backup og meta

ស្រ្តីពពោះអាចញ៉ាំផ្លែប៉េសបានអត់? ផ្តល់អត្ថប្រយោជន៍សុខភាពអ្វីខ្លះ?

ស្រ្តីពពោះអាចញ៉ាំផ្លែប៉េសបានអត់? ផ្តល់អត្ថប្រយោជន៍សុខភាពអ្វីខ្លះ?

ការ​ញ៉ាំ​ផ្លែ​ប៉េស​អំឡុង​ពេល​ពពោះ អាច​ជួយ​ឲ្យ​ម៉ាក់​ៗ​ទទួល​បាន​វីតាមីន ​C ក៏​ដូចជា​សារធាតុ​ចិញ្ចឹម​​ជា​ច្រើន​ផ្សេង​ទៀត ដូចជា​ជាតិ​ដែក​ ប្រូតេអ៊ីន និង​ស័ង្កសី។ល។ ការ​បញ្ចូល​ផ្លែ​ប៉េស​ទៅ​ក្នុង​របប​អាហារ គឺ​ជា​ជម្រើស​ដ៏​ឆ្លាតវៃ​សម្រាប់​ម៉ាក់ៗ ប៉ុន្តែ​គួរ​តែ​ញ៉ាំ​ក្នុង​បរិមាណ​សមល្មម​ទើប​ជា​ការ​ប្រសើរ​ ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ល្អ​ៗ​ពី​ផ្លែឈើ​មួយ​មុខ​នេះ។

អត្ថប្រយោជន៍​នៃ​ការ​ញ៉ាំ​ផ្លែ​ប៉េស​អំឡុង​ពេល​ពពោះ

១. វីតាមីន ​C

ជាក់ស្តែង ផ្លែ​ប៉េស​សម្បូរ​ទៅ​ដោយ​វីតាមីន​C ដែល​មាន​គុណប្រយោជន៍​ដល់​ឆ្អឹង ធ្មេញ សាច់ដុំ និង​សរសៃ​ឈាម​របស់​ទារក​ក្នុង​ផ្ទៃ។ លើស​ពី​នេះ វីតាមីន​ C អាច​ជួយ​ជំរុញ​ដល់​ការ​​ស្រូប​យក​ជាតិ​ដែក​ទៅ​ក្នុង​រាងកាយ និង​បង្ការ​ជំងឺ​ស្លេកស្លាំង​ចំពោះ​ម៉ាក់​ៗ​ ក៏​ដូចជា​កាត់បន្ថយ​បញ្ហា​សម្រាល​កូន​មុន​ខែ​ថែម​ទៀត​ផង។

២. អាស៊ីដ​ហ្វូលីក

ផ្លែ​ប៉េស​ចំនួន​១០០​ក្រាម​ អាច​ផ្តល់​អាស៊ីដ​ហ្វូលីក​ប្រហែល​ជា​៤​មីក្រូក្រាម ដែល​អាស៊ីដ​មួយ​ប្រភេទ​នេះ មាន​សារធាតុ​ចិញ្ចឹម​ដ៏​សំខាន់​ក្នុង​ត្រី​មាស​ដំបូង។ ​អាស៊ីដ​ហ្វូលីក​ អាច​ជួយ​ក្នុង​ការ​អភិវឌ្ឍ​ខួរ​ក្បាល និង​ឆ្អឹង​ខ្នង​របស់​ទារក​ និង​បញ្ចៀស​​​ពិការភាព​ពី​កំណើត។

​៣. ប៉ូតាស្យូម

ជាមួយ​គ្នា​នេះ​ដែរ ផ្លែ​ប៉េស​ក៏​សម្បូរ​ទៅ​ដោយ​ប៉ូតាស្យូម​ ដែល​ជួយ​​កាត់បន្ថយ​អាការៈ​មិន​ស្រួល​ខ្លួន​អំឡុង​ពេល​ពពោះ​មួយ​ចំនួន​ ដូចជា​ហត់នឿយ ធីងធោង ថប់បារម្ភ ហើម​ក​ជើង និង​ជើង​ជាដើម។ បន្ថែម​ពី​នេះ ផ្លែប៉េស​អាច​ជួយ​រក្សា​តុល្យភាព​ជាតិ​ទឹក​ក្នុង​រាងកាយ​​ទាំង​ម៉ាក់​ៗ និង​ទារក​ក្នុង​ផ្ទៃ។

៤. ជាតិ​សរសៃ

ផ្លែ​ប៉េស​ក៏​ជា​ប្រភព​នៃ​ជាតិ​សរសៃ ដែល​អាច​ជួយ​កាត់បន្ថយ​បញ្ហា​ទល់លាមក ការ​មិន​រំលាយ​អាហារ និង​បញ្ហា​ក្រពះ​ពោះវៀន​ផ្សេង​ទៀត។ ការ​ញ៉ាំ​​ផ្លែ​ប៉េស​​ជា​រៀងរាល់​ថ្ងៃ អាច​ជួយ​សម្រួល​ការ​ដល់​បន្ទោបង់​ជា​ទៀងទាត់។

ផ្លែប៉េស

៥. បណ្តេញ​ជាតិ​ពុល

​ទន្ទឹម​នឹង​នេះ​ ផ្លែ​ប៉េស​ក៏​​ជា​ភ្នាក់ងារ​បណ្តេញ​ជាតិ​ពុល​ប្រកប​ដោយ​សុវត្ថិភាព។ ក្រៅ​ពី​សម្អាត​ក្រពះ និង​ពោះវៀន ផ្លែ​ប៉េស​ក៏​ជួយ​បណ្តេញ​ជាតិ​ពុល និង​កាកសំណល់​ចេញ​ពី​សរីរាង្គ​ផ្សេង​ទៀត ដូចជា​ថ្លើម​ តម្រង​នោម​ និង​លំពែង។

[embed-health-tool-due-date]

ស្ត្រី​ពពោះ​គួរ​ញ៉ាំ​ផ្លែ​ប៉េស​ប៉ុន្មាន​​​ក្នុង​មួយ​ថ្ងៃ?

អំឡុង​ពេល​ពពោះ ម៉ាក់​ៗ​គួរ​ញ៉ាំ​អាហារ​ត្រឹម​កម្រិត​មួយ​សម​ល្មម ហើយ​យើង​ក៏​មិន​គួរ​ញ៉ាំ​ផ្លែ​ប៉េស​ឲ្យ​លើស​ពី​៥០០​ក្រាម​ ឬ​ត្រឹម​២​ផ្លែ​ក្នុង​មួយ​ថ្ងៃនោះដែរ។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

All the Health Benefits of Eating Peaches

https://health.clevelandclinic.org/benefits-of-peaches/

Morning sickness: 10 foods that fight nausea during pregnancy

https://www.themotherbabycenter.org/blog/2022/08/foods-that-fight-nausea-during-pregnancy/

What to eat before, during and after pregnancy

https://www.unicef.org/rosa/stories/what-eat-during-and-after-pregnancy

កំណែ​ប្រែបច្ចុប្បន្ន

14/08/2023

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Sopheng


អត្ថបទពាក់ព័ន្ធ

តិចនិកទាំង៥ បង្ការស្នាមសង្វារអំឡុងពេលពពោះ ម៉ាក់ៗមិនគួររំលង!

ទ្វារមាសមានក្លិនមិនល្អអំឡុងពេលពពោះ ជារឿងធម្មតា ឬគួរបារម្ភ?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 14, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម