អំឡុងពេលពពោះ ការជ្រើសរើសរបបអាហារល្អៗ និងមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ មានសារៈសំខាន់ណាស់ ដើម្បីទ្រទ្រង់សុខភាពទាំងម៉ាក់ៗ និងទារកក្នុងផ្ទៃ។ ដូចទៅនឹងផ្លែប៉ោមពណ៌ក្រហមដែរ ផ្លែប៉ោមខៀវផ្ទុកទៅដោយសារធាតុចិញ្ចឹមសំខាន់ៗ ដែលអាចជួយផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាព។
ពិតណាស់ អំឡុងពេលពពោះ ម៉ាក់ៗតែងប្រឈមនឹងបញ្ហារំលាយអាហារ ដូចជាទល់លាមក និងរលាកពោះវៀន។ យ៉ាងណាមិញ ប៉ោមខៀវសម្បូរទៅដោយជាតិសរសៃ ដែលអាចជួយឲ្យប្រព័ន្ធរំលាយអាហាររបស់យើងឲ្យដំណើរការបានរលូន។
២. បញ្ចៀសការបំផ្លាញDNA
រាងកាយរបស់យើងក៏ប្រឈមនឹងការប្រែប្រួលយ៉ាងច្រើនអំឡុងពេលពពោះដែរ ដែលអាចបណ្តាលឲ្យមានការបំផ្លាញ DNA និងនាំឲ្យកើតជំងឺមហារីកនៅពេលក្រោយ។ ដូច្នេះហើយ យើងគួរតែញ៉ាំផ្លែប៉ោមខៀវ ដែលសម្បូរទៅដោយសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម និងអាចជួយការពារការបំផ្លាញ DNAនៅក្នុងរាងកាយ។
៣. បង្ការជំងឺបម្រុងក្រឡាភ្លើង
សម្ពាធឈាមខ្ពស់ ឬជំងឺបម្រុងក្រឡាភ្លើង អាចបង្កគ្រោះថ្នាក់ទាំងម៉ាក់ និងទារកក្នុងផ្ទៃ។ ដោយសារតែកង្វះវីតាមីន C ជាមូលហេតុចម្បងមួយដែលនាំឲ្យកើតជំងឺបម្រុងក្រឡាភ្លើងធ្ងន់ធ្ងរ ដូចនេះហើយ យើងគួរបំពេញជាតិវីតាមីនC ដែលអាចរកបាននៅក្នុងផ្លែប៉ោមខៀវ។

៤. ល្អចំពោះស្បែក
ស្ត្រីជាច្រើនប្រឈមនឹងបញ្ហាស្បែកផ្សេងៗអំឡុងពេលពពោះ។ អ៊ីចឹងហើយ ប្រសិនបើយើងចង់បានស្បែកស្អាត និងមានសុខភាពល្អ គួរតែញ៉ាំផ្លែប៉ោមខៀវជាប្រចាំ ពីព្រោះថាផ្លែឈើមួយប្រភេទនេះសម្បូរទៅដោយវីតាមីន A, B និង C ដែលល្អបំផុតចំពោះស្បែក។
៥. ជួយឲ្យថ្លើមមានសុខភាពល្អ
ការបញ្ចេញទឹកប្រមាត់ច្រើនពេកពីថ្លើម អាចបណ្តាលឲ្យមានផលវិបាកធ្ងន់ធ្ងរ អំឡុងពេលពពោះ ដែលរួមមានកូនកើតមិនគ្រប់ខែ។ ប៉ុន្តែ ការញ៉ាំផ្លែប៉ោមខៀវ មានសារៈសំខាន់ចំពោះសុខភាពថ្លើម ដែលអាចបង្ការបញ្ហាមួយនេះបាន។
ជំងឺទឹកនោមផ្អែមពេលពពោះ មានការកើនឡើងពី៦%ក្នុងឆ្នាំ២០១៦ ដល់៨.៣%ត្រឹមឆ្នាំ២០២១។ ជំងឺនេះ អាចបណ្តាលឲ្យមានផលវិបាកធ្ងន់ធ្ងរជាច្រើន តួយ៉ាងដូចជា ជំងឺទឹកនោមផ្អែមប្រភេទ២។ ផ្លែប៉ោមខៀវ អាចជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម និងបង្ការជំងឺទឹកនោមផ្អែមពេលពពោះថែមទៀតផង។