ទងសុកភ្ជាប់ផ្ចិតទារកក្នុងផ្ទៃទៅនឹងសុក ដែលមាននាទីដឹកនាំសារធាតុចិញ្ចឹម អុកស៊ីសែន និងឈាមពីម៉ាក់ៗទៅឱ្យទារក ហើយដឹកនាំកាកសំណល់ពីទារកត្រលប់ទៅរាងកាយម៉ាក់ៗវិញ។ ចុះហេតុអ្វីបានជាទងសុករុំកទារកទៅវិញ?
ជាទូទៅ ទងសុកអាចរុំកទារកទារកនៅត្រីមាសទី ៣ ហើយមូលហេតុដែលអាចបណ្តាលឱ្យទងសុករុំកទារកអាចមានដូចជា៖
១. កង្វះសារធាតុអន្ធិល Wharton
សារធាតុអន្ធិល Wharton មាននាទីការពារសរសៃឈាមនៅខាងក្នុងទងផ្ចិត ការពារទងផ្ចិតពីការសង្កត់ និងជំពាក់ដោយសារចលនារបស់ទារកក្នុងផ្ទៃ។ ប្រសិនបើទងផ្ចិតមិនមានសារធាតុអន្ធិល Wharton គ្រប់គ្រាន់ទេ ទងផ្ចិតអាចនឹងរុំកទារកព្រោះទងសុកមិនមានជាតិរម្អិលគ្រប់គ្រាន់។
២. ទឹកភ្លោះច្រើនពេក
ដោយសារទារកអណ្តែតក្នុងទឹកភ្លោះ ដូច្នេះការមានទឹកភ្លោះច្រើនអាចឱ្យទារកកម្រើក និងធ្វើចលនាបានច្រើនដែលអាចបណ្តាលឱ្យទងសុករុំកទារក។
៣. ទារកក្នុងផ្ទៃកម្រើកខ្លាំងពេក
ប្រសិនបើទារកក្នុងផ្ទៃមានចលនា ឬកម្រើកច្រើន នោះឱកាសដែលទងផ្ចិតអាចរុំកក៏មានច្រើនដែរ។ ម្យ៉ាងទៀត នៅពេលគភ៌មានអាយុកាន់តែច្រើន ឱកាសទងផ្ចិតអាចរុំកក៏កើនដែរ។
៤. ទងសុកវែងពេក
ជាធម្មតា ទងសុកអាចមានប្រវែងប្រហែល ៥០-៦០ សង់ទីម៉ែត្រ។ បើទងសុកមានប្រវែងវែងជាងនេះ ទារកក្នុងផ្ទៃនឹងមានហានិភ័យទងសុករុំកខ្ពស់ ហើយបើទងសុកមានប្រវែងកាន់តែវែង ទងសុកអាចរុំកទារកកាន់តែច្រើនជុំ។
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
៥. ម៉ាក់ៗពពោះកូនភ្លោះពីរ ឬច្រើន
ក្នុងករណីបើម៉ាក់ៗពពោះកូនភ្លោះ តែកូនក្នុងផ្ទៃស្ថិតនៅក្នុងថង់ទឹកភ្លោះតែមួយជាមួយគ្នា ក៏មានហានិភ័យនេះដែរ។ ដោយសារទារកមានទងសុកម្នាក់មួយ នៅពេលទារកកម្រើក ឬធ្វើចលនា ទងសុកអាចជំពាក់ចូលគ្នា ហើយអាចរុំកទារក។
[embed-health-tool-due-date]
ប្រសិនបើសុករុំកទារក ម៉ាក់ៗអាចសង្កេតឃើញអាការៈដូចជា៖
- ទារកមិនសូវកម្រើក៖ ទារកក្នុងផ្ទៃអាចមិនសូវកម្រើកភ្លាមៗនៅសប្តាហ៍ចុងក្រោយនៃត្រីមាសទី ៣ ដែលជាទូទៅទារកអាចកម្រើកយ៉ាងតិច ៥ ដងក្នុងមួយថ្ងៃ
- ទារកកម្រើកខ្លាំងភ្លាមៗ បន្ទាប់មកកម្រើកតិចទៅៗ៖ ពេលទង សុករុំកទារកក្នុងផ្ទៃ ទារកអាចកម្រើកខ្លាំងដើម្បីរើខ្លួនពីទងសុករុំក ប៉ុន្តែរើមិនរួច
- ចង្វាក់បេះដូងរបស់ទារកថយចុះក្នុងអំឡុងពេលសម្រាល៖ ក្នុងអំឡុងពេលម៉ាក់ៗកំពុងប្រឹងសម្រាល បើទងសុករុំកទារក ចង្វាក់បេះដូងរបស់ទារកក្នុងផ្ទៃនឹងថយចុះជាបន្តបន្ទាប់
ទងសុករុំកទារកគ្មានវិធីការពារទេ តែម៉ាក់ៗអាចដឹងថា ទងសុករុំកទារកឬអត់នៅពេលថតអេកូ។
អត្ថបទគួរអាន៖
- ត្រូវដឹង និងប្រយ័ត្ន! អំឡុងពពោះ សុកអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ ៣ យ៉ាងនេះ
- មកដឹងលម្អិតពីករណីសុកពាំងមាត់ស្បូនពេលពពោះ គ្រោះថ្នាក់ខ្លាំងណាស់
- សុកខ្សោយ ពេលពពោះ កូនក្នុងផ្ទៃមានគ្រោះថ្នាក់ទេ?
- សុកពាំងមាត់ស្បូន អាចមើលអេកូដឹងនៅពេលណា? មានប៉ុន្មានសណ្ឋាន?
- អ្វីជាសុក ហើយសំខាន់ខ្លាំងប៉ុនណាសម្រាប់ស្ត្រីពពោះ?
- របើកសុកមុនសម្រាលមកពីកត្តាច្រើនយ៉ាង ហើយអាចគ្រោះថ្នាក់ធ្ងន់ធ្ងរដល់កូន
- កង្វះសារធាតុអន្ធិល Wharton
- ទឹកភ្លោះច្រើនពេក
- ទារកក្នុងផ្ទៃកម្រើកខ្លាំងពេក
- ទងសុកវែងពេក
- ម៉ាក់ៗពពោះកូនភ្លោះពីរ ឬច្រើន
- ទារកមិនសូវកម្រើក
- ទារកកម្រើកខ្លាំងភ្លាមៗ បន្ទាប់មកកម្រើកតិចទៅៗ
- ចង្វាក់បេះដូងរបស់ទារកថយចុះក្នុងអំឡុងពេលសម្រាល