backup og meta

ញ៉ាំទឹកដោះគោពេលពពោះ កូនកើតមកស្បែកសពិតមែនអត់?

ញ៉ាំទឹកដោះគោពេលពពោះ កូនកើតមកស្បែកសពិតមែនអត់?

​ពេល​ពពោះ ម៉ាក់​ៗ​មួយ​ចំនួន​ធំ​ខិត​ខំ​ញ៉ាំ​អាហារ​ប៉ូវ​ច្រើន​មុខ ដើម្បី​ឲ្យ​កូន​កើត​មក​មាន​សុខភាព​ល្អ ពេញ​លក្ខណៈ ជាពិសេស​ចង់​ឲ្យ​កូន​កើត​មក​ស្អាត​តែ​ម្ដង។ ក្នុង​ចំណោម​ស្ត្រី​ពពោះ មាន​ការ​លើក​ឡើង​មួយ​ថា ចង់​បាន​កូន​កើត​មក​ស្បែក​ស​ស្អាត ម៉ាក់​ៗ​គួរ​ញ៉ាំ​ទឹក​ដោះ​គោ​ឲ្យ​ច្រើន។

ការឡើងទម្ងន់ស្ត្រីអំឡុងពពោះ នៅ​ទី​នេះ​

ឆ្លើយ​តប​ទៅ​នឹង​ការ​លើក​ឡើង​បែប​នេះ ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន​សែន​សុខ​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ពន្យល់​ឲ្យ​ដឹង​ថា ការ​ញ៉ាំ​ទឹក​ដោះ​គោ ឬ​ទឹក​សណ្ដែក​ មិន​អាច​កំណត់​ពណ៌​សម្បុរ​កូន​បាន​ទេ។ លោក​ថា តាម​ពិត​ទៅ ការ​ដែល​កូន​កើត​មក​មាន​សម្បុរ​ស គឺ​អាស្រ័យ​ទៅ​លើ​ពូជ​សាសន៍ និង​ហ្សែន​របស់​ឪពុក​ម្ដាយ​តែ​ប៉ុណ្ណោះ អាហារ​មិន​អាច​កំណត់​ពណ៌​សម្បុរ​របស់​កូន​យើង​បាន​ឡើយ។

គណនាថ្ងៃសម្រាលកូន នៅទីនេះ

ពពោះ

វេជ្ជបណ្ឌិត​រូប​នេះ​បន្ត​ថា ចំពោះ​ស្ត្រី​ពពោះ ការ​ញ៉ាំ​ទឹក​ដោះ​គោ​មិន​អាច​កំណត់​ពណ៌​សម្បុរ​កូន​បាន​ក៏​ពិត​មែន តែ​ទឹក​ដោះ​គោ​មាន​អត្ថប្រយោជន៍​ដល់​សុខភាព​ម្ដាយ និង​កូន​នៅ​ក្នុង​ផ្ទៃ។ ម៉ាក់​ៗ​ពពោះ​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ជា​ច្រើន​ពី​សារធាតុចិញ្ចឹមនៅក្នុងទឹកដោះ​គោ​មាន​ដូច​ជា៖

[embed-health-tool-due-date]

– ប្រូតេអ៊ីន៖ ជា​សារធាតុ​ចិញ្ចឹម​ចាំ​បាច់​ចំពោះ​មនុស្ស​គ្រប់​វ័យ ពិសេស​ចំពោះ​ស្ត្រី​ពពោះ។ ម្យ៉ាង​វិញ​ទៀត គភ៌​ត្រូវ​ការ​ប្រូតេអ៊ីន ដើម្បី​លូតលាស់ និង​បង្កើត​ជាលិកា​ល្អ​ថ្មី​ៗ​ច្រើន។

– កាល់ស្យូម៖ ទឹក​ដោះ​គោ​ផ្ដល់​កាល់ស្យូម​គ្រប់​គ្រាន់​សម្រាប់​ស្ត្រី​ពពោះ ព្រោះ​រាង​កាយ​ម្ដាយ​ត្រូវ​ការ​ជាតិ​កាល់ស្យូម សម្រាប់​ជួយ​ដល់​ការ​អភិវឌ្ឍ​ឆ្អឹង សាច់ដុំ បេះ​ដូង និង​សរសៃ​ប្រសាទ​របស់​គភ៌។ លើស​ពី​នេះ ទឹក​ដោះ​គោ​ជួយ​កាត់​បន្ថយ​ហានិភ័យ​ក្នុង​ការ​កើត​ជំងឺ​ពុក​ឆ្អឹង​ទៅ​ថ្ងៃ​ខាង​មុខ។

– វីតាមីន D៖ វីតាមីន D និង​កាល់ស្យូម ជួយ​រក្សា​ឆ្អឹង​របស់​ម៉ាក់​ៗ​ឲ្យ​មាន​សុខភាព​ល្អ ហើយ​វា​ក៏​សំខាន់​ក្នុង​ការ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង ជាហេតុ​ជួយ​កម្ចាត់​រាល់​មេរោគ ការពារ​ទាំង​ម៉ាក់ និង​អា​អូន​ក្នុង​ផ្ទៃ​ពី​ការ​ឆ្លង​ជំងឺ។ ក្រៅ​ពី​នេះ ការ​ទទួល​បាន​វីតាមីន D គ្រប់​គ្រាន់​ក្នុង​ពេល​ពពោះ ជួយ​រក្សា​ទម្ងន់​ទារក​ឲ្យ​មាន​សុខភាព​ល្អ។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Drinking Milk During Pregnancy – Is It Good?

https://parenting.firstcry.com/articles/drinking-milk-during-pregnancy-is-it-good-for-you/

Best Food During Pregnancy For Fair Baby

https://www.momnewsdaily.com/pregnancy/diet-fitness/best-food-during-pregnancy-for-fair-baby/

Can drinking Kesar milk during pregnancy help your baby become fair?

https://www.thehealthsite.com/pregnancy/can-drinking-kesar-milk-during-pregnancy-help-your-baby-to-become-fair-d1117-530544/

កំណែ​ប្រែបច្ចុប្បន្ន

07/04/2023

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ស្ត្រីពពោះឆ្លងកូវីដ-១៩ ឬវីរុសបំប្លែងថ្មី គភ៌អាចមានបញ្ហាអត់?

វិធីសាស្រ្តមួយចំនួន ជួយកាត់បន្ថយការប៉ោងសរសៃជើងពេលពពោះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Apr 07, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម