ការរួមភេទពេលពពោះមិនមែនជារឿងគ្រោះថ្នាក់ទាំងអស់នោះទេ លើកលែងតែករណីមួយចំនួនប៉ុណ្ណោះដែលពេទ្យហាមម៉ាក់ៗរួមភេទអំឡុងពេលនេះ ព្រោះអាចប៉ះពាល់ដល់កូនក្នុងផ្ទៃ។
១- ករណីណាខ្លះគ្រូពេទ្យហាមមិនឲ្យរួមភេទអំឡុងពពោះ
អំឡុងពពោះនៅត្រីមាសដំបូង ការប្រែប្រួលអ័រម៉ូន អាការៈចាញ់កូន ធ្វើឲ្យម៉ាក់ៗមួយចំនួនគ្មានអារម្មណ៍នឹងរឿងលើគ្រែនោះទេ។ ប៉ុន្តែបើម៉ាក់ៗមានសុខភាពល្អ មានចំណង់ អាចរួមភេទបានធម្មតា គ្រាន់តែមានការប្រយ័ត្នប្រយែងប៉ុណ្ណោះ។ ទោះយ៉ាងណា គ្រូពេទ្យបានណែនាំចំពោះស្រីៗគ្នាយើងដែលមានបញ្ហាមួយចំនួនខាងក្រោម មិនគួររួមភេទពេលពពោះឡើយ។
– មានប្រវត្តិកើតកូនមិនគ្រប់ខែ
– សុកពាំងមាត់ស្បូនមួយផ្នែក ឬទាំងស្រុង
– ប្តី ឬប្រពន្ធមានជំងឺកាមរោគ។
២- ផលប៉ះពាល់
មានបញ្ហាជាច្រើនអាចកើតមានឡើងក្នុងករណីដែលម៉ាក់ៗរួមភេទទាំងខ្លួនមានបញ្ហាដូចរៀបរាប់ខាងលើ ដែលបញ្ហាទាំងនោះគ្រោះថ្នាក់បំផុតចំពោះកូនក្នុងផ្ទៃ។
– ប្រឈមនឹងការកើតបេប៊ីមុនខែ
– ធ្លាក់ឈាមដោយគ្មានមូលហេតុ
– ទឹកភ្លោះលេចចេញក្រៅ។
អត្ថបទពាក់ព័ន្ធ៖
- ៨ ចំណុចសំខាន់ៗ ស្រីៗមានផ្ទៃពោះគួរដឹង កុំចេះតែធ្វើតៗគ្នា
- ស្រីៗគ្នាយើងប្រយ័ត្ន ពពោះកុំធ្វើរឿងទាំងនេះ អាចគ្រោះថ្នាក់ កើតកូនមុនខែ
[embed-health-tool-due-date]