​២៧ ទៅ​៣៦​សប្ដាហ៍។

​​ម៉ាក់​ត្រូវ​ទាក់ទង​គ្រូពេទ្យ​ភ្លាម​ៗ បើ​ម៉ាក់​មាន​រោគសញ្ញា​មួយ ឬ​ច្រើន​ក្នុង​ចំណោម​រោគសញ្ញា​ខាង​ក្រោម​នេះ៖

  • ក្ដៅ​ខ្លួន​លើស​ពី​៣៨​អង្សា​សេ
  • ចេញ​រោគសញ្ញា​លើស​ពី​១០​ថ្ងៃ ឬ​ធ្ងន់ធ្ងរ ឬ​មិន​ប្រក្រតី
  • មាន​រោគសញ្ញា​នៃ​ជំងឺ​ផ្ដាសាយ​ធំ
  • ក្អក​ខ្លាំង និង​ពិបាក​ដកដង្ហើម ព្រោះ​អាច​ជា​សញ្ញា​នៃ​ជំងឺ​ក្អក​មាន់​

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

​​​​Colds and pregnancy

https://newsmomsneed.marchofdimes.org/pregnancy/colds-and-pregnancy/

Cold and flu during pregnancy and breastfeeding

https://www.pregnancybirthbaby.org.au/cold-and-flu-during-pregnancy

Getting Sick While Pregnant

https://americanpregnancy.org/healthy-pregnancy/pregnancy-health-wellness/getting-sick-while-pregnant/

Flu While Pregnant

https://my.clevelandclinic.org/health/diseases/23104-flu-while-pregnant

កំណែ​ប្រែបច្ចុប្បន្ន

21/05/2024

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

មិនចង់ឲ្យធាត់ជ្រុលពេលពពោះ អាចសាកគន្លឹះងាយៗទាំង ៥នេះ

ហេតុអ្វីស្រ្តីពពោះនិងក្មេងៗចាំបាច់ត្រូវប្រើទឹកលាងដៃសម្លាប់មេរោគពិសេសលើសធម្មតា?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ May 21

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម