ស្រីៗពពោះដែលមានជំងឺហឺត ច្បាស់ជាមានការព្រួយបារម្ភមិនខាន ដោយខ្លាចថាថ្នាំដែលខ្លួនកំពុងប្រើប្រាស់អាចប៉ះពាល់ដល់ទារកក្នុងផ្ទៃ ឬការពពោះនេះ អាចបណ្តាលឲ្យស្ថានភាពជំងឺម៉ាក់ៗកាន់តែដុនដាប។ ពិតណាស់ ផលវិបាកនៃជំងឺហឺត និងការពពោះអាចកើតឡើង ដូច្នេះហើយ យើងចាំបាច់ត្រូវរៀបចំផែនការឲ្យបានច្បាស់លាស់ជាមួយនឹងគ្រូពេទ្យជាមុន។
ការពពោះអាចបណ្តាលឲ្យកើតជំងឺហឺតដែរអត់?
ពុំមានទិន្នន័យណាមួយដែលថា ការពពោះ អាចបណ្តាលឲ្យម៉ាក់ៗកើតជំងឺហឺតឡើយ។ ប៉ុន្តែ ការពពោះ អាចនាំឲ្យរោគសញ្ញានៃជំងឺហឺតកាន់តែធ្ងន់ធ្ងរ។ ចំពោះ ស្ត្រីដែលមិនដឹងថាខ្លួនមានជំងឺហឺតកម្រិតមធ្យម អាចនឹងសង្កេតឃើញរោគសញ្ញាជាលើកដំបូង។
ជំងឺហឺត និងការរៀបចំផែនការយកកូន
ការរៀបចំផែនការច្បាស់លាស់ជាមួយនឹងគ្រូពេទ្យ អាចជួយគ្រប់គ្រងជំងឺហឺត និងកាត់បន្ថយហានិភ័យដែលពាក់ព័ន្ធនឹងការពពោះ។ ដូច្នេះហើយ គ្នាយើងគួរពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យ មុនពេលសម្រេចចិត្តយកកូន ដើម្បីអាចគ្រប់គ្រងជំងឺហឺតបានល្អ និងទទួលបានការព្យាបាលប្រកបដោយប្រសិទ្ធភាពចំពោះទាំងម៉ាក់ៗ និងទារកក្នុងផ្ទៃ។
ការពពោះអាចធ្វើឲ្យជំងឺហឺតកាន់តែដុនដាប?
អ្នកជំនាញបានឲ្យដឹងថា ស្រីៗភាគច្រើនអាចដកដង្ហើមបានធម្មតា និងសម្រាលកូនដែលមានសុខភាពល្អ បើទោះបីជាប្រើថ្នាំព្យាបាលជំងឺហឺតក៏ដោយ។ ជារួម ការប្រើប្រាស់ថ្នាំព្យាបាលជំងឺហឺតមានហានិភ័យទាបជាងការគ្រប់គ្រងជំងឺហឺតមិនបានល្អ។ ជាទូទៅ ថ្នាំហឺតភាគច្រើន មានសុវត្ថិភាពក្នុងការប្រើប្រាស់អំឡុងពេលមានផ្ទៃពោះ។
ជំងឺហឺតអាចប៉ះពាល់ទារកក្នុងផ្ទៃអំឡុងពេលពពោះដែរអត់?
ក្នុងករណីដែលជំងឺហឺតធ្វើទុក្ខអំឡុងពេលពពោះ ម៉ាក់ៗអាចប្រឈមនឹងកម្រិតអុកស៊ីសែនក្នុងឈាមចុះទាប ដែលអាចកាត់បន្ថយកម្រិតអុកស៊ីសែនទៅផ្គត់ផ្គង់ទារកដែលកំពុងលូតលាស់។ ជាលទ្ធផល ទារកអាចកើតមិនគ្រប់ខែ ទម្ងន់ខ្លួនស្រាល និងមានលូតលាស់យឺត។ ស្ត្រីដែលមានជំងឺហឺត អាចមានហានិភ័យខ្ពស់នៃជំងឺបម្រុងក្រឡាភ្លើង សម្ពាធឈាមខ្ពស់ និងសម្រាលដោយវះកាត់។
[embed-health-tool-due-date]
គន្លឹះជួយឲ្យស្ត្រីពពោះមានជំងឺហឺតថែទាំគភ៌បានល្អ
ការគ្រប់គ្រងជំងឺហឺតបានល្អ អំឡុងពេលពពោះមានសារៈសំខាន់ណាស់។ ហេតុនេះហើយ ម៉ាក់ៗចាំបាច់ត្រូវរៀបចំផែនការជាមួយនឹងគ្រូពេទ្យជាមុន និងមិនត្រូវចាប់ផ្តើម ឬបញ្ឈប់ការប្រើប្រាស់ថ្នាំព្យាបាលជំងឺហឺតណាមួយ ដោយមិនបានពិគ្រោះយោបល់ជាមុនជាមួយនឹងគ្រូពេទ្យឡើយ។ មួយវិញទៀត យើងគប្បីគ្រប់គ្រងភ្នាក់ងារបង្កជំងឺហឺតដែលនៅក្នុងបរិយាកាស ដោយអនុវត្តន៍តាមវិធីសាស្ត្រទាំងនេះ៖
- ជៀសវាងនៅជិតភ្នាក់ងារបង្កជំងឺហឺតជាក់លាក់ ដូចជារោមសត្វ ធូលីដី ផ្សែងបារី ទឹកអប់ដែលមានក្លិនខ្លាំង និងសារជាតិពុលផ្សេងៗ។
- ជៀសវាងជក់បារី និងនៅឲ្យឆ្ងាយពីអ្នកជក់បារី។
អត្ថបទគួរអាន៖
- ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក
- ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ
- ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ?
- ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត?
- ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន?
- សម្រាលកូនរួច ពេលណាម៉ាក់ៗអាចងូតទឹកបាន?